មុនក្លាយជាប្រធានអាស៊ានលើកនេះ វៀតណាមបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៦ ប្រកបដោយជោគជ័យនៅទីក្រុងហាណូយ ក្នុងឆ្នាំ ១៩៩៨ និងសម្រេចបានល្អនូវ តួនាទីជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន (ASC) វគ្គទី៣៤ (ខែកក្កដា ឆ្នាំ២០០០/ ខែកក្កដា ២០០១) និងជាប្រធានអាស៊ានឆ្នាំ ២០១០ ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ទទួលញញួនៃប្រធានអាស៊ាន២០២០ (រូបថត៖ vnanet.vn)

 

ចាប់តាំងពីចុងឆ្នាំ ២០១៨ មក វៀតណាមបានត្រៀមខ្លួនជាស្រេចសម្រាប់តួនាទីជាប្រធានអាស៊ានដោយមានបំណងចង់បន្តរៀបឥដ្ឋកសាងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំថែមទៀតដោយរួមបញ្ចូលយ៉ាងល្អទាំងតួនាទីជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផ្តើមចេញពីនោះ បានអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២-NQ/TW ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៣ របស់ការិយាល័យនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ និងសារាចរលេខ ២៥-CT/TW ចុះថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ របស់គណៈលេខាមជ្ឈិមបក្សស្តីពីការជំរុញ និងលើកកម្ពស់ទំនាក់ទំនងកិច្ចការបរទេសពហុភាគីនៅឆ្នាំ ២០៣០។

ដោយត្រូវបានចាប់បដិសន្ធិឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ អាស៊ានបានចេញសេចក្តីប្រកាស ទីក្រុងបាងកកដោយបង្ហាញពីមហិច្ឆតារបស់ខ្លួនអំពីសមាគមមួយដែលប្រមូលផ្តុំបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ឆ្ពោះទៅរកតំបន់ប្រកបដោយសន្តិភាព និងវិបុលភាព។ ឆ្លងកាត់ប៉ុន្មានឆ្នាំកន្លងមកនេះ ក្តីសុបិន្តរបស់អាស៊ានដែលមាន ១០ ប្រទេស នៅអាស៊ីអាគ្នេយ៍បានក្លាយជាការពិត។ សហគមន៍អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលជាបណ្តើរៗបានក្លាយ ជាគំរូនៃសហគមន៍មួយដោយមានការផ្សាភ្ជាប់ផ្នែកសេដ្ឋកិច្ចនិងការចែករំលែកទំនួលខុសត្រូវក្នុងសង្គម។ ហេតុដូច្នេះ អាស៊ានបានក្លាយជាដៃគូសំខាន់របស់គ្រប់ប្រទេសនៅក្រៅតំបន់ និងជាស្នូលក្នុងគ្រប់ដំណើរការនៃកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ។ ដើម្បីឆ្ពោះទៅគោលដៅនៃការសំរេចបាននូវចក្ខុវិស័យអាស៊ាន២០២៥នោះ សហគមន៍អាស៊ាន បន្តផ្សាភ្ជាប់ និងបញ្ជាក់ពីតួនាទីស្នូលរបស់ខ្លួននៅ ក្នុងដំណើរការក្នុងតំបន់ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍  មានសំលេងសំខាន់ៗនៅក្នុងរចនាសម្ព័ន្ធនៃតំបន់ដែលកំពុងត្រូវបានបង្កើតឡើងនិងលើបញ្ហាអន្តរជាតិសំខាន់ៗជាច្រើន។ នៅក្នុងយុទ្ធសាស្ត្ររបស់ប្រទេសធំៗ អាស៊ានគឺជាដៃគូសំខាន់សម្រាប់កិច្ចពិភាក្សានិងសហប្រតិបត្តិការក្នុងតំបន់។

ចាប់តាំងពីបានចូលរួមទូកអាស៊ានក្នុងឆ្នាំ១៩៩៥ នោះមក ប្រទេសវៀតណាមបានរួមកម្លាំងជាមួយ អាស៊ានក្នុងការបើកទូកឆ្លងកាត់ព្យុះ និងរលកជាច្រើនដ៏កាចសាហាវនៃ “សមុទ្រពិភពលោក”។ ក្នុងភាពរឹងមាំអាស៊ាន សព្វថ្ងៃនេះពោលគឺមានការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វៀតណាមដោយហេតុនេះរួមចំណែកកសាងសាមគ្គីភាព ឯកភាពដើម្បីជួយអាស៊ានយកឈ្នះលើគ្រាលំបាកនិងឧបសគ្គ។ ដោយទទួលបានតួនាទីជាប្រធានអាស៊ានក្នុងឱកាសរំលឹកខួបលើកទី ២៥ ដែលប្រទេសវៀតណាមចូលជាសមាជិកអាស៊ាន ហើយថ្វីត្បិតតែវៀតណាមមានភាពងាយស្រួលជាច្រើនក៏ដោយប៉ុន្តែក៏នឹងប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើនផងដែរ។ ការលើកកម្ពស់អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អាស៊ានគឺជាការចូលរួមជាក់ស្តែងរបស់វៀតណាមក្នុងសហគមន៍មួយនេះ។

ក្នុងបរិបទដែលស្ថានភាពពិភពលោកនៅតែបន្តមានបង្កប់នូវភាពមិនច្បាស់លាស់ជាច្រើន ការប្រកួតប្រជែងរវាងប្រទេសធំៗកើនឡើង អាស៊ានជាមួយនឹងភូមិសាស្រ្តយុទ្ធសាស្ត្រនៅចំកណ្តាលនៃតំបន់ដ៏ធំធេងដែលតភ្ជាប់រវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ដោយកំពុងប្រឈមមុខនឹងឱកាស និងបញ្ហាប្រឈមថ្មីៗ។ ដោយមានប្រជាជនជាង ៦៤២ លាននាក់ និងមានផ្ទៃក្រឡាជាង ១,៧ លានគីឡូម៉ែត្រការ៉េ អាស៊ានគឺជាទីផ្សារសក្តានុពលមួយជាមួយនឹងសេដ្ឋកិច្ចដែលមានភាពរឹងមាំនិងជាចំណុចភ្លឺស្វាងនៃសេដ្ឋកិច្ចពិភពលោក។ បណ្តាប្រទេសអាស៊ានក៏កំពុងធ្វើយុទ្ធនាការឥតឈប់ឈរដើម្បីទទួលបានអត្ថប្រយោជន៍នៃបដិវត្តឧស្សាហកម្ម ៤.០ តាមរយៈការចូលរួមយ៉ាងខ្លាំងនៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាថ្មីដូចជាបញ្ញាសិប្បនិម្មិត មនុស្សយន្តទំនើប ... ទោះយ៉ាងណាក៏ដោយ ការងើបឡើងនៃលទ្ធិគាំពារនិយម  ការកកិតពាណិជ្ជកម្មក្នុងចំណោមប្រទេសធំៗ ក៏បង្កបញ្ហាប្រឈមជាច្រើនផងដែរដែលជះឥទ្ធិពលអវិជ្ជមានដល់ល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។ លើសពីនេះទៅទៀត ភាពខុសគ្នានៃការអភិវឌ្ឍសេដ្ឋកិច្ចរវាងរដ្ឋជាសមាជិកនិងតម្រូវការសមាហរណកម្មខ្ពស់ជាង និងស៊ីជម្រៅជាងក្នុងដំណាក់កាលថ្មីទាមទារឱ្យរដ្ឋាភិបាលត្រូវតែដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចសមស្រប។ អាស្រ័យហេតុនោះ អាស៊ាន កំពុងប្រឈមនឹងសំណូមពររកឱកាសឱ្យបានច្រើនបំផុតដោះស្រាយបញ្ហាឱ្យបានល្អជៀសវាងហានិភ័យនៃការដើរថយក្រោយដើម្បីបន្តទទួលបានការអភិវឌ្ឍប្រកបដោយចីរភាព។

ការជ្រើសរើសប្រធានបទសម្រាប់ឆ្នាំអាស៊ាន ២០២០ គឺ “ការរួបរួមគ្នា និងការបន្សាំដោយបុរេសកម្ម” វៀតណាមចង់ បញ្ជាក់ថាសាមគ្គីភាពគឺមានអត្ថបន័យកំណត់សម្រាប់និរន្តរភាពរបស់អាស៊ាន។ សហគមន៍អាស៊ានមួយនៃការបង្រួបបង្រួម និងការអភិវឌ្ឍអាចសម្របខ្លួនទៅនឹងឥទ្ធិពលខាងក្រៅនិងផ្ទុយមកវិញការបន្សាំដោយបុរេសកម្មនឹងជួយអាស៊ានតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ដោយហេតុនេះពង្រឹងនូវកម្លាំងទាំងមូល។ ការពិតបង្ហាញថា ដើម្បីឈរបានរឹងមាំ និងសម្របខ្លួនបានប្រកបដោយប្រសិទ្ធភាពចំពោះនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃបរិស្ថានក្នុងតំបន់ និងអន្តរជាតិនោះ អាស៊ានចាំបាច់ត្រូវរក្សានូវសាមគ្គីភាព ឯកភាព និងលើកកម្ពស់សមត្ថភាពសេដ្ឋកិច្ចរបស់ខ្លួនឯង  សមត្ថភាពក្នុងការឆ្លើយតបយ៉ាងសកម្ម និងរហ័សចំពោះបញ្ហាប្រឈមថ្មីៗ បង្កើនការច្នៃប្រឌិត គំនិតផ្តួចផ្តើម ការផ្លាស់ប្តូរដើម្បីងើបឡើងយ៉ាងខ្លាំងនិងឆ្ពោះទៅមុខ។ ហើយមិនត្រឹមតែផ្តោតលើការបង្កើនកម្លាំង នៅក្នុងតំបន់ និងការដោះស្រាយដោយ ប៉ិនប្រសបនៃទំនាក់ទំនងខាងក្រៅ និងការប្រើប្រាស់ធនធានរបស់ដៃគូនានាដើម្បីផលប្រយោជន៍រួមប៉ុណ្ណោះទេ ថែមទាំងវាក៏ជាបញ្ហា ដែលត្រូវដោះស្រាយផងដែរ។ ដូច្នេះដើម្បីសម្រេចឲ្យបាននូវប្រធានបទ “ផ្សាភ្ជាប់និងការបន្សាំដោយបុរេសកម្ម”នោះ ប្រទេសវៀតណាមបានកំណត់នូវអាទិភាពចំនួន ៥ ដែលនឹងត្រូវបានជំរុញក្នុងឱកាសធ្វើជាប្រធានអាស៊ាន ២០២០ ។

ទីមួយការលើកកម្ពស់តួនាទី និងការរួមចំណែកយ៉ាងសកម្ម របស់អាស៊ាន ក្នុងការថែរក្សាបរិស្ថានសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ដោយឈរលើមូលដ្ឋានពង្រឹងសាមគ្គីភាពនិងឯកភាពរបស់អាស៊ាន និងលើកកម្ពស់ស្មារតីគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមបណ្តាប្រទេសជាសមាជិក លើកកម្ពស់សមត្ថភាពក្នុងការសម្របសម្រួលជំហររួមអាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ លើកកម្ពស់ការបង្កើតនិងការអនុលោមតាមច្បាប់និងបទដ្ឋាននានា។

ទីពីរជំរុញការតភ្ជាប់ក្នុងតំបន់ធ្វើឱ្យប្រសើរឡើងនូវការសម្របខ្លួននិងទាញយកប្រយោជន៍ពីឱកាសនៃបដិវត្តឧស្សាហកម្ម ៤.០ អាស្រ័យហេតុនោះ ផ្សាភ្ជាប់សេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ និងទូលំទូលាយ នៅក្នុងតំបន់និងជាមួយបណ្តាដៃគូ លើកកម្ពស់កំណើនសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសង្គមប្រកបដោយនិរន្តរភាពដោយឈរលើមូលដ្ឋាននៃការច្នៃប្រឌិតនិងការអនុវត្តបច្ចេកវិទ្យាឌីជីថលនិងបច្ចេកវិទ្យាថ្មីៗបន្តខិតខំប្រឹងប្រែងដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍។

ទីបីលើកកម្ពស់ស្មារតីសហគមន៍និងអត្តសញ្ញាណអាស៊ានតាមរយៈការបង្កើតតម្លៃរួមរបស់អាស៊ាននិងការពេញនិយមក្នុងចំណោមប្រជាជន លើកកម្ពស់ការយល់ដឹងអំពីសហគមន៍អាស៊ាន និងលើកកម្ពស់រូបភាពរបស់សហគមន៍អាស៊ានក្នុងតំបន់និងពិភពលោក។

ទីបួន គឺជំរុញភាពជាដៃគូដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក លើកកម្ពស់តួនាទីនិងការចូលរួមចំណែករបស់អាស៊ាននៅក្នុងសហគមន៍អន្តរជាតិ ពង្រីកនិងបង្កើនទំនាក់ទំនងជាមួយដៃគូទាំងអស់។

ជាចុងក្រោយគឺដើម្បីអនុវត្តប្រកបដោយជោគជ័យនូវអាទិភាពខាងលើវៀតណាមបានកំណត់អាទិភាពទី៥ ដែលមានសារៈសំខាន់ដូចគ្នាក្នុងការបង្កើន សមត្ថភាពបន្សាំ និងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ក្បាលម៉ាស៊ីនអាស៊ាន។

ចាប់តាំងពីខែធ្នូឆ្នាំ ២០១៨ ជាមួយនឹងការបង្កើត គណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ ការរៀបចំសម្រាប់ឆ្នាំជាប្រធានត្រូវបានអនុវត្តយ៉ាងទូលំទូលាយលើគ្រប់វិស័យចាប់ពីរបៀបវារៈ ការទទួលភ្ញៀវ ការឃោសនា និងវប្បធម៌ សំភារៈ - ការដឹកជញ្ជូន សន្តិសុខ - សុខភាព។ ទន្ទឹមនឹងការគាំទ្រពីបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសដៃគូអាស៊ាន ការឆ្លើយតបយ៉ាងសកម្មរបស់ស្ថាប័ន តំបន់ និងប្រជាជនទាំងអស់  វៀតណាមជឿជាក់ថា តួនាទីជាប្រធានអាស៊ាន២០២០នឹងត្រូវបានបញ្ចប់ដោយជោគជ័យរួមចំណែកដល់អាស៊ានប្រកបដោយភាពស្អិតរមួតនិងសម្របខ្លួនយ៉ាងសកម្ម រួមចំណែកធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥។ វៀតណាមក៏រំពឹងថា ក្នុងនាមជាប្រធានអាស៊ាន២០២០ នឹងលើកកម្ពស់ ទំនាក់ទំនងរវាងអង្គការក្នុងតំបន់ ជាមួយនិងសកលលោកតាមរយៈតួនាទីជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយបង្កើនជំហររបស់អាស៊ាន ហើយក្នុងពេលជាមួយគ្នានោះបានបញ្ជាក់ពីតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Minh Trung