HNCC អាស៊ានប្រព្រឹត្តទៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលកំពុងរីកចម្រើនយឺតៗ ស្ថានភាពនៃតំបន់អាស៊ី - ប៉ាស៊ីហ្វិកមានស្ថិរភាពជាមូលដ្ឋាន ប៉ុន្តែនៅតែមានបញ្ហាអស្ថិរភាពនៅឡើយ។ បណ្តាប្រទេសធំៗ និងប្រទេសមធ្យមបន្តជំរុញការផ្តួចផ្តើមគំនិតដូចជាខ្សែក្រវាត់និងផ្លូវ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនោះ អាស៊ានបានឈានដល់ដំណាក់កាលពាក់កណ្តាលនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន។ អាស៊ានបានអនុវត្តនូវវិធានការចំនួន ២៥៨/២៩០ នៅក្នុងផែនការទូទៅនៃសហគមន៍នយោបាយសន្តិសុខ ហើយអនុវត្តអាទិភាពចំនួន ១៥៤/១៥៧ នៃផែនការទូទៅនៃសហគមន៍សេដ្ឋកិច្ច និងអនុវត្តចំនួន ៩៥៤ ចំណុច ក្នុងវិធានការយុទ្ធសាស្ត្រចំនួន ១០៩ នៃផែនការទូទៅ សហគមន៍វប្បធម៌សង្គម។

leftcenterrightdel
អាស៊ានឆ្នាំ២០១៩៖ ជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព

កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសជាសមាជិកអាស៊ាននៅតែមានស្ថិរភាព ក្នុងឆ្នាំនេះ គេរំពឹងថាកំណើនសេដ្ឋកិច្ចនឹងសម្រេចបាន ៤.៩%  ហើយផលិតផលក្នុងស្រុកសរុប គេប៉ាន់ស្មានថាសម្រេចបាន ៣ ពាន់ពាន់លានដុល្លារអាមេរិក។ អាស៊ានក៏បន្តសម្រេចបានជោគជ័យជាច្រើនក្នុងការទាក់ទាញការចូលរួមផ្នែកយុទ្ធសាស្ត្រពីប្រទេសធំ ៗ ទាំងឡាយដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។ ដៃគូទាំងឡាយមួយថ្ងៃកាន់តែយកចិត្តទុកដាក់យ៉ាងខ្លាំង និងបុរេសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាស៊ានតាមរយៈកម្មវិធីនានា ការផ្តួចផ្តើមគំនិត និងវិធានការជាក់ស្តែង ដោយសន្យាបន្តជួយឧបត្ថម្ភអាស៊ានក្នុងការកសាងសហគមន៍ និងគាំទ្រតួនាទីជាមជ្ឈភាពរបស់អាស៊ាន។

HNCC អាស៊ានលើកទី៣៤ ជា HNCC ដំបូងក្នុងឆ្នាំដែលប្រទេសថៃជាប្រធានអាស៊ានឆ្នាំ២០១៩។ នៅឆ្នាំ២០១៩ ក្រោមមូលបទ "ជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព" អាស៊ានផ្តោតទៅលើការជំរុញនិរន្តភាពលើសសរស្តម្ភទាំង៣ នៃសហគមន៍ និងបើកទូលាយទំនាក់ទំនងជាមួយដៃគូនានាដើម្បីគោលដៅនេះ។ ប្រទេសថៃ ដែលជាប្រធានអាស៊ានឆ្នាំ២០១៩ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវការផ្តួចផ្តើមគំនិតប្រកបដោយនិរន្តរភាព រួមមាន៖ ការកសាងចក្ខុវិស័យនៃថ្នាក់ដឹកនាំអាស៊ានស្តីពីការជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព; ការបង្កើតមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព សុខុមាលភាពសង្គម វ័យចំណាស់ដ៏រវៀសរវៃ និងច្នៃប្រឌិត; កំណត់ ឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌អាស៊ាន; បង្កើតបណ្តាញអាស៊ាននៅក្នុងបណ្តាប្រទេសជាសមាជិក; បន្តជំរុញការតភ្ជាប់រវាងចក្ខុវិស័យនៃសហគមន៍អាស៊ានឆ្នាំ ២០២៥ ជាមួយរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០។

ការដែលនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមដើម្បីចូលរួមកិច្ចប្រជុំ HNCC អាស៊ានលើកទី៣៤ បានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះប្រទេសថៃក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០១៩ រួមចំណែកពង្រឹង និងពង្រីកចំណងសាមគ្គីភាពអាស៊ាន និងពង្រីកតួនាទីជាមជ្ឈភាពរបស់សហគមន៍ ហើយបើកទូលាយទំនាក់ទំនងជាមួយបណ្តាដៃគូរបស់អាស៊ានប្រកបដោយស៊ីជម្រៅ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅប្រទេសនិមួយៗ និងនៅក្នុងតំបន់។ នេះក៏ជាឱកាសមួយសម្រាប់វៀតណាមលើកកម្ពស់រូបភាពនៃទឹកដី ដែលបន្តផ្លាស់ថ្មី ចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏ដូចជាឆ្លៀតយកការគាំទ្រពី បណ្តាប្រទេសអាស៊ាន និងដៃគូ នៅពេលដែលវៀតណាមជាប្រធានអាស៊ានឆ្នាំ ២០២០ ។ យើងជឿជាក់យ៉ាងមុតមាំថា HNCC អាស៊ានលើកទី៣៤ នឹងទទួលបានជោគជ័យដ៏ល្អប្រសើរ រួមចំណែកបញ្ជូនសាររបស់អាស៊ានស្តីពីការ "ជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព"៕

បកប្រែដោយ Huyen Trang