ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តី Scott Morrison បានធ្វើឡើងក្នុងបរិបទទំនាក់ទំនងវៀតណាម - អូស្រ្តាលីកំពុងអភិវឌ្ឍ យ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាព ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០០៩ និងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយបង្កើនបន្ថែមនៅឆ្នាំ២០១៥។  ប្រទេសទាំងពីរបានដំឡើងនូវ ទំនាក់ទំនងជាផ្លូវការជាដៃគូយុទ្ធសាស្ត្រក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទៅកាន់ប្រទេសអូស្រ្តាលីកាលពីខែមីនា ឆ្នាំ២០១៨។ ប្រទេសវៀតណាមនិងអូស្ត្រាលីបានអនុវត្តកម្មវិធីសកម្មភាពឆ្នាំ ២០១៦-២០១៩ ប្រកបដោយប្រសិទ្ធភាព និងកំពុងជំរុញការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២០-២០២២ ដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រ។ ការជឿទុកចិត្តខាងនយោបាយរវាង ប្រទេសទាំងពីរកំពុងកើនឡើងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំថ្នាក់ជាន់ខ្ពស់។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងទៀតក៏កំពុងរីកចម្រើនផងដែរដោយទទួលបានលទ្ធផលជាវិជ្ជមាន។

leftcenterrightdel
 

 

ប្រទេសវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់អូស្រ្តាលីនៅក្នុងអាស៊ានខណៈពេលដែលអូស្ត្រាលីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៧ របស់វៀតណាម។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង ៨.៨% ក្នុងមួយឆ្នាំជាមធ្យម គិតជាទឹកប្រាក់ជាង ៧.៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ កើនឡើង ១៩% បើប្រៀបធៀបនឹងឆ្នាំ ២០១៧។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្ម រវាងវៀតណាម និងអូស្រ្តាលី សម្រេចបាន ៣.៨៤ ពាន់លានដុល្លារ កើនឡើង ៦.១% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។ គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០១៦ អូស្ត្រាលីមានគម្រោងវិនិយោគចំនួន ៤៥៨ ដោយមានទុនវិនិយោគជាង ១.៨៦ ពាន់លានដុល្លារ ឈរលំដាប់ទី ២០ ក្នុងចំណោម ១៣១ ប្រទេស បានវិនិយោគនៅវៀតណាម។ ទន្ទឹមនឹងនេះ វៀតណាម បច្ចុប្បន្នមាន ៥៣ គម្រោងវិនិយោគផ្ទាល់នៅអូស្រ្តាលី ដោយមានតម្លៃសរុបជាង ២៤៧ លានដុល្លារ។

អូស្រ្តាលីគឺជាដៃគូទ្វេភាគីដែលផ្តល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការធំបំផុត (ODA) សម្រាប់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ជាមធ្យមជាង ៦២ លានដុល្លារអាមេរិក / ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៣-២០១៨ ។ ក្នុងបរិបទនៃការកាត់បន្ថយ ODA ជាទូទៅ ប៉ុន្តែ អូស្រ្តាលីនៅតែបន្តរក្សាទុកថវិកា ODA ជាង ៥២ លានដុល្លារដល់វៀតណាមក្នុងឆ្នាំសារពើពន្ធ ២០១៩-២០២០ ដោយផ្តោតលើវិស័យកំណែទម្រង់សេដ្ឋកិច្ច ការកសាងសមត្ថភាព សមភាពយេនឌ័រ និង កែលម្អជីវភាពរស់នៅ។

ប្រទេសវៀតណាមនិងអូស្រ្តាលីក៏មានកិច្ចសហប្រតិបត្តិការយ៉ាងល្អផងដែរនៅក្នុងវិស័យសន្តិសុខ និងការពារជាតិតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ការសហការគ្នាក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មគ្រប់គ្រងជនអន្តោប្រវេសន៍ ការធ្វើចំណាកស្រុកដោយខុសច្បាប់ ការផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ ការបណ្តុះបណ្តាលភាសាអង់គ្លេស... ភាគីទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលការរក្សាសន្តិភាពនិងការរុករក និងបោសសំអាតគ្រាប់បែកមីនក្នុងឆ្នាំ ២០១៦។

ការអប់រំគឺជាវិស័យសហប្រតិបត្តិការដ៏រឹងមាំរវាងវៀតណាម និងអូស្ត្រាលី។ អូស្រ្តាលីផ្តល់អាហារូបករណ៍ជាច្រើនក្រោមកម្មវិធីរយៈពេលវែង និងខ្លីសម្រាប់ ប្រទេសវៀតណាមដែលមានរយៈពេលផ្តល់រហូតចំនួន ៤០០ កន្លែងក្នុងមួយឆ្នាំ បច្ចុប្បន្នរក្សាបានប្រហែល ១០០ កន្លែងក្នុងមួយឆ្នាំ។ បច្ចុប្បន្នមាននិស្សិត និងសិក្ខាកាមវៀតណាមចំនួន ៣១,០០០ នាក់កំពុង សិក្សានៅប្រទេសអូស្ត្រាលី។

សហគមន៍ជនជាតិវៀតណាមដែលរស់នៅអូស្ត្រាលីមានចំនួនប្រហែល ៣០ ម៉ឺននាក់ ឈរលំដាប់ទី ៥ ក្នុងចំណោមសហគមន៍ជនជាតិបរទេសនៅអូស្ត្រាលី។ ប្រជាជនវៀតណាមរស់នៅភាគច្រើននៅរដ្ឋ New South Wales, Victoria, Queensland ខាងត្បូងអូស្ត្រាលី។

ប្រទេសវៀតណាមនិងអូស្រ្តាលីបានសហការគ្នាយ៉ាងល្អក្នុងការគាំទ្រគ្នានៅក្នុងបណ្តាវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) រាល់យន្តការដែលដឹកនាំដោយអាស៊ាន។ អូស្រ្តាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលគាំទ្រយ៉ាងខ្លាំងដល់ប្រទេសវៀតណាមដើម្បីក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងអះអាងនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ខ្លួន និងជួយប្រទេសវៀតណាមបំពេញតួនាទីជាប្រធានប្តូរវេន អាស៊ាន ២០២០។ ប្រទេសទាំងពីរបានផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់វិស័យ និងវឌ្ឍនភាព អន្តរប៉ាសីហ្វិក (CPTPP) និងកំពុងសម្របសម្រួល យ៉ាងសកម្មដើម្បីជំរុញការបញ្ចប់កិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) តាមផែនការ។

ដោយមានគ្រឹះរឹងមាំនៃទំនាក់ទំនងទ្វេភាគីយើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់ នាយករដ្ឋមន្រ្តី Scott Morrison ទៅកាន់វៀតណាមនឹងទទួលបានជោគជ័យ បង្កើតកម្លាំងសន្ទុះនិងក្តីសង្ឃឹមថ្មីៗជួយពង្រីក ក៏ដូចជា ធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី៕

បកប្រែដោយ Minh Trung