នៅក្នុងជំនួបជាមួយលោក Prawit Wongsuwan ឧបនាយករដ្ឋមន្រ្តីថៃ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសំដែងការជឿជាក់ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី ៦ (ADMM ចង្អៀត) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ៦ (6th ADMM Plus) ដែលរៀបចំឡើងដោយក្រសួងការពារជាតិថៃនឹងទទួលបានជោគជ័យ។

leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបជាមួយលោក  Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃ 

 

លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានថ្លែងអំណរគុណការគាំទ្ររបស់វៀតណាមចំពោះប្រទេសថៃក្នុងឆ្នាំថៃជាប្រធានអាស៊ាន ២០១៩ ព្រមទាំងលោកបញ្ជាក់ថា ថៃនឹងចូលរួមយ៉ាងសកម្មនិងគាំទ្រក្រសួងការពារប្រទេសវៀតណាម រៀបចំកិច្ចប្រជុំការពារជាតិនិងយោធាក្នុងឆ្នាំវៀតណាមជាប្រធានអាស៊ាន ២០២០។ ភាគីទាំងពីរបានចាត់ទុកថា នៅក្នុងតំបន់កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូច្នេះការរក្សាតួនាទីមជ្ឈភាពនិងការដឹកនាំរបស់អាស៊ានក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ ក្នុងនោះមាន ADMM + មានសារៈសំខាន់ណាស់។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបជាមួយលោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី

 

ក្នុងជំនួបរវាងលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី  ភាគីទាំងពីរបានសម្តែងនូវក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លង​មក។ ជាពិសេសកាលពីខែមិថុនាឆ្នាំ ២០១៩ ភាគីទាំងពីរបានរៀបចំកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តីលើកទី ១ ដោយបានបើកឡើងនូវយន្តការសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីរបានឯកភាពថា បន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ទាញយកសក្ដានុពលនិងឧត្ដមភាពរបស់ភាគីនីមួយៗ ព្រមទាំងសហការគ្នាក្នុងការដោះស្រាយបញ្ហាប្រជានេសាទនៃប្រទេសទាំងពីរដែលរំលោភដែនសមុទ្ររបស់គ្នាទៅវិញទៅមកដោយឈរលើស្មារតីមនុស្សធម៌ គោរពច្បាប់អន្តរជាតិ ច្បាប់ឥណ្ឌូណេស៊ីនិងច្បាប់វៀតណាម បញ្ជៀសកុំឲ្យមានបញ្ហានេះដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងក្លាយជាបញ្ហាក្នុងតំបន់ផងដែរ៕

បកប្រែដោយ Thanh Cong