សិង្ហបុរីមានកិត្តិយសដោយត្រូវបានចូលរួមក្នុងការអភិវឌ្ឍរបស់ប្រទេសវៀតណាម

នៅក្នុងពិធីនេះ លោក Lee Hsien Loong បានមានប្រសាសន៍ថា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ សិង្ហបុរីពិតជាមានកិត្តិយសក្នុងការសហការ និងចូលរួមក្នុងការអភិវឌ្ឍប្រទេសវៀតណាម។ បច្ចុប្បន្ន ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូសេដ្ឋកិច្ចឌីជីថល-សេដ្ឋកិច្ចបៃតង ដោយបង្កើតលក្ខខណ្ឌជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងនិរន្តរភាព។ យោងតាមលោក Lee Hsien Loong ជោគជ័យនៃការវិនិយោគ និងរបស់ធុរកិច្ចក្នុងប្រទេសនីមួយៗ គឺបានមកពីការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីអាជ្ញាធរពីថ្នាក់កណ្តាលដល់ថ្នាក់មូលដ្ឋាននៃប្រទេសនីមួយៗ។ លោក Lee Hsien Loong មានបំណងថា រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់នឹងបន្តបង្កើតលក្ខខណ្ឌ និងជួយឧបត្ថម្ភធុរកិច្ចបន្តវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរប្រកបដោយគុណភាព ប្រសិទ្ធភាព។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់បណ្តាគម្រោង VSIP នៅតាមមូលដ្ឋាននានារបស់វៀតណាម

នៅក្នុងសន្និសីទនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងទំនាក់ទំនងវៀតណាម-សិង្ហបុរី ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន និងការលំបាកផ្នែកសេដ្ឋកិច្ចរបស់ពិភពលោក។ លោក Pham Minh Chinh មានបំណងថា សិង្ហបុរីនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការទទួលបានប្រភពទុនវិនិយោគ ប្រភពហិរញ្ញវត្ថុបៃតង និងនិរន្តរភាព ធ្វើឱ្យប្រសើរឡើង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់តួនាទី និងប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ការជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយក្នុងវិស័យនវានុវត្តន៍ ការគាំទ្រការចាប់ផ្តើមអាជីវកម្ម ការអភិវឌ្ឍទេពកោសល្យ ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លោក Pham Minh Chinh បានស្នើឱ្យអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរថាមពលឆ្ពោះទៅរកភាពយុត្តិធម៌ ដោយផ្តោតលើថាមពលកកើតឡើងវិញ និងវិស័យថាមពលថ្មី បន្តពង្រីក និងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវគំរូតំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ឆ្ពោះទៅរកនិរន្តរភាព ឆ្ពោះទៅរកការបង្កើតនូវប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម-នវានុវត្តន៍-ទីក្រុង-សេវាកម្ម-សាធារណៈ និងបច្ចេកវិទ្យាខ្ពស់ក្នុងមូលដ្ឋានជាច្រើន។

លោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមបន្តបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សហគ្រាសអាជីវកម្ម រួមទាំងសហគ្រាសសិង្ហបុរីមកបណ្តាក់ទុន និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព យូរអង្វែង និងនិរន្តរភាពនៅវៀតណាម ដោយឈរលើស្មារតី “ផលប្រយោជន៍រួម ហានិភ័យរួម”។ ជោគជ័យរបស់អ្នកក៏ជាជោគជ័យរបស់យើងខ្ញុំផងដែរ” រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរីឲ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងតម្រង់ទិសដល់កម្រិតខ្ពស់ បំពេញតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងសន្និសីទនេះ លោក Pham Minh Chinh និងលោក Lee Hsien Loong បានធ្វើជាសាក្សីក្នុងសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលនវានុវត្តន៍វៀតណាម-សិង្ហបុរី នៅទីក្រុង Binh Duong ប្រកាសសេចក្តីសម្រេចអនុម័តសកម្មភាពសិក្សាស្រាវជ្រាវធនធានសមុទ្រ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាំចេញអគ្គិសនីពីវៀតណាមទៅសិង្ហបុរី ប្រកាសកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍគម្រោង VSIP ថ្មីនៅតាមខេត្ត ក្រុងនានានៃប្រទេសវៀតណាម  ការចាប់ផ្តើមគម្រោង VSIP Can Tho, VSIP Bac Ninh 2, VSIP Nghe An 2...

យុវជនវៀតណាម-សិង្ហបុរី លើកកម្ពស់តួនាទីត្រួសត្រាយ

នារសៀលថ្ងៃទី ២៩ សីហា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវ័យក្មេងឆ្នើមនៃប្រទេសវៀតណាម និងសិង្ហបុរី។ នេះជាសកម្មភាពក្នុងក្របខណ្ឌនៃកម្មវិធីជួបសន្ទនាអ្នកដឹកនាំវ័យក្មេងវៀតណាម-សិង្ហបុរី ឆ្នាំ២០២៣។ កម្មវិធីត្រូវបានរៀបចំរួមគ្នាដោយគណៈកម្មាធិការជាតិស្តីពីយុវជនវៀតណាម និងក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី ក្នុងប្រទេសទាំងពីរក្នុងគោលបំណងលើកកម្ពស់សាមគ្គីភាព និងការផ្លាស់ប្តូរវប្បធម៌ រវាងថ្នាក់ដឹកនាំវ័យក្មេងនៃប្រទេសទាំងពីរ ការកែលម្អការយល់ដឹង តួនាទី និងការចែករំលែកបទពិសោធន៍របស់អ្នកដឹកនាំវ័យក្មេងក្នុងការផ្លាស់ប្តូរឌីជីថល។

លោក Lee Hsien Loong បានសម្តែងនូវសេចក្តីរីករាយ និងរំភើបចិត្តចំពោះសេចក្តីប្រាថ្នារបស់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។ យុវជនគឺជាធនធានដ៏សំខាន់ និងជាអនាគតរបស់ប្រទេសនីមួយៗ។ លោក Lee Hsien Loong បានសង្កត់ធ្ងន់ថា សិង្ហបុរី និងវៀតណាមទាំងពីរកំពុងស្ថិតក្នុងការផ្លាស់ប្តូរដ៏រឹងមាំមួយ មានបំណងចង់ឱ្យយុវជននៃប្រទេសនិមួយៗចូលរួមចំណែកដើម្បីអនាគតដ៏ល្អប្រសើររបស់ប្រជាជននៃប្រទេសនីមួយៗ...

លោក Pham Minh Chinh បានចាត់ទុកថា៖ ក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងវៀតណាម-សិង្ហបុរី កំពុងអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្នើថា ប្រតិភូទាំងអស់គប្បីតែពង្រឹងការតភ្ជាប់ ផ្លាស់ប្តូរយោបល់ លើកកំពស់តម្លៃល្អក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចរង្វង់ សេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចចែករំលែក ការច្នៃប្រឌិត... ការលើកតម្កើងប្រពៃណីទំនៀមទំលាប់នៃប្រទេសទាំងពីរតាមរយៈដំណើរការងើបឡើងតស៊ូទាមទារឯករាជ្យជាតិ និងអភិវឌ្ឍន៍ប្រទេសក្នុងស្ថានភាពលំបាក។

លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភារកិច្ចរបស់យុវជននៃប្រទេសទាំងពីរក្នុងសម័យកាលបច្ចុប្បន្នគឺការលើកកំពស់តួនាទីត្រួសត្រាយផ្លូវ ជាអ្នកឈានមុខគេសម្រាប់ប្រទេសទាំងពីរអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព រួមចំណែកជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងសិង្ហបុរី ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ លោក Pham Minh Chinh បានស្នើថា យុវជននៃប្រទេសទាំងពីរគប្បីតែនាំមុខក្នុងការបង្ហាញទំនួលខុសត្រូវចំពោះសង្គម និងសហគមន៍។ ការកសាង និងរក្សាជារៀងរហូតនូវ "ភ្លើងនៃយុវជន" "ព្រលឹងនៃយុវជន" អំពីការប៉ង់ប្រាថ្នា មហិច្ឆិតា ការខិតខំមិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផលប្រយោជន៍សម្រាប់សង្គម សហគមន៍ក្នុងស្មារតីនៃការមិនទុកនរណាម្នាក់នៅពីក្រោយឡើយ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី អញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយនិស្សិតសកលវិទ្យាល័យជាតិទីក្រុងហាណូយ

* នាថ្ងៃដដែល លោក Pham Minh Chinh និងលោក Lee Hsien Loong ក៏បានជួបសំណេះសំណាលជាមួយនិស្សិតឆ្នើមនៃសកលវិទ្យាល័យជាតិវៀតណាមទីក្រុងហាណូយ, ធ្វើជាសាក្សីនៃសាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហាណូយ សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ និងសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang (សិង្ហបុរី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យផ្លាស់ប្តូរបុគ្គលិក សាស្ត្រាចារ្យ និស្សិត និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ បន្ទាប់មក លោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងពីរបានទទួលទានអាហារថ្ងៃត្រង់យ៉ាងស្និទ្ធស្នាលជាមួយនិស្សិតនៃសាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហាណូយ នៅអាហារដ្ឋាននៃសាកលវិទ្យាល័យសិក្សាភាសាបរទេស (សកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហាណូយ) ផងដែរ៕

បកប្រែដោយ Minh Trung