leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ថ្លែងក្នុងសន្និបាត

 

អង្គសន្និបាតបានពិនិត្យឡើងវិញ និងឯកភាពថា៖ ក្នុងអាណត្តិឆ្នាំ ២០១៥-២០២០ គណៈកម្មាធិការបក្សនៃអង្គភាពទ័ពការពារដែនអាកាស និងទ័ពជើងអាកាសតែងតែអនុវត្ដត្រឹមត្រូវតាមការដឹកនាំរបស់បក្ស   គណៈកម្មាធិការបក្សយោធាមជ្ឈិម​​ និងក្រសួងការពារប្រទេស។  អង្គភាពសាមគ្គី ផ្លាស់ថ្មី ជំនះការលំបាកនិងបញ្ហាប្រឈមជាច្រើន ព្រមទាំងមានគោលការណ៍ និងដំណោះស្រាយដឹកនាំជាច្រើន ដើម្បីដឹកនាំអង្គភាពនិងស្ថាប័ននានាក្នុងអង្គភាពទ័ពការពារដែនអាកាស និងទ័ពជើងអាកាសបំពេញភារកិច្ចយ៉ាងល្អផងដែរ។ 

ថ្លែងនៅក្នុងអង្គសន្និបាត លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានទទួលស្គាល់និងលើកសរសើរចំពោះសមិទ្ធិផលដែលអង្គភាពទ័ពការពារដែនអាសកាសនិងទ័ពជើងអាកាសសម្រេចបានក្នុងរយៈពេលកន្លងមក។  លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឱ្យអង្គភាពដាក់ទិសដៅភារកិច្ច គោលដៅ គោលការណ៍និងដំណោះស្រាយដឹកនាំជាក់ស្តែង, លើកកម្ពស់សមត្ថភាព និងការត្រៀមប្រយុទ្ធ ការគ្រប់គ្រងដែនអាកាស ការអនុវត្ដភារកិច្ចបន្ទាន់ និងការការពាររឹងមាំនូវដែនអាកាសនៃមាតុភូមិ ទន្ទឹមនឹងនោះផ្ដោតទៅលើការកសាងអង្គភាពឲ្យបានរឹងមាំ ដើម្បីឆ្លើយតបតម្រូវការភារកិច្ចក្នុងស្ថានការណ៍ថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃសន្និបាត

 

ក្រៅពីនេះ អង្គភាពត្រូវតែលើកកំពស់ស្មារតីនៃការប្រុងប្រយ័ត្ន និងកុំទុកឲ្យស្ថានការណ៍កើតឡើងជាយថាហេតុ។ ថ្នាក់ដឹកនាំអង្គភាពត្រូវអនុវត្តយ៉ាងល្អនូវគោលនការណ៍កសាងអង្គភាពឲ្យបានរបៀបរៀបរយ ចំណាន ទំនើបជាបណ្ដើរៗ ហើយផ្តោតសំខាន់លើការបណ្តុះបណ្តាលនិងបំប៉នជំនាញដល់កម្មាភិបាលបុគ្គលិក និងយុទ្ធជនឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់និងគ្រប់គ្រងអាវុធថ្មី ព្រមទាំងសិក្សាស្រាវជ្រាវយ៉ាងសកម្មដើម្បីកែលំអនិងជួសជុលអាវុធ ឧបករណ៍បច្ចេកទេស ធានាសុវត្ថិភាពនិងបំពេញភារកិច្ចជាប្រចាំនៃអង្គភាព ក៏ដូចជានៅពេលមានភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនផងដែរ៕

បកប្រែដោយ Pham Diep