នៅមហាសន្និបាតលើកទី ៦ របស់បក្ស ដែលជាមហាសន្និបាតផ្តួចផ្តើមឡើងដំណើរការផ្លាស់ប្តូរថ្មី ហើយបក្សរបស់យើងទាញយកបាន ៤ មេរៀនសំខាន់ៗ។ ហើយឆ្លងកាត់ ៥ ឆ្នាំនៃការអនុវត្តការផ្លាស់ប្តូរថ្មីនោះ  មហាសន្និបាតលើកទី ៧ របស់បក្ស បានលើកឡើងមេរៀនបទពិសោធន៍ដំបូងចំនួន ៥ ក្នុងការផ្លាស់ប្តូរថ្មី។ មហាសន្និបាតលើកទី ៨ នៃបក្ស បានបូកសរុប ១០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី (១៩៨៦-១៩៩៦) ដោយទាញយកបានមេរៀនសំខាន់ៗចំនួន ៦ ។ មហាសន្និបាតបក្សលើកទី៩ បានអះអាងថា ក្នុងរយៈពេល ១៥ ឆ្នាំដំបូងនៃការផ្លាស់ប្តូរថ្មី បានផ្តល់បទពិសោធន៍ដ៏មានតម្លៃជាច្រើនដល់យើង។ មេរៀនអំពីការផ្លាស់ប្តូថ្មីដែលបានលើកឡើងតាំងពីមហាសន្និបាតបក្សលើកទី ៦ ទី ៧ និងទី ៨ នៅតែមានតម្លៃខ្ពស់  ជាពិសេសគឺបណ្តាមេរៀនមានលក្ខណៈសំខាន់ៗបំផុត។

leftcenterrightdel
រូបជាឧទាហរណ៍

មហាសន្និបាតបក្សលើកទី១០ បានបូកសរុបនូវរាល់បញ្ហានៃទ្រឹស្តី-ភាពជាក់ស្តែងមួយចំនួន តាមរយៈពេល ២០ ឆ្នាំ (១៩៨៦-២០០៦) នៃការផ្លាស់ប្តូរថ្មី បានបញ្ជាក់ថា៖ ពីការអនុវត្តជាក់ស្តែង ២០ ឆ្នាំនៃការផ្លាស់ប្តូរថ្មីនេះ បក្ស និងរដ្ឋ របស់យើងក៏បានប្រមូលបាននូវបទពិសោធន៍ក្នុងការដឹកនាំ និងការគ្រប់គ្រងជាច្រើនថែមទៀត ហើយ បានទាញយកមេរៀនធំៗចំនួន ៥។ ចាប់តាំងពីការដឹកនាំ និងណែនាំការអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១០ នោះ មហាសន្និបាតលើកទី១១ របស់បក្ស ក៏ទាញយកបានបទពិសោធន៍ចំនួន ៥ ផងដែរ។  ហើយពីការអនុវត្តការផ្លាស់ប្តូរថ្មីជាក់ស្តែងក្នុងរយៈពេល ៣០ ឆ្នាំ (១៩៨៦-២០១៦) មហាសន្និបាតលើកទី ១២ ទាញយកបានមេរៀនចំនួន ៥ ទៀតដូចខាងក្រោមនេះ៖     

មេរៀនទី ១ ស្តីពីការកសាងបក្ស រដ្ឋ ប្រព័ន្ធនយោបាយ និងកម្មាភិបាល៖ ការកសាង និងកែតំរូវបក្ស ត្រូវតែអនុវត្តឱ្យបានស៊ីជម្រៅ និងអនុវត្តឱ្យបានទៀងទាត់ទាំងផ្នែកនយោបាយ និងមនោគមវិជ្ជា សីលធម៌ និងបុគ្គលិក។ បក្សត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន អនុវត្ត និងអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនូវទ្រឹស្តីនៃ ម៉ាក្សនិយម-លេនីននិយម និងសតិអារម្មណ៍របស់លោកប្រធានហូជីមិញ,   ត្រូវតែធ្វើឱ្យប្រសើរឡើងនូវភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងសមត្ថភាពរបស់បក្ស  ពង្រឹងសាមគ្គីភាពជាប្រចាំនៅក្នុងបក្ស និងប្រព័ន្ធនយោបាយ, ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍នៃការកសាងបក្ស កសាងប្រព័ន្ធនយោបាយ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់គោលការណ៍ក្នុងកិច្ចការកសាងបក្ស កសាងរដ្ឋ និងប្រព័ន្ធនយោបាយឱ្យបានស្អាតស្អំ រឹងមាំ គ្រប់ជ្រុងជ្រោយ ហើយនិងប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំង នឹងការ “ប្រែធាតុដោយខ្លួនឯង”  បង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការខ្ជះខ្ជាយ។ ការងារកម្មាភិបាលត្រូវតែចាត់ទុកជាបញ្ហា “គន្លឹះនៃគន្លឹះ” ដោយផ្តោតលើការកសាងជួរកម្មាភិបាល ជាពិសេសចំពោះកម្មាភិបាលកម្រិតយុទ្ធសាស្រ្តឱ្យមានគ្រប់លក្ខណៈសម្បត្តិ សមត្ថភាព និងមានកេរ្តិ៍ឈ្មោះស្របតាមភារកិច្ចរបស់ខ្លួន, ត្រូវតែជំរុញលើកកម្ពស់ការទទួលខុសត្រូវ ការធ្វើជាគំរូល្អក្នុងនាមជាកម្មាភិបាល បក្ខជន ស្របតាមបាវចនា “តួនាទីកាន់តែខ្ពស់ កាន់តែត្រូវធ្វើជាគំរូល្អ”   ជាពិសេសចំពោះកម្មាភិបាលជាសមាជិកការិយាល័យនយោបាយ សមាជិកលេខាធិការដ្ឋានមជ្ឈិមបក្ស និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សជាដើម។

ចំណុចថ្មីនៃមេរៀននេះ បើប្រៀបធៀបទៅនឹងមហាសន្និបាតមុនៗគឺបានកំណត់ការកសាង និងការកែតំរូវបក្សលើគ្រប់ជ្រុងជ្រោយលើផ្នែក៖ នយោបាយ មនោគមវិជ្ជា សីលធម៌ ការចាត់ចែង និងការងារកម្មាភិបាល ថែមទាំងបានសង្កត់ធ្ងន់ទៅលើការកសាងរដ្ឋ និងប្រព័ន្ធនយោបាយស្អាតស្អំ ខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយ ព្រមទាំង ក៏បានសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើងនូវយន្តការនៃការគ្រប់គ្រងដ៏តឹងរឹងលើអំណាច និង  សង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងជួរកម្មាភិបាល ជាពិសេសកម្មាភិបាលកម្រិតយុទ្ធសាស្ត្រ។

មេរៀនទី២ អំពីប្រជាជន៖ ក្នុងគ្រប់ការងាររបស់បក្ស និងរដ្ឋ ចាំបាច់ត្រូវតែស្វែងយល់ឱ្យបានហ្មត់ចត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវទស្សនៈ “ប្រជាជនជាឬសគល់”, ជឿទុកចិត្ត គោរព និងលើកស្ទួយភាពជាម្ចាស់របស់ប្រជាជន ប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍“ ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនពិនិត្យ ប្រជាជនឃ្លាំមើល ប្រជាជនទទួលផល”។ ប្រជាជនគឺជាស្នូល នៃបុព្វហេតុផ្លាស់ថ្មី កសាង និងការពារជាតិ។ រាល់សកម្មភាព និងគោលនយោបាយទាំងអស់ត្រូវតែចេញមកពីសេចក្តីប្រាថ្នា សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន  រឹតបន្តឹងទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនដោយពឹងផ្អែកលើប្រជាជនដើម្បីកសាងបក្ស។  ប្រកាន់យកសេចក្តីសុខ និងសុខុមាលភាពរបស់ប្រជាជនជាគោលដៅដើម្បីខិតខំ ពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ និងរបបសង្គមនិយម។

ចំណុចថ្មីនៃមេរៀននេះគឺត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់នូវទស្សនៈ “ប្រជាជនជាឬសគល់”, “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនពិនិត្យ ប្រជាជនឃ្លាំមើល ប្រជាជនទទួលផល”។

មេរៀនទី ៣ ស្តីពីការដឹកនាំ ការតម្រង់ទិសដៅ ការប្រតិបត្តិ និងការចាត់តាំងអនុវត្ត៖ ក្នុងការដឹកនាំ ណែនាំ ប្រតិបត្តិការនោះ ត្រូវតែមានការប្តេជ្ញាចិត្តនយោបាយខ្ពស់ ការខិតខំប្រឹងប្រែងខ្ពស់ ការធ្វើសកម្មភាពប្រកបដោយភាពច្នៃប្រឌិត ម្ចាស់ការ មានការបោះជំហានសមស្រប និងពង្រីកបានគ្រប់ប្រភពធនធាន សក្ដានុពល និងភាពលេចធ្លោនៃរបបសង្គម។ ត្រូវតែដោះស្រាយឱ្យទាន់ពេលចំពោះគ្រប់បញ្ហាដែលជាប់គាំង  ព្រមទាំងលើកកម្ពស់នូវទំនួលខុសត្រូវរបស់អ្នកដឹកនាំ…

ចំណុចថ្មីនៃមេរៀននេះគឺថា នៅក្នុងការដឹកនាំ ណែនាំ និងចាត់តាំងការអនុវត្តនោះ ត្រូវតែមានការប្តេជ្ញាចិត្តនយោបាយខ្ពស់ ការខិតខំប្រឹងប្រែងដ៏សកម្ម និងមានការបោះជំហានយ៉ាងសមស្រប ។

មេរៀនទី ៤ ស្តីពីគោលការណ៍នៃដំណោះស្រាយរាល់ទំនាក់ទំនង៖ គឺត្រូវតែផ្តោតលើការកសាងព្រមៗគ្នានូវគោលការណ៍អភិវឌ្ឍ   ធានានូវភាពសុខដុមរវាងការទទួលមរតក និងការច្នៃប្រឌិត ស្ថិរភាព និងការអភិវឌ្ឍ និង រវាងការធ្វើកំណែទម្រង់សេដ្ឋកិច្ច ជាមួយនិងការធ្វើកំណែទម្រង់នយោបាយ វប្បធម៌ និងសង្គម ហើយនិងរវាងការគោរពច្បាប់នៃទីផ្សារ និងការធានាការតំរង់ទិសសង្គមនិយម និង  រវាងកំណើនសេដ្ឋកិច្ច ជាមួយនិងការអភិវឌ្ឍវប្បធម៌  មនុស្ស ការដោះស្រាយបញ្ហាសង្គម និងការការពារធនធានធម្មជាតិ និងបរិស្ថាន និងរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយនិងការការពារជាតិ សន្តិសុខ….     

ចំណុចថ្មីនៃមេរៀននេះគឺដើម្បីបញ្ជាក់ពីការផ្តល់អាទិភាពនៃការកសាងព្រមៗគ្នានូវគោលការណ៍អភិវឌ្ឍន៍ (រួមទាំងសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស)។

មេរៀនទី ៥ ស្តីពីកិច្ចការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស៖ ម្ចាស់ការស្រាវជ្រាវ ស្វែងយល់ឱ្យបានច្បាស់ និងព្យាករណ៍ត្រឹមត្រូវពីស្ថានភាព មិនត្រូវបាត់ភាពម្ចាស់ការឡើយ ការពារឯករាជ្យជាតិ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីទន្ទឹមនឹងការរក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់ការអភិវឌ្ឍជាតិ ម្ចាស់ការ និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មដោយឈរលើមូលដ្ឋាននៃការរក្សាឯករាជ្យជាតិ ស្វ័យភាព និងភាពខ្លួនទីពឹងខ្លួន។  ត្រូវតែដោះស្រាយទំនាក់ទំនងឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពជាមួយបណ្តាប្រទេសធំៗ និងប្រទេសជិតខាង វាយតំលៃត្រឹមត្រូវលើនិន្នាការ ចាប់យកបានឱកាស ពង្រីកកម្លាំងសរុបនៃប្រទេសជាតិដោយគួបផ្សំជាមួយនឹងកម្លាំងនៃសម័យកាលប្រកបដោយប្រសិទ្ធភាព….

ចំណុចថ្មីនៃមេរៀននេះគឺសង្កត់ធ្ងន់ទៅលើការស្រាវជ្រាវ ការព្យាករណ៍ពីស្ថានភាពត្រឹមត្រូវ ដោយមិនទុកឱ្យមានភាពអកម្ម ឬបាតឮភាពជាម្ចាស់ការឡើយ។

មេរៀនទាំងនេះមិនត្រឹមតែមានតម្លៃភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្លៃក្នុងរយៈពេលវែងក្នុងបុព្វហេតុបដិវត្តន៍របស់ប្រទេសយើង។ ពង្រីកបានល្អនូវបទពិសោធន៍ដ៏ល្អៗខាងលើដល់ឆ្នាំ ២០២៥ គឺរំលឹកខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ធ្វើឱ្យប្រទេសទាំងមូលឆ្ពោះទៅរករបបសង្គមនិយម ពោលគឺ៖ ជាប្រទេសកំពុងអភិវឌ្ឍដែលមាននិន្នាការឧស្សាហកម្មទំនើប, នៅឆ្នាំ ២០៣០ អបអរសាទរខួបលើកទី ១០០ ឆ្នាំនៃការបង្កើតបក្ស៖ ជាប្រទេសកំពុងអភិវឌ្ឍ ដោយមានខឿនឧស្សាហកម្មទំនើបៗ និងមានប្រាក់ចំណូលមធ្យមខ្ពស់ មកដល់ឆ្នាំ ២០៤៥ ដែលជាខួបលើកទី ១០០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ឥឡូវសាធារណរដ្ឋសង្គមនិយមវៀតណាម  ដើម្បីក្លាយជាប្រទេសអភិវឌ្ឍដែលមានប្រាក់ចំណូលខ្ពស់៕

បកប្រែដោយ Minh Trung