leftcenterrightdel
គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមបំពេញបែបបទនៅអាកាសយានដ្ឋាន Noi Bai 

 

តំណាងអនុព័ន្ធយោធាវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី និងស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី បានទទួលស្វាគមន៍គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមចូលរួមការប្រកួតកីឡាយោធាអន្ដរជាតិ ២០២០ (Army Games 2020) នៅអាកាសយានដ្ឋាន Sheremetyev។ បន្ទាប់មកគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ទៅកាន់ទីតាំងនានានៅទីក្រុងមូស្គូ។

ដោយឡែកក្រុមហ្វឹកហ្វឺនឆ្កែជំនាញទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនលេខ ៤៧០ ដែលមានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីទីក្រុងមូស្គូ ជាកន្លែងដែលក្រុមហ្វឹកហ្វឺននឹងចូលរួមការប្រកួត។  បន្ទាប់មកមេបញ្ជាការមជ្ឈមណ្ឌលទទួលស្វាគមន៍គណៈប្រតិភូដោយពិធីប្រពៃណីពិសារនំប៉័ងជ្រលក់អំបិល។

leftcenterrightdel
គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមត្រូវបានពិនិត្យសុខភាពនិងធ្វើតេស្ត Covid-19 

 

ក្នុងឱកាសនេះដែរ គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមត្រូវបានពិនិត្យសុខភាព និងធ្វើតេស្ត Covid-19 និងដាក់ឲ្យនៅដាច់ដោយ​ឡែកពីគេរយៈពេល ៣ ថ្ងៃ តាមការកំណត់របស់ភាគីរុស្ស៊ី៕

បកប្រែដោយ Thanh Cong