ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ ការិយាល័យសេដ្ឋកិច្ច-វប្បធម៌វៀតណាមប្រចាំទីក្រុងតៃប៉ិ បានទាក់ទងជាមួយអាជ្ញាធរ​តៃវ៉ាន់ ដើម្បីកំណត់ព័ត៌មាន និងស្វែងយល់ពីលទ្ធភាពពលរដ្ឋវៀតណាមដែលរងផលប៉ះពាល់ដោយឧប្បត្តិហេតុនេះ។

leftcenterrightdel
កម្លាំងពន្លត់អគ្គីភ័យបានព្យាយាមពន្លត់ភ្លើង ( ប្រភព៖ focus taiwan)

ព័ត៌មានជាបឋម បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ ពលរដ្ឋចំនួន៣នាក់ បានរងរបួសធ្ងន់ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិត និងពលរដ្ឋចំនួន១៦នាក់ផ្សេងទៀត បានរងរបួសស្រាល។

ពលរដ្ឋទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល ហើយពលរដ្ឋខ្លះបានចេញពីមន្ទីរពេទ្យ។ អនុវត្តតាមការណែនាំរបស់ក្រសួងការបរទេស ការិយាល័យសេដ្ឋកិច្ច និងវប្បធម៌វៀតណាមប្រចាំទីក្រុងតៃប៉ិនឹងបន្តតាមដានឧប្បត្តិហេតុនេះ និងចុះសួរសុខទុក្ខពលរដ្ឋដែលរងរបួស និងអនុវត្តវិធានការចាំបាច់ដើម្បីគាំពារពលរដ្ឋ។

ពលរដ្ឋវៀតណាមដែលត្រូវការជំនួយអាចទាក់ទងការិយាល័យសេដ្ឋកិច្ច និងវប្បធម៌វៀតណាមប្រចាំទីក្រុងតៃប៉ិ តាមរយៈទូរស័ព្ទលេខ៖ +៨៨៦ ៩៣៣២៦២៨៣៦ ឬ លេខទូរស័ព្ទគាំពារពលរដ្ឋនៃនាយកដ្ឋានកុងស៊ុល ក្រសួងការបរទេសវៀតណាមតាមរយៈទូរស័ព្ទលេខ៖ +៨៤៩៨១៨៤៨៤៨៤៕

បកប្រែដោយ Pham Diep