ការតាំងពិព័រណ៍ក្រោមប្រធានបទ "មហាជ័យជំនះនានិទាឃរដូវ "
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៨ ខែមេសា ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃទិវារំដោះភាគខាងត្បូងវៀតណាមនិងបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែមេសា) សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមសហការជាមួយស្នងការនយោបាយយោធភូមិភាគទី ៧ និងស្នងការនយោបាយនៃបញ្ជាការដ្ឋានទ័ពពិសេសបើកពិធីតាំងពិព័រណ៍ ក្រោមប្រធានបទ “មហាជ័យជំនះនានិទាឃរដូវ” នៅសារមន្ទីរយុទ្ធនាការហូជីមិញ។ អញ្ជើញចូលរួមមានវត្ដមានពីលោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia អនុប្រធានអគ្គស្នងការនយោបាយ ។
    |
 |
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia និងប្រតិភូទស្សនានៅពិធីតាំងពិព័រណ៍ |
ការតាំងពិព័រណ៍នេះបានដាក់តាំងឯកសារ រូបភាព និងវត្ថុជាច្រើន ដោយបង្ហាញពីរូបភាពកងទ័ព និងប្រជាជនរំដោះភាគខាងត្បូងវៀតណាម។ នៅក្នុងពិព័រណ៍នេះ គណៈកម្មការរៀបចំបានណែនាំនូវរតនសម្បត្តិជាតិចំនួន ២ គឺសៀវភៅកត់ត្រាការប្រយុទ្ធក្នុងយុទ្ធនាការហូជីមិញ និងផែនទីក្នុងយុទ្ធនាការហូជីមិញ ព្រមទាំងណែនាំអំពីរូបភាព ឯកសារ និងវត្ថុនានាតាមរយៈរឿងរ៉ាវប្រវត្តិសាស្រ្តជាច្រើនដែលត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំនៅលើគេហទំព័រនៃសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមដើម្បីប្រជាជនអាចស្វែងយល់ដោយងាយស្រួល។ ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្ដទៅរហូតដល់ខែសីហា ឆ្នាំ២០២០ ៕
បកប្រែដោយ Pham Diep