ភ្លាមៗបន្ទាប់ពីការបង្កើតឡើងដោយមានការយកចិត្តទុកដាក់ពីគណៈកម្មាធិការមជ្ឈឹមបក្ស លោកប្រធានហូជីមិញ និងទទួលបានជំនួយដ៏ស្មោះត្រង់ពីបណ្តាប្រទេសសង្គមនិយម កងទ័ពជើងអាកាសបានរីកធំធាត់យ៉ាងឆាប់រហ័ស។ នៅក្នុងសង្រ្គាមតស៊ូ ប្រឆាំងនឹងអាមេរិកដើម្បីជួយសង្គ្រោះប្រទេសដោយស្មារតី “ហ៊ានប្រយុទ្ធ សំរេចចិត្តប្រយុទ្ធ និងប្តេជ្ញាចិត្តយកឈ្នះ” កងទ័ពជើងអាកាសបានបំពេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ខ្លួន ចាប់ពីជ័យជំនះដំបូងរហូតទទួលបានជោគជ័យពេញមួយសង្គ្រាម។

leftcenterrightdel
កងទ័ពជើងអាកាសវៀតណាម

 

នៅក្នុងដំណើរការនៃការកសាង និងការពារមាតុភូមិ និងក្នុងសម័យប្រទេសជាតិ ផ្លាស់ប្តូរថ្មី កងទ័ពជើងអាកាសនៅតែបន្តចាប់ អារម្មណ៍ក្នុងការបណ្តុះបណ្តាល ការហ្វឹកហ្វឺន និងការត្រៀមប្រយុទ្ធជាស្រេច និងក្លាហានក្នុងការបង្កើតបានជ័យជំនះឆ្នើមជាច្រើន។ ដោយមានកិត្តិយសដែលជាកម្លាំងមួយក្នុងចំណោមកម្លាំងដែលត្រូវបានកំណត់កសាងឲ្យឆ្ពោះទៅរកភាពទំនើបតែម្តងនោះ កងទ័ពជើងអាកាសបន្តទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់បក្ស និងរដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស  ការយកចិត្តទុកដាក់ និងការជឿទុកចិត្តពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ លើកស្ទួយប្រពៃណី ៦៥ ឆ្នាំនៃការកសាង ការធំធាត់ ការប្រយុទ្ធ កងទ័ពជើងអាកាសប្រកាន់ខ្ជាប់នូវនយោបាយជានិច្ច បង្កើនស្មារតីបដិវត្តន៍និងធ្វើបានល្អនូវតួនាទីប្រុងប្រយ័ត្នបដិវត្តន៍ខ្ពស់ និងជាសេនាធិការសម្រាប់បក្ស រដ្ឋ  គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសក្នុងការប្រយុទ្ធការពារដែនអាកាសរួមចំណែកក្នុងការថែរក្សាបរិស្ថានប្រកបដោយសន្តិភាពនិងស្ថេរភាពសម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

នាពេលខាងមុខកងទ័ពជើងអាកាសខិតខំព្យាយាមបំពេញផែនការហោះហើរប្រចាំឆ្នាំដូចជាការហោះហើរល្បាត ការហោះហើរឈ្លបយកការណ៍ ការហោះហើរសម្រាប់រុករកធនធានធម្មជាតិនានាជាដើម។ ការសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយកងកំលាំងកងទ័ពផ្សេងៗក្នុងការបង្ការ និងទប់ទល់នឹងទឹកជំនន់ ការជួយសង្គ្រោះប្រជាជននៅក្នុងតំបន់នៅពេលមានគ្រោះមហន្តរាយធម្មជាតិកើតឡើង…

កសាងកងទ័ពជើងអាកាសបដិវត្តប្រកបដោយមានរបៀបរៀបរយ ទំនើប ចំណាន និងបំពេញរាល់ភារកិច្ចដែលបានប្រគល់ ហើយក្លាយជាកម្លាំងស្នូលនៅលើអាកាសឲ្យសក្ដិសមនឹងការស្រឡាញ់របស់បក្ស រដ្ឋ និងប្រជាជន៕

បកប្រែដោយ Minh Trung