នេះអាចត្រូវបានគេចាត់ទុកថា ជាការកត់ត្រាស្នាដៃខាងការទូតដែលមិនអាចបំភ្លេចបានរបស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៩ នេះ។ ប្រការនេះពិតជាមានអត្ថន័យដ៏សំខាន់បញ្ជាក់ពីភាពត្រឹមត្រូវនៃគោលនយោបាយការបរទេសដែលបានកំណត់ដោយមហាសន្និបាតបក្សលើកទី១២ …

leftcenterrightdel
ទិដ្ឋភាពនៃអង្គប្រជុំកំពូលអាស៊ានលើកទី៣៥ ដែលបានប្រគល់តួនាទីជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២០ ឲ្យវៀតណាម 

 

រហូតមកទល់ពេលនេះនៅមានអ្នកការទូត អ្នកនយោបាយ អ្នកជំនាញសេដ្ឋកិច្ចមិនតិចទេ ដែលមិនអាចបំភ្លេចបានគ្រាពេលនោះ គ្រាដែលគេហៅថាជា "ថ្ងៃត្រឡប់មកវិញ" ។

រីឯចំណែកខ្ញុំវិញ នៅពេលដែលខ្ញុំសរសេរពីអារម្មណ៍របស់ខ្លួន ខ្ញុំនៅតែចងចាំយ៉ាងច្បាស់នូវសំដីរបស់លោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ "...វៀតណាមមានឋានៈដ៏ពិសេស" ពោលគឺមានមួយគ្មានពីរឡើយ” ពីព្រោះថាកម្រមានប្រទេសណាស់ដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ និងជាប្រធាននៃប្លុកពហុភាគីដ៏ធំដូចជាអាស៊ានក្នុងពេលតែមួយ ហើយនេះក៏ជាឱកាសដ៏ល្អបំផុតសំរាប់វៀតណាមផងដែរ។  ចំណែកលោក Bessho ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ជប៉ុនប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា៖“ …វៀតណាមមានប្រវត្តិសាស្ត្រដ៏យូរអង្វែងមកហើយដោយបានឆ្លងកាត់សង្គ្រាមការពារមាតុភូមិ ការកសាងសន្តិភាព និងសេដ្ឋកិច្ច ដើម្បីនាំមកនូវការអភិវឌ្ឍយ៉ាងអស្ចារ្យដូចសព្វថ្ងៃនេះ។

ក្រឡេកមើលឡើងវិញពីដំណើរការនៃឆ្នាំ ២០១៩ កន្លងទៅយើងអាចនិយាយបានថា ក្នុងមួយឆ្នាំដែលពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញក្តី តែប្រទេសវៀតណាមនៅតែឆ្ពោះឈានទៅមុខយ៉ាងរឹងមាំដ៏អស្ចារ្យដោយមិនថានេះជាឆ្នាំដែលពិភពលោកហៅថាជាឆ្នាំនៃសង្គ្រាមពាណិជ្ជកម្មឡើយ។  ការប្រឈមមុខដាក់គ្នារវាងបណ្តាប្រទេសសេដ្ឋកិច្ចធំៗដូចជារវាងសហរដ្ឋអាមេរិក និងចិន កូរ៉េខាងត្បូង និងជប៉ុន ហើយមកទល់បច្ចុប្បន្ននេះនៅមិនទាន់មានសញ្ញានៃការថយចុះទេ។ នៅក្នុងពិភពលោកមួយរាងសំប៉ែតនោះ ការប្រឈមមុខគ្នាផ្នែកពាណិជ្ជកម្មរវាងមហាអំណាចគឺជាគ្រាប់ពូជនៃភាពដុនដាបយ៉ាប់យឺននៃប្រទេសក្រីក្រមិនទាន់មានការអភិវឌ្ឍ។ ការជាប់ផុងក្នុងរង្វង់សង្រ្គាមពាណិជ្ជកម្មនៃប្រទេសជាតិតូចៗត្រូវបានប្រៀបដូចជាបណ្តាកោះតូចតាចស្ថិតនៅកណ្តាលមហាសមុទ្រដែលពោរពេញទៅដោយរលោកខ្លាំងៗ!

ក្នុងប៉ុន្មានឆ្នាំនេះចាប់ពីគ្រប់វេទិកាសេដ្ឋកិច្ច វេទិកាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារហូតដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងបានស្គាល់ទៅនឹងពាក្យ "ឆ្លាត" ជារៀងរាល់ថ្ងៃ។ ពេលវេលានៃបដិវត្តន៍ឧស្សាហកម្ម ៤.០ បានលិចចេញជារូបរាងនោះ មនុស្សយើងយល់ថាខ្លួនឯងកំពុងឈានចូលក្នុងសង្គមមួយដែលត្រូវបានដំណើរការដោយប្រព័ន្ធរដ្ឋបាលដែលប្រើប្រាស់បញ្ញាសិប្បនិត្តមួយ។ តើអ្នកណាអាចនឹកស្មានបានថា កាលពីប៉ុន្មានទសវត្សរ៍មុននិយាយអំពីមនុស្សយន្តយើងគ្រាន់តែគិតថាវាជាឧបករណ៍បង្កើតដោយមនុស្សដើម្បីបម្រើមនុស្ស ប៉ុន្តែសព្វថ្ងៃនេះមនុស្សយន្ត បានក្លាយជា“មនុស្ស” និងជាមិត្តរួមការងាររបស់មនុស្សថែមទៀត!

ដោយទទួលបានសមិទ្ធិផលក្នុងវិស័យនយោបាយការទូតសេដ្ឋកិច្ចដ៏ធំធេងនោះ ... ក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ វៀតណាមបានក្លាយទៅជាដៃគូមួយដែលគួរឲ្យទុកចិត្ត។ តួលេខនានាដែលគួរឱ្យចាប់អារម្មណ៍ របស់វៀតណាមបានសបញ្ជាក់ពីប្រការនេះដូចជា៖  វៀតណាមមានទំនាក់ទំនងការទូតជាមួយ ១៨៧ ប្រទេស ជាសមាជិករបស់អង្គការអន្តរជាតិជាង ៧០  មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយ ២២៤ ប្រទេស។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រូវបានចុះហត្ថលេខា ហើយកំពុងចរចាជាមួយដៃគូចំនួន ៥៨ នៅអាស៊ី អឺរ៉ុប អាមេរិក និងមជ្ឈិមបូព៌ា... នៅក្នុងវិស័យសេដ្ឋកិច្ចតែប៉ុណ្ណោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអត្ថាធិប្បាយថា វៀតណាម គឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១៩ ។

ដោយមានអាកប្បកិរិយាឧនលំទោល  ការជឿជាក់លើខ្លួនឯងចំពោះគ្រប់បញ្ហាប្រឈមនោះ ថ្ងៃនេះយើងអាចមើលឃើញពីរូបភាពនៃ ប្រទេសវៀតណាមមួយដែលគួរឲ្យជឿទុកចិត្តនៅក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ។ យើងមានសិទ្ធិមានមោទនភាពបន្ទាប់ពីជាង ៣០ឆ្នាំនៃការផ្លាស់ថ្មី និងការធ្វើសមាហរណកម្ម ស៊ីជម្រៅ  ទាំងកិត្យានុភាព និងទាំងកម្លាំងរបស់ប្រទេសវៀតណាមត្រូវបានលើកកម្ពស់បន្ថែម។ ប្រទេសវៀតណាមបានក្លាយទៅជាទិសដៅសម្រាប់ព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ពិភពលោក។ កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនៅដើមឆ្នាំ ២០១៩ត្រូវបានគេចាត់ទុកជាជំនួបមានលក្ខណៈ និមិត្តរូបមួយដើម្បីស្វែងរកមាគ៌ាសន្តិភាពនៅក្នុង“ ទីក្រុងដើម្បីសន្តិភាព”។ ឆ្នាំ២០១៩ ក៏ជាគោលដៅ មកដល់សម្រាប់វិនិយោគិនបរទេសជាច្រើនដើម្បីបណ្តាក់ដើមទុនចូលប្រទេសវៀតណាមផងដែរ។

យើងមានមោទនភាពដែលបានឆ្ពោះទៅមុខក្រោមទង់ដ៏រុងរឿងរបស់បក្ស និងអ៊ំហូ។ ដោយសារតែ យើងមានជំនឿលើបក្ស ជឿជាក់លើខ្លួនតាមរយៈ ការដែលយើងបានឆ្លងកាត់ឧបសគ្គរាប់ពាន់។ ថ្ងៃដែលវៀតណាមវិលត្រឡប់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ Nguyen Phu Trong មានសារមួយថា“ វៀតណាមជាដៃគូគួរឲ្យទុកចិត្ត ដើម្បីសន្តិភាពប្រកបដោយចីរភាព” ។

កិត្យានុភាពនិងកិត្តិនាមរបស់ប្រជាជាតិមួយគឺថា ប្រជាជាតិនោះបានយកឈ្នះ និងចេះឈ្នះលើខ្លួនឯង!

បកប្រែដោយ Minh Trung