leftcenterrightdel
ថ្នាក់ដឹកនាំអាស៊ាននិងដៃគូនៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP (រូបថត៖ រូបថត៖ VOV )

សារព័ត៌មានអន្តរជាតិបានសង្កត់ធ្ងន់លើលទ្ធផលគួរឲ្យចាប់អារម្មណ៍ក្នុងឆ្នាំវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ហើយជាឆ្នាំដែលតំបន់ប្រឈមមុខនិងការវិវឌ្ឍយ៉ាងស្មុគស្មាញ និងប៉ាន់ស្មានមិនដល់។

សមាជិកអាស៊ានទាំង ១០ រួមជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនឹងនាំមកនូវការពន្លឿនកំណើនសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត COVID-១៩។ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងស្រូបយកជិតមួយភាគបីនៃចំនួនប្រជាជនពិភពលោក និងស្រូបយក ២៩ ភាគ​រយនៃ GDP សកលលោក។

សារព័ត៌មានរ៉យទ័រ ចក្រភពអង់គ្លេសបានលើកឡើងថា កិច្ចព្រមព្រៀង RCEP គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលដែលបានរំពឹងទុកបំផុតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលថ្មីៗនេះ។

ខណៈដែលកាសែត Khmer Times នៅថ្ងៃទី ១៦ ខែវិច្ឆិកា បានសន្និដ្ឋានថា វៀតណាមជាសមាជិកចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវ និងបានរួមចំណែកជាច្រើនក្នុងអាស៊ាន។ ការជ្រើសរើសប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតប” សម្រាប់ឆ្នាំប្រធាន ២០២០ បានបង្ហាញនូវបំណងប្រាថ្នារបស់វៀតណាមក្នុងការធានានូវអាស៊ានមួយសាមគ្គីភាព និងរឹងមាំចំពោះផលប៉ះពាល់ពីស្ថានភាពអន្តរជាតិ។

សារព័ត៌មាន Sputnik បានវាយតម្លៃថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានបញ្ចប់ភារកិច្ចរបស់ខ្លួនយ៉ាងល្អ ដោយមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់ និងបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន។ សម្រាប់វៀតណាមឆ្នាំប្រធានអាស៊ាន ២០២០ បញ្ចប់ដោយទទួលបានលទ្ធផលវិជ្ជមានដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក៕

បកប្រែដោយ Pham Diep