leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang  ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការពារប្រទេសវៀតណាម និងជាប្រធាន ADSOM WG វៀតណាមអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសដៃគូក្នុងក្របខ័ណ្ឌ ADMM+  ព្រមទាំងត្រៀមរៀប​ចំ​កិច្ចប្រជុំមន្ត្រី​ជាន់ខ្ពស់​ការពារជាតិ​អាស៊ានបើកទូលាយ (ADSOM +) ដែលនឹង​ប្រារព្ធឡើងនៅថ្ងៃទី ៧ ខែកក្កដា ខាងមុខនេះ។

ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Vu Chien Thang  ប្រធាននាយកដ្ឋានកិច្ចការបរទេស នៃក្រសួងការពារប្រទេសវៀតណាម និងជាប្រធាន ADSOM WG វៀតណាម បានជម្រាបជូនអំពីការរៀបចំដោយជោគជ័យនូវការហាត់សមតាមប្រព័ន្ធវីដេអូស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ របស់ផ្នែកពេទ្យយោធានៃបណ្តាប្រទេសអាស៊ានដែលធ្វើឡើងនាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ កន្លងមក ដោយអះអាងថានេះគឺជាសកម្មភាពសហប្រតិបត្តិការជាក់ស្តែងមួយដើម្បីអនុវត្តខ្លឹមសារនានាដែលបានឯកភាពដោយរដ្ឋមន្រ្តីការពារជាតិអាស៊ានទាំងអស់ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការទប់ទល់នឹងជំងឺរាតត្បាតដែលត្រូវបានអនុម័តដោយកិច្ចប្រជុំចង្អៀត ADMM នៅទីក្រុងហាណូយ កាលពីខែកុម្ភៈ ឆ្នាំ ២០២០ កន្លងមក។

ក្រសួងការពារប្រទេសវៀតណាមមានបំណងចង់បន្តជំរុញឲ្យ​មាន​វិធានការសហប្រតិបត្តិការជាក់ស្តែងនានាបន្ថែម​ទៀត​នៅក្នុងក្របខ័ណ្ឌនៃ ADMM និង ADMM + ដើម្បីបញ្ជាក់ពីតួនាទីរបស់កងកំលាំងការពារជាតិក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ទប់ទល់នឹងជំងឺរាតត្បាត៕

បកប្រែដោយ Duy Hoan