នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសឡាវរបស់លោក Pham Minh Chinh ក្នុងមុខតំណែងថ្មី ហើយលោកនាយករដ្ឋមន្ត្រីក៏ជាមេដឹកនាំបរទេសដំបូងគេដែលមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវចាប់តាំងពីលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ត្រូវបានជ្រើសរើសតាំងជានាយករដ្ឋមន្ត្រី។

ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រជាជាតិទាំងពីរវៀតណាម និងឡាវ ជាពិសេសក្នុងរយៈពេលជាង ៦០ ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (១៩៦២-២០២៣) នោះ ចំណងសាមគ្គីភាព និងមិត្តភាពពិសេសដែលបានចាក់គ្រឹះដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong បានក្លាយជាទំនាក់ទំនងស្មោះត្រង់ ស្អិតរមួត ហើយជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជាតិទាំងពីរ។ “ក្នុងប្រវត្តិសាស្ត្រនៃបដិវត្តន៍ពិភពលោកក៏មានគំរូដ៏ភ្លឺស្វាងនៃស្មារតីអន្តរជាតិអធន ប៉ុន្តែគ្មានកន្លែងណា និងមិនដែលមានសាមគ្គីភាព និងសម្ព័ន្ធភាពប្រយុទ្ធពិសេសយូរអង្វែង និងគ្រប់ជ្រុងជ្រោយដូចជាទំនាក់ទំនងឡាវ-វៀតណាម ដូចដែល​លោកប្រធាន Kaysone Phomvihane ធ្លាប់ថ្លែងនៅក្នុងមហាសន្និបាតលើកទី ៤ នៃបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៧៦។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (រូបថត៖ anninhthudo.vn)

ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់កំពុងមានការអភិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវបន្តធ្វើឲ្យស៊ីជម្រៅ ជាក់ស្តែង នាំមកនូវប្រសិទ្ធភាពជាក់ស្តែងនិងធំធេងដល់ប្រទេសទាំងពីរ។ ទំនាក់ទំនងនយោបាយត្រូវបានយកចិត្ដទុកដាក់យ៉ាងខ្លាំង ដើរតួនាទីយ៉ាងសំខាន់ និងកំណត់ទិសដៅក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួម។ យន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងបក្សទាំងពីរ និងរដ្ឋទាំងពីរបន្តមានប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមានជំហានលោតផ្លោះ វៀតណាមកំពុង និងបន្តជាដៃគូឈានមុខគេក្នុងការវិនិយោគ និងពាណិជ្ជកម្មរបស់ឡាវ។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព និងដើរតួនាទីជាសសរស្តម្ភមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមចំណែកក្នុងការរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមរបស់ប្រទេសនីមួយៗ និងតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វប្បធម៌-ទេសចរណ៍បន្តត្រូវបានយកចិត្ដទុកដាក់; កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋានមានខ្សែព្រំដែនជាប់គ្នាបន្តត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ។

ក្នុងរយៈពេលពីរឆ្នាំដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 វៀតណាមនិងឡាវតែងតែជួយគាំទ្រគ្នាទៅវិញទៅមកទាំងស្មារតីនិងសម្ភារៈ ត្រៀមខ្លួនចែករំលែក និងជួយគ្នាទៅវិញទៅមកដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ស្តារសេដ្ឋកិច្ចសង្គមនិងបន្តអភិវឌ្ឍប្រកបដោយចីរភាព...។ ទោះបីស្ថិតក្នុងកាលៈទេសណាក៏ដោយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែរួមគ្នាខិតខំប្រឹងប្រែងដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ធភាពជាក់ស្តែង។

“ឆ្នាំមិត្តភាពនិងសាមគ្គីភាពវៀតណាម - ឡាវ និងឡាវ - វៀតណាមឆ្នាំ ២០២២” គឺជាឆ្នាំពិសេសដែលសម្រេចបានលទ្ធផលល្អប្រសើរ។ ភាគីទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពក្នុងព្រឹត្តិការណ៍សំខាន់ៗនៃទំនាក់ទំនងវៀតណាម-ឡាវ តាមរយៈនោះ បង្ហាញពីចំណងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរទៅកាន់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ និងជួយមិត្តអន្តរជាតិយល់កាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងពិសេស និងស្មោះត្រង់រវាងវៀតណាម និងឡាវ។

ក្នុងក្ដីមោទនភាព និងសេចក្ដីរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងស្អិតរមួត ស្មោះត្រង់រវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នៅប្រទេសឡាវលើកនេះ បានអះអាងថា បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្ដទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹងនិងពូនជ្រំទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម និងឡាវ។ យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរបស់លោក Pham Minh Chinh និងធ្វើជាសហអធីបតីនៃសម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ និងពិធីបិទបញ្ចប់ "ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម - ឡាវ , ឡាវ - វៀតណាមឆ្នាំ ២០២២” នឹងទទួលបានជោគជ័យ ហើយជាកម្លាំងចលករខ្លាំងក្លាសម្រាប់ជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ស៊ីជម្រៅ និងមានប្រសិទ្ធភាពជាក់ស្តែង បំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជនទាំងពីរដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក៕

បកប្រែដោយ Pham Diep