leftcenterrightdel
គ្រូពេទ្យយោធាជួយពិនិត្យសុខភាពឲ្យអ្នកត្រូវដាក់ឲ្យនៅដាច់ដោយឡែក

ក្នុងស្មារតី“ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” សេចក្តីណែនាំបង្ហាញយ៉ាងច្បាស់នូវទស្សនៈណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារប្រទេសសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដែលទំនោរមានចលនាស្មុគស្មាញ។ សេចក្តីណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមមិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង បង្កើតការស្រុះចិត្តគំនិតគ្នា ប្រតិបត្តិការខ្លាំងក្លា និងមានប្រសិទ្ធិភាពនៅក្នុងស្ថាប័ន និងអង្គភាពនីមួយៗ ជួយលើកកម្ពស់កម្លាំងសរុបនៃកងទ័ពទាំងមូលប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីអារម្មណ៍ ទឹកចិត្ត និងការទទួលខុសត្រូវរបស់កម្មាភិបាល នាយទាហាន ពលទាហាន និងកងសេនាជន ក្នុងជួរកងទ័ពទាំងមូលចំពោះភារកិច្ចការពារ ថែរក្សាសុខភាពប្រជាជន និងសុវត្ថិភាពប្រទេសជាតិទៀតផង។

សេចក្តីណែនាំបានបញ្ជាក់ច្បាស់នូវគោលការណ៍ណែនាំ និងដំណោះស្រាយដល់ថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងជួរកងទ័ពដើម្បីផ្តោតលើការដឹកនាំ និងចាត់ចែងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចបង្ការ ការពារ និងគ្រប់គ្រងទប់ស្កាត់ជំងឺអាសន្នរោគ Covid-19។ ជាថ្មីម្តងទៀតបានបង្ហាញយ៉ាងច្បាស់ពីតួនាទីរបស់កងទ័ពដែលជាកម្លាំងមួយដ៏សំខាន់ដែលជាកម្លាំងស្រួចឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការការពារ និងការរីករាលដាលជំងឺអាសន្នរោគ ការពារសុខភាពប្រជាជន។ នេះគឺជាទីបង្អែកយ៉ាងរឹងមាំរបស់បក្ស និងរដ្ឋ ក្នុងការប្រយុទ្ធដ៏ស្វិតស្វាញ និងខ្លាំងក្លានេះ។

ដូច្នេះដើម្បីរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសេចក្តីណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមរាល់តម្រូវការដែលបានដាក់ជូនគណៈកម្មាធិការបក្សអង្គការបក្សនិងមេបញ្ជាការគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវបន្តស្វែងយល់ឱ្យបានស៊ីជម្រៅនិងយល់ជ្រាបពីទស្សនៈនេះដែលជាគោលនយោបាយរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសក្នុងការដឹកនាំ ការបង្ការ និងការទប់ទល់ជំងឺ Covid-19  ធ្វើឱ្យកម្មាភិបាលនីមួយៗរបស់បក្ស និង យោធិនគ្រប់រូបស្វែងយល់និងកំណត់បានថា ការចូលរួមក្នុងការការពារនិងគ្រប់គ្រងការរាតត្បាត Covid-19 គឺជាភារកិច្ចនយោបាយដ៏សំខាន់មួយក្នុងអំឡុងពេលនេះ។ ស្ថាប័ន អង្គភាព និងកងទ័ពទាំងមូល ត្រូវតែផ្តោតលើការកៀរគរគ្រប់ធនធានឱ្យអស់ពីសមត្ថភាព ហើយក្នុងពេលតែមួយនោះលើកទឹកចិត្តដល់កម្មាភិបាល និងនាយទាហាន ពលទាហានទាំងអស់ ជំរុញការច្នៃប្រឌិតនិងភាពក្លាហានរបស់ខ្លួនដើម្បីជំនះរាល់ការលំបាក ឧបសគ្គ មានឆន្ទៈហ៊ានលះបង់ដើម្បីការពារ និងថែរក្សាសុខភាពប្រជាជន ការពារអាយុជីវិតប្រជាជន។ លើកទឹកចិត្ត និងបង្កើតលក្ខណអំណោយផលជាអតិបរិមាសម្រាប់អ្នកវិទ្យាសាស្ត្រ និងកងកំលាំងពេទ្យយោធាមិនត្រឹមតែព្យាបាលប្រជាជនបានទាន់ពេល ណែនាំប្រជាជនអំពីវិធីបង្ការជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងធ្វើការស្រាវជ្រាវនិងអនុវត្តនូវសមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកថ្មីៗឱ្យបានទាន់ពេលវេលា ដើម្បីការពារនិងរុញថយការរីករាលដាលជំងឺដ៏គ្រោះថ្នាក់នេះផងដែរ។

ទន្ទឹមនិងការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការ និងទប់ទល់របស់ Covid-19 ស្ថាប័ននិងអង្គភាពនីមួយៗនៃកងទ័ពទាំងមូលចាំបាច់ត្រូវស្វែងយល់ក្តាប់ឲ្យបានជាប់ពីស្ថានភាព ម្ចាស់ការក្នុងការហ្វឹកហ្វឺន និងពង្រាយការត្រៀមប្រយុទ្ធ ការរកដំណោះស្រាយដែលមានប្រសិទ្ធភាពចំពោះគ្រប់ស្ថានភាពដែលកើតឡើង មិនទុកឲ្យមានភាពបាត់ម្ចាស់ការ ពង្រឹងការប្រយុទ្ធប្រឆាំងដើម្បីធ្វើឲ្យបរាជ័យគ្រប់ឧបាយកលអាក្រក់ក្នុងបំណងចង់បំផ្លិចបំផ្លាញ ដោយកម្លាំងអមិត្តដែលជ្លៀតឱកាសទាញយកផលប្រយោជន៍ពីការរីករាលដាលនៃរោគរាតត្បាតដែលស្មុគស្មាញដើម្បីប្រឆាំងនឹងបក្ស រដ្ឋ និងកងទ័ព បង្កឱ្យមានអសន្តិសុខក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ដើម្បីអនុវត្តនូវរាល់បញ្ហាជាមូលដ្ឋានគ្រឹះដែលបានរៀបរាប់ខាងលើប្រកបដោយប្រសិទ្ធភាពនោះ ទាមទារឲ្យក្រៅពីការផ្តោតសំខាន់លើការណែនាំដឹកនាំនោះ គឺគណៈកម្មាធិការបក្ស អង្គការបក្ស និងមេបញ្ជាការនៅថ្នាក់នីមួយៗត្រូវតែមានភាពក្លាហាន ភាពវៃឆ្លាត ការទទួលខុសត្រូវខ្ពស់។ លើសពីនេះទៅទៀតត្រូវតែបន្តធ្វើការលើកទឹកចិត្ត កោតសរសើរដល់កម្មាភិបាល នាយទាហាន ពលទាហានអង្គភាពទាំងអស់ដែលបានបំពេញភារកិច្ចយ៉ាងល្អនៅកន្លែងជួបការលំបាក  តំបន់ឆ្ងាយដាច់ស្រយាល តំបន់តាមព្រំដែន កោះ ...

គោលនយោបាយគឺបានច្បាស់ និងដំណោះស្រាយបានជាក់លាក់ហើយ ហេតុដូច្នេះប្រសិទ្ធភាពដែលទទួលបានគឺអាស្រ័យលើឥរិយាបថ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់កម្មាភិបាល និងយុទ្ធជនម្នាក់ៗនៃកងទ័ពទាំងមូល និងប្រទេសទាំងមូល។ កងទ័ពទាំងមូលបានស្រុះចិត្តគំនិត ប្តេជ្ញាចិត្ត បញ្ជា្របការអនុវត្តយ៉ាងមោះមុតនូវសេចក្តីណែនាំលេខ ២៦០-CT/QUTW នៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីការចូលរួមចំណែកដ៏សំខាន់ជាមួយបក្សទាំងមូល និងប្រជាជនទាំងមូលក្នុងការទប់ស្កាត់ការរាតត្បាតជំងឺអាសន្នរោគ  បង្កើតជារបកគំឃើញមួយទំលាយភាពទាល់ច្រកសម្រាប់ការអនុវត្តឲ្យបានជោគជ័យនូវសេចក្តីសម្រេចនៃមហាសន្និបាតលើកទី XII របស់បក្ស និង រៀបចំយ៉ាងល្អគ្រប់មហាសន្និបាតរបស់បក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ដើម្បីឆ្ពោះទៅរកការរៀបចំមហាសន្និបាតលើកទី XIII របស់បក្ស៕

បកប្រែដោយ Minh Trung