leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Don ថ្លែងនៅក្នុងកិច្ចប្រជុំ

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Tran Don បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺ Covid-19 នៅតែមានភាពស្មុគស្មាញយ៉ាងខ្លាំងដោយ​មិនទាន់បញ្ឈប់នោះទេ។ ទោះបីជាក្នុងរយៈពេល ៤២ ថ្ងៃកន្លងមក វៀយណាមមិនមានករណីឆ្លងថ្មីណាមួយនៅក្នុងសហគមន៍ក៏ដោយ ប៉ុន្តែបណ្ដាស្ថាប័ន និងអង្គភាពទាំងអស់មិនត្រូវធ្វេសប្រហែសក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតឡើយ។

លោកឧត្តមសេនីយ៍ឯក Tran Don បានលើកសរសើរចំពោះស្ថាប័ន និងអង្គភាពនានាក្នុងកងទ័ពទាំងមូលដែលបានគោរពយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត និងសេចក្តីណែនាំពីថ្នាក់លើ និងគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគ្រប់លំដាប់ថ្នាក់ ដោយបានអនុវត្តល្អវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងបំពេញល្អភារកិច្ចយោធាការពារជាតិផង។ នាពេលខាងមុខ អង្គភាពទាំងអស់នឹងបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការណែនាំពីគ្រប់លំដាប់ថ្នាក់ក្នុងការជំរុញការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុង​ស្ថានភាពថ្មី ព្រមទាំងបន្តផ្សព្វផ្សាយដល់កម្មាភិបាល បុគ្គលិក និងយុទ្ធជនឲ្យលើកកម្ពស់ការយល់ដឹងអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ប្តេជ្ញាចិត្តទប់ស្តាត់មិនឲ្យជំងឺ Covid-19 រីករាលដាលចូលទៅក្នុងជួរកងទ័ពឡើយ៕

បកប្រែដោយ Duy Hoan