អាស៊ាន និងជប៉ុនបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍយ៉ាងទូលំទូលាយ និងស្វាហាប់លើគ្រប់វិស័យ រួមទាំងនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សង្គម និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ដំណាក់ផ្លូវពាក់កណ្តាលសតវត្សកន្លងមកនេះ ជាសក្ខីភាពសរឲ្យឃើញថា ប្រទេសជប៉ុនគឺជាដៃគូដ៏គួរឲ្យទុកចិត្ត ជាក់ស្ដែង និងមានប្រសិទ្ធភាពរបស់អាស៊ាន ចូលរួមយ៉ាងសកម្មនៅយន្តការ និងវេទិកាអាស៊ាន ជួយគាំទ្រសាមគ្គីភាព និងឯកភាព ក៏ដូចជាតួនាទីជាមជ្ឈភាពរបស់អាស៊ាន ហើយមានសកម្មភាពជាក់ស្តែងជាច្រើនក្នុងការកសាងសហគមន៍អាស៊ាន។ ក្នុងបរិបទដែលស្ថានភាពនៅពិភពលោក និងតំបន់ជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ដែលជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាព និងការអភិវឌ្ឍ អាស៊ាននិងជប៉ុនមានបំណងពង្រីកកិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម និងអភិវឌ្ឍន៍ជាមួយគ្នា។

កិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងអាស៊ាន-ជប៉ុន ត្រូវបានប្រារព្ធឡើងមិនយូរប៉ុន្មានបន្ទាប់ពីអាស៊ាន និងជប៉ុន បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរពិនិត្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ពីនោះតម្រង់ទិសសម្រាប់ការអភិវឌ្ឍទំនាក់ទំនងក្នុងដំណាក់កាលថ្មី។ ព្រឹត្តិការណ៍នេះក៏ត្រូវបានរំពឹងថា នឹងអាចជួយឲ្យភាគីទាំងពីរយល់កាន់តែច្បាស់អំពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី  ពីនោះ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ស្វែងរកវិស័យថ្មី និងសសរស្តម្ភថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ជប៉ុននាពេលអនាគត។ ចំពោះវៀតណាម កិច្ចប្រជុំគឺជាឱកាសសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូឲ្យស៊ីជម្រៅ និងមានប្រសិទ្ធភាព។

leftcenterrightdel
មេដឹកនាំប្រទេសអាស៊ាន និងជប៉ុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី (រូបថត៖ vnanet.vn)

លោក Pham Minh Chinh បានចូលរួមសកម្មភាពនៅប្រទេសជប៉ុនក្នុងបរិបទដែលប្រទេសទាំងពីរទើបតែបានលើកកំពស់ទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក” និងមានសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងវៀតណាម-ជប៉ុន ​បានបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងទូលំទូលាយលើគ្រប់វិស័យ ដោយមានទំនុកចិត្តខ្ពស់ខាងនយោបាយ  កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្តជាសសរស្តម្ភសំខាន់ ការសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ អាស៊ាន... ជំនួបទ្វេភាគីរបស់លោក Pham Minh Chinh ជាមួយភាគីជប៉ុនក្នុងដំណើរបំពេញទស្សនកិច្ចនេះ នឹងរួមចំណែកក្នុងការបញ្ជាក់ពីគោលនយោបាយឥតងាករេរបស់វៀតណាមគឺយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយប្រទេសជប៉ុន ខិតខំប្រឹងប្រែងរួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍ ជាក់ស្ដែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។

ក្នុងរយៈពេលនៅប្រទេសជប៉ុន លោក Pham Minh Chinh នឹងចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេស នៃសហគមន៍បំភាយ ឧស្ម័នសូន្យអាស៊ី (AZEC) ដែលដឹកនាំដោយលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន។ តាមរយៈនោះ បន្តបញ្ជាក់ពីស្មារតីសកម្ម វិជ្ជមាន និងមានទំនួលខុសត្រូវរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាមួយក្នុងចំណោមបញ្ហាសកលលោកធំបំផុត នាពេលបច្ចុប្បន្ននេះ គឺការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ក៏បញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយទៅបំពេញដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ដោយមានសារពីប្រជាជនវៀតណាម។ នោះគឺវៀតណាមជាប្រទេសដែលរួសរាយរាក់ទាក់ ស្មោះត្រង់ ជឿទុកចិត្ត ត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក កសាងបរិយាកាសតំបន់និងអន្តរជាតិប្រកបដោយសន្តិភាព និងស្ថិរភាពជាមួយប្រទេសផ្សេងៗ។ នោះគឺវៀតណាមត្រៀមខ្លួនរួមចំណែកជាមួយប្រទេសអាស៊ាននិងជប៉ុនកសាងអនាគតភ្លឺស្វាងសម្រាប់ទំនាក់ទំនងទ្វេភាគី។ នោះគឺជាវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh