ការចាត់ទុកប្រជាជនជាមជ្ឈភាព ដែលក្នុងនោះការលើកកម្ពស់សុខភាពប្រជាជនគឺជាគោលដៅដែលសហគមន៍អាស៊ានប្រកាន់យកជានិច្ច។ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 អាស៊ានបានរួបរួមគ្នា និងឆ្លើយតប ដោយធានាសុខភាពរបស់ប្រជាជននៅក្នុងប្រទេសជាសមាជិកដោយរក្សាបាននូវវិបុលភាពរួមរបស់អាស៊ាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះកិច្ចសហប្រតិបត្តិការផ្នែកថែទាំសុខភាពប្រជាជនអាស៊ាន តែងតែទទួលបានការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពពីបណ្តាប្រទេសសមាជិកអាស៊ាន។ នៅក្នុងរបៀបវារៈ និងបណ្តាវេទិកា នេះគឺជាមាតិកាអាទិភាពមួយ។ អាស៊ានបានចែករំលែកនូវបទពិសោធន៍បច្ចេកវិទ្យាក៏ដូចជាធនធាន និងការលើកកម្ពស់ជំនាញវិជ្ជាជីវៈដើម្បីផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ដល់ប្រជាជន។

leftcenterrightdel
អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi ផ្តល់បទសម្ភាសន៍

 

ឆ្លើយតបយ៉ាងសកម្មចំពោះរោគរាតត្បាត

នៅក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 ដ៏ស្មុគស្មាញនៅក្នុងប្រទេសចិន និងប្រទេសជាច្រើនទៀតបាននាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការរាតត្បាតទៅលើជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍនៃបណ្តាប្រទេសអាស៊ាន មេដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយរួមគ្នាបញ្ជាក់នូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ ធានាបាននូវសុខសន្តិភាពសម្រាប់ប្រជាជន។ អាស៊ានបានសង្កត់ធ្ងន់លើការពង្រឹងការសម្របសម្រួលទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដោយសម្របសម្រួលសកម្មភាពសហប្រតិបត្តិការរួមគ្នាក្នុងចំណោមបណ្តាញជំនាញពាក់ព័ន្ធដើម្បីឯកភាពគ្នាលើរាល់វិធីសាស្រ្តឲ្យបានព្រមៗគ្នានិងប្រកបដោយប្រសិទ្ធភាពនៃសហគមន៍អាស៊ានក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោក (WHO) បណ្តាដៃគូ អង្គការអន្តរជាតិស្តីពីការការពារ និងគ្រប់គ្រងជំងឺ។ សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ពីសាមគ្គីភាព និងការគាំទ្រយ៉ាងខ្លាំងរបស់អាស៊ាន និងសហគមន៍អន្តរជាតិទាំងមូលក្នុងការដោះស្រាយជាមួយនឹងការរីករាលដាលនៃជំងឺនេះ។

បណ្តាប្រទេសអាស៊ានបានឯកភាពគ្នាសម្របសម្រួលក្នុងការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនៅតាមច្រកព្រំដែននៃរាល់ប្រទេសជាសមាជិកដោយស្នើសុំអោយមានបេសកកម្មការទូតរបស់ប្រទេសជាសមាជិកអាស៊ាននៅក្នុងប្រទេសទី ៣ ដើម្បីផ្តល់ការគាំទ្រផ្នែកកុងស៊ុលដល់ពលរដ្ឋអាស៊ានក្នុងករណីចាំបាច់។ នាថ្ងៃទី ២២ ខែកុម្ភះ នៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិចង្អៀតអាស៊ាននៅទីក្រុងហាណូយ ស្មារតីនៃការឆ្លើយតបយ៉ាងសកម្មចំពោះការរាតត្បាតនេះត្រូវបានបន្តអះអាងម្តងទៀតនៅពេលដែលរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានក្នុងការឆ្លើយតបជាមួយ COVID-19។

អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi មានប្រសាសន៍ថា “ទោះបីការរីករាលដាលមានប្រភពមកពីប្រទេសចិនក៏ដោយ ប៉ុន្តែយើងជឿជាក់ថា សេចក្តីប្រកាសរបស់ប្រធានអាស៊ានដែលសម្តែងដោយលោកនាយករដ្ឋមន្រ្តីវៀតណាម និងសេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ានគឺជាសក្ខីភាពនៃសាមគ្គីភាព ការគាំទ្រ និងការសម្របសម្រួលនៃសកម្មភាពនានានៅក្នុងអាស៊ានដើម្បីដោះស្រាយបញ្ហាសុខភាពធ្ងន់ធ្ងររបស់ប្រជាជនទាំងអស់នៅក្នុងប្លុក។ តាមរយៈនោះក៏បង្ហាញពីការគាំទ្ររបស់អាស៊ានដើម្បីធានាឲ្យបាននូវការរស់នៅប្រកបដោយសុខភាពល្អសម្រាប់ប្រជាជន។

លើកកម្ពស់តួនាទីជាប្រធានអាស៊ាន ២០២០

ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមបានប្តេជ្ញាថា ការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការរាតត្បាតគឺជាភារកិច្ចសំខាន់បំផុតមួយ។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះនៅថ្ងៃទី ៣០ ខែមករា ក្នុងនាមជាប្រធានក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម  Pham Binh Minh បានផ្ញើលិខិតទៅរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ានដោយបានលើកឡើងនូវវិធានការជាបន្តបន្ទាប់ដើម្បីធ្វើការរួមគ្នាក្នុងការទប់ទល់នឹងជំងឺនេះ។

នាថ្ងៃទី ១៤ ខែកុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ បានផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំនៃប្រទេសនានា និងបានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការឆ្លើយតបនឹងការរីករាលដាលនៃជំងឺ Covid 19 ។ នាថ្ងៃទី ២០ ខែកុម្ភៈ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានកោះប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានសម្រាប់រដ្ឋមន្រ្តីទាំងអស់ ចែករំលែកព័ត៌មាន និងពិភាក្សាអំពីវិធានការឆ្លើយតបតជំងឺ Covid 19។ ភាពម្ចាស់ការរបស់វៀតណាមក្នុងការដោះស្រាយជំងឺក្រោមតួនាទីដឹកនាំរបស់ប្រទេសម្ចាស់ផ្ទះត្រូវបានវាយតម្លៃខ្ពស់ដោយអាស៊ាន។

សេចក្តីថ្លែងការណ៍រួមរបស់បណ្តារដ្ឋមន្រ្តីការពារជាតិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺនេះត្រូវបានបង្កើតឡើង និងអនុម័តយ៉ាងឆាប់រហ័សក្រោមតួនាទីដឹកនាំរបស់វៀតណាមដែលត្រូវបានចាត់ទុកដោយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi ត្រូវបានចាត់ទុកថាសមស្របនឹងប្រធានបទអាស៊ាន ២០២០ ដែលត្រូវបានដាក់ចេញដោយប្រទេសវៀតណាមគឺ “ការរួបរួមគ្នា និងការសម្របខ្លួនដោយបុរេសកម្ម”។

“ចាំបាច់ផ្សាភ្ជាប់ និងសម្របខ្លួនក្នុងគ្រប់បញ្ហាទាំងអស់ រួមទាំងការដោះស្រាយបញ្ហាប្រឈមនៃជម្ងឺ COVID-19។ សង្ឃឹមថាផ្តើមចេញពីទីនេះយើងអាចបង្កើតកម្មវិធីសកម្មភាពរួមគ្នាប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅក្នុងវិស័យសុខភាព"។ កងទ័ពដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ទល់នឹងការរីករាលដាលនៃ COVID-19 ឧទាហរណ៍គឺមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា។ ដោយមានការណែនាំពីប្រទេសវៀតណាមនោះ សេចក្តីប្រកាសរួម ADMM ត្រូវបានបង្កើតឡើង និងអនុម័តយ៉ាងឆាប់រហ័សបន្ទាប់ពីកិច្ចពិភាក្សាតែ ១-២ ថ្ងៃប៉ុណ្ណោះ។ ខ្ញុំពិតជាទន្ទឹមរង់ចាំកិច្ចប្រជុំអាស៊ានលើកក្រោយៗក្នុងនាមជាប្រធានអាស៊ានរបស់វៀតណាមនៅឆ្នាំនេះ។

ប្រឈមមុខនឹងស្ថានភាពរាតត្បាតនាពេលបច្ចុប្បន្ននេះការងារបន្ទាន់ដែលត្រូវអនុវត្តនាពេលខាងមុខគឺ អាស៊ានសិក្សា និងរៀបចំសមយុទ្ធដោះស្រាយស្ថានភាពដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាត។ អាស៊ានបានឆ្លងកាត់ការឆ្លើយតបចំពោះជំងឺរាតត្បាតនៅឆ្នាំ ២០០៣ ហើយអាស៊ានកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិដើម្បីធានាថា សុខភាពប្រជាជនត្រូវបានធានានិងវិបុលភាពរបស់អាស៊ានត្រូវបានរក្សា៕

បកប្រែដោយ Minh Trung