leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងជំនួបធ្វើការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៩

 

ថ្លែងក្នុងជំនួបជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៩ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich  បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាពនិងឯកភាពក្នុងការដឹកនាំនិងការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការបក្សនិងបញ្ជាការដ្ឋានយោធភូមិ​ភាគទី៩។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich  បានបន្ដថា៖ យោធាភូមិភាគទី៩ គឺជាទីតាំងភូមិសាស្រ្ដដ៏សំខាន់និងយុទ្ធសាស្ដ្រ ហេតុដូច្នេះគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគគួរតែផ្តោតលើការដឹកនាំក្នុងការអនុវត្តភារកិច្ចល្អដូចជាក្ដាប់ឲ្យបានជាប់ស្ថានភាព វាយតម្លៃស្ថានភាពបានត្រឹមត្រូវ និងដឹកនាំអង្គភាពយោធានានានៅមូលដ្ឋានក្នុងការផ្តល់ប្រឹក្សាជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយស្ថានភាពការពារជាតិនិងសន្តិសុខប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះ ត្រៀមកម្លាំង និងមធ្យោបាយដើម្បីចូលរួមជួយសង្គ្រោះ ពង្រីកទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាមួយបណ្ដាប្រទេស​និងសហការជាមួយកងកម្លាំងនានាក្នុងការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៏។

ក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ដ An Giang លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានឲ្យដឹងថាខេត្ត An Giang ទទួលបានលទ្ធផលគួរឱ្យកត់​សម្គាល់​ជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបង្ហាញនូវការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាជនក្នុងខេត្ដ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ដ An Giang

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកសរសើរចំពោះកិច្ចសហការរវាងកងកម្លាំងនគរបាលជា​មួយ​កងកម្លាំង​យោធា និងកងទ័ពការពារព្រំដែន ព្រមទាំងសង្ឃឹមថា នាពេលខាងមុខនេះ កម្លាំងប្រដាប់អាវុធបន្ដសហការនិងផ្តល់ប្រឹក្សាជូនគណៈកម្មាធិការបក្សនិងអាជ្ញាធរដើម្បីដោះស្រាយបញ្ហាកើតមានឡើងប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រគល់អំណោយរបស់ក្រសួងការពារប្រទេសជូនកងកម្លាំងប្រដាប់អាវុធខេត្ដ An Giang
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រគល់អំណោយរបស់ក្រសួងការពារប្រទេសជូនថ្នាក់ដឹកនាំខេត្ដ An Giang

 

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសបានស្នើឲ្យខេត្ត An Giang គួរតែពិនិត្យមើលលើគោលដៅនិងផែនការដើម្បី​ផ្តោតលើការដឹកនាំនិងដោះស្រាយប្រកបដោយ​ប្រសិទ្ធភាពនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាមួយការកសាងនិងពង្រឹងការពារជាតិនិងសន្ដិសុខ៕

បកប្រែដោយ Pham Diep