អមដំណើរគណៈប្រតិភូមានលោកវរសេនីយ៍ឯក Ngo Anh Thu អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជនរបស់វៀត​ណាម។

នៅក្នុងជំនួបធ្វើការ ថ្នាក់ដឹកនាំអង្គភាពនានា បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិសាស្ត្រ ប្រពៃណីនិងលទ្ធផលនៃការអនុវត្តភារកិច្ចរបស់អង្គភាពក្នុងរយៈពេលកន្លងមក។ តំណាងអង្គភាពនានាសង្ឃឹមថា កាសែតកងទ័ពប្រជាជនឡាវ និងកាសែតកងទ័ពប្រជាជនរបស់វៀតណាមនឹងបន្តឃោសនាព័ត៌មានជាច្រើនថែមទៀត ដូចជាឃោសនាពីការហ្វឹកហ្វឺន ការបណ្តុះបណ្តាល ការត្រៀមប្រយុទ្ធ ក៏ដូចជាការអប់រំ - បណ្តុះបណ្តាល ការកសាងបក្ស ការចលនាមហាជននិងអង្គភាព បុគ្គលជាគំរូល្អរបស់សាលានាយទាហានកងទ័ពជើងគោកលេខ១; កងវរសេនាធំលេខ ១០២ និងកង ពលធំលេខ ៣០៨ នៃយោធភូមិភាគទី ១។

ថ្លែងក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Khamsao Keoviseth បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាអង្គភាពដែលបានទទួលស្វាគមន៍ និងបង្កលក្ខណៈងាយស្រួលសម្រាប់កាសែតកងទ័ពប្រជាជនឡាវក្នុងការស្វែងយល់និងទទួលបានព័ត៌មានដើម្បីសរសេរអត្ថបទ ព្រមទាំងលោកបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកក្នុងការពង្រឹងសាមគ្គីភាពនិងផ្លាស់ប្ដូរព័ត៌មានរវាងកងទ័ពនៃប្រទេសទាំងពីរ។

កាសែតកងទ័ពប្រជាជនរបស់វៀតណាមសូមផ្សាយរូបភាពមួយចំនួននៃសកម្មភាពរបស់គណៈប្រតិភូកាសែតកងទ័ពប្រជាជន​ឡាវមកបំពេញទស្សកិច្ចការងារនៅអង្គភាពមួយចំនួន៖

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំនៅសាលានាយទាហានកងទ័ពជើងគោកលេខ ១
leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Diep អនុប្រធានស្នងការនយោបាយនៃសាលានាយទាហានកងទ័ពជើងគោកលេខ ១ ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូកាសែតកងទ័ពប្រជាជនឡាវ
leftcenterrightdel
លោកវរសេនីយ៍ឯក Khamsao Keoviseth អគ្គនិពន្ធនាយក កាសែតកងទ័ពប្រជាជនឡាវបានប្រគល់វត្ថុអនុស្សាវរីយ៍ជូនសាលានាយទាហានកងទ័ពជើងគោកលេខ ១
leftcenterrightdel
គណៈប្រតិភូកាសែតកងទ័ពប្រជាជនឡាវថតរូបជាមួយថ្នាក់ដឹកនាំសាលានាយទាហានកងទ័ពជើង​គោកលេខ ១
leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការជាមួយកងពលធំលេខ ៣០៨ នៃយោធភូមិភាគទី ១
leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំជាមួយកងវរសេនាធំលេខ ១០២ នៃកងពលធំលេខ ៣០៨

 

បកប្រែដោយ Pham Diep