leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចុះទៅត្រួតពិនិត្យការងារបង្ការ និងទប់ទល់ជាមួយនិងរោគរាតត្បាត Covid-19 របស់ក្រសួងការពារប្រទេស

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះក៏មានវត្តមានពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងការពារប្រទេសជាច្រើនផងដែរ។ រាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី លោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយកងទ័ពក៏ជាកម្លាំងនាំមុខក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតដែរ។ ក្រសួងការពារប្រទេសបានចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណាក់កាលដំបូងនៃការបង្ការនិងទប់ទល់ Covid-19 ប្រកបដោយជោគជ័យ។ រហូតមកទល់ពេលនេះអង្គភាពកងទ័ពទាំងមូលមិនបានកត់ត្រាករណីណាមួយនៃជំងឺនេះទេ។ ជាពិសេសកងទ័ពបានចូលរួមយ៉ាងល្អក្នុងការទទួល និងមើលថែទាំមនុស្សជាង ៣៤,០០០ នាក់មកពីតំបន់រងការរាតត្បាតដើម្បីអនុវត្តការដាក់ឲ្យដាច់ដោយឡែកពីគេនៅបណ្តាបន្ទាយកងទ័ពដើម្បីធានាសុវត្ថិភាពយ៉ាងរឹងមាំ ហើយទទួលបានការគាំទ្រ និងវាយតំលៃខ្ពស់ពី បក្ស រដ្ឋ និងប្រជាជន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

 

តាមរយៈប្រព័ន្ធខ្សែអាត់វីដេអូតាមអ៊ិនធឺណែតលោកនាយករដ្ឋមន្រ្តី  Nguyen Xuan Phuc បានស្តាប់ដោយផ្ទាល់នូវរបាយការណ៍ស្តីពីការទទួលនិងដាក់ដាច់ដោយឡែកពលរដ្ឋដែលសង្ស័យឆ្លងមេរោគ រួមទាំងបានផ្លាស់ប្តូរនិងជជែកជាមួយកម្មាភិបាលបុគ្គលិក និងពលរដ្ឋដែលកំពុងអនុវត្តការដាក់ដាច់ដោយឡែកផងដែរ ។

បន្ទាប់ពីបានស្តាប់មតិយោបល់នៅឯកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានកត់សម្គាល់ និងចែករំលែកជាមួយប្រជាពលរដ្ឋនៅកន្លែងដាក់ដាច់ដោយឡែកនោះថែមទៀត ព្រមទាំងលោកបានសង្កត់ធ្ងន់ថា៖ កងទ័ពតែងតែជាកម្លាំងស្នូលរបស់ប្រទេសជាតិ ជាពិសេសនៅពេលប្រទេសមានរងគ្រោះដោយសត្រូវឈ្លានពាន  គ្រោះមហន្តរាយធម្មជាតិ ការរីករាលដាលដ៏គ្រោះថ្នាក់ គ្រានោះតួនាទីសំខាន់របស់កងទ័ពនឹងត្រូវបានបញ្ជាក់កាន់តែច្បាស់ជាង ពោលគឺកងទ័ពរបស់យើងគឺជាវីរកងទ័ពប្រជាជន។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានទទួលស្គាល់នូវស្មារតីទទួលខុសត្រូវក្នុងការជំនះការលំបាក “ដើម្បីប្រជាជនមិនគិតគូរដល់ខ្លួនឯង” របស់នាយទាហាននិងពលទាហាននៃកងកំលាំងប្រដាប់អាវុធ ជាពិសេសកងទ័ពប្រជាជនវៀតណាមដែលកំពុងធ្វើការនៅគ្រប់ខ្សែព្រំដែន កន្លែងដាក់ដាច់ដោយឡែក និងកន្លែងជាច្រើនទៀតនៅសមរភូមិខាងមុខនៃការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19។ កងទ័ពបានកេណ្ឌយុទ្ធជនរាប់ពាន់នាក់ឱ្យចូលរួមដោយផ្ទាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតទាំងយប់ទាំងថ្ងៃដើម្បីថែរក្សា និងគាំទ្រប្រជាជនរាប់ម៉ឺននាក់អោយនៅដាច់ដោយឡែកពីគេមិនថាថ្ងៃភ្លៀងឬក្តៅនោះទេ។ នោះពិតជារូបភាពដ៏ថ្លៃថ្នូរ របស់កងទ័ពអ៊ំហូ ''ដើម្បីប្រជាជនមិនគិតគូរដល់ខ្លួន"។

ប្រគល់ភារកិច្ចជូនកងកម្លាំងកងទ័ពនាពេលខាងមុខ នាយករដ្ឋមន្ត្រីបានណែនាំថា ជាដំបូងត្រូវតែការពារខ្លួនជាមុន  មិនទុកឱ្យរីករាលដាលជំងឺដល់ក្នុងអង្គភាពឡើយ ព្រមទាំងចង់អោយកងទ័ពទាំងមូលខិតខំបន្ថែមទៀតគាំទ្របន្ថែម និងគ្រប់គ្រងកន្លែងដាក់ដាច់ដោយឡែកពីគ្នានៅទូទាំងប្រទេសដោយជោគជ័យជាមួយនឹងលក្ខណៈវិនិច្ឆ័យគឺ៖ កងទ័ពប្រតិបត្តិការ តំបន់មូលដ្ឋានជួយ គាំទ្រការដាក់ដាច់ដោយឡែក ក្រសួងសុខាភិបាលជួយទទួលបន្ទុកខាងជំនាញ។ លោកនាយករដ្ឋមន្រ្តីបានផ្តាំផ្ញើការសួរសុខទុក្ខចំពោះកម្មាភិបាល និងយុទ្ធជននៅក្នុងជួរកងទ័ពទាំងមូលដែលកំពុងបំពេញបេសកកម្មដោយមិនថាយប់ មិនថាថ្ងៃ នៅតាមព្រំដែននិងកោះឆ្ងាយ កន្លែងដាក់ដាច់ដោយឡែក….

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យកម្មាភិបាល យុទ្ធជន និងប្រជាជនត្រូវតែធ្វើតាមការណែនាំរបស់ស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នសុខាភិបាល ក្នុងការបង្ការ និងទប់ទល់នឹងជំងឺរាតត្បាត ពង្រឹងសុខភាពកុំឱ្យរាលដាលជំងឺនេះចូលទៅអង្គភាពយោធាឲ្យដាច់ខាត៕

បកប្រែដោយ Minh Trung