អ្នកយកព័ត៌មាន៖ នៅឆ្នាំ២០២២ រួមជាមួយនឹងសសរស្តម្ភទាំង២ គឺការទូតបក្ស និងការទូតរដ្ឋ ការទូតប្រជាជន មានជំហានរីកចម្រើន និងសម្រេចបានជោគជ័យ បន្ទាប់ពីបានផ្អាក់អស់រយៈពេលយូរ។ តើលោកស្រីវាយតម្លៃពីលទ្ធផល និងសមិទ្ធផលការងារ លេចធ្នោក្នុងកិច្ចការការទូតប្រជាជនក្នុងឆ្នាំកន្លងទៅយ៉ាងដូចម៉្តេច?
លោកស្រី Nguyen Phuong Nga៖ ទន្ទឹមនឹងសមិទ្ធផលការបរទេសទូទៅរបស់ប្រទេសក្នុងឆ្នាំ ២០២២ ឆ្នាំនេះក៏ជាឆ្នាំជោគជ័យយ៉ាងខ្លាំងមួយនៃការទូតប្រជាជនផងដែរ ។ យើងខ្ញុំសម្រេចបាននូវកិច្ចការធំៗភាគច្រើនដែលបានកំណត់ក្នុងឆ្នាំ។
ឆ្នាំ២០២២ដោយផ្តោតសំខាន់លើទំនាក់ទំនងបរទេស លើប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តជាប្រពៃណី VUFO បានចូលរួម និងដឹកនាំដោយផ្ទាល់នូវសកម្មភាពលេចធ្លោជាច្រើន ទាំងកម្រិតទ្វេភាគី និងពហុភាគី ជាមួយនឹងទម្រង់ និងទំហំផ្សេងៗ។ ទាំងនេះអាចលើកឡើងដូចជា សកម្មភាពដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងឆ្នាំ សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម-ឡាវ ឡាវ-វៀតណាមឆ្នាំ២០២២ និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២ តាមរយៈនោះបានរួមចំណែក ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងពីរជិតខាងជិតស្និទ្ធនេះ។
លើកម្រិតពហុភាគី វៀតណាមក៏បានរៀបចំមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកប្រកបដោយជោគជ័យផងដែរ។ នេះជាលើកទីមួយហើយដែល យើងបានរៀបចំព្រឹត្តិការណ៍ដ៏ធំបែបនេះរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោក ដោយហេតុនេះ បង្ហាញពីការរួមចំណែកយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមចំពោះសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោក និយាយដោយឡែក និងចលនាសន្តិភាពពិភពលោកនិយាយរួម។
ម៉្យាងទៀតឆ្នាំ ២០២២ ក៏ជាឆ្នាំដែលយើងខ្ញុំខិតខំប្រឹងប្រែងជំនះរាល់ការលំបាកនានាដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងវៀតណាម និងប្រទេសដទៃទៀត ទោះបីជាស្ថិតក្នុងលក្ខខណ្ឌថ្មីក៏ដោយ។ យើងបានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌា, ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូទ្រីស, ខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េខាងត្បូង ... តាមរយៈសកម្មភាពទាំងនេះ យើងបានរួមចំណែកដល់ការពង្រីក និងលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាព។
ចំណុចសំខាន់មួយនៃឆ្នាំ ២០២២ គឺការតភ្ជាប់ស្អិតល្មួតរវាងមជ្ឈិម និងមូលដ្ឋាន។ រាល់សកម្មភាពនៃទំនាក់ទំនងមិត្តភាព សន្តិភាព និងសាមគ្គីភាពរបស់ប្រជាជន មិនត្រឹមតែត្រូវបានរៀបចំឡើងនៅក្នុងស្ថាប័ន និងអង្គការមិត្តភាពនៅថ្នាក់កណ្តាលប៉ុណ្ណោះទេ ថែមទាំងនៅតាមមូលដ្ឋានខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេសផងដែរ។
    |
 |
លោកស្រី Nguyen Phuong Nga ប្រធានសហភាពអង្គការមិត្តភាពវៀតណាម (VUFO) ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន |
អ្នកយកព័ត៌មាន៖ ទន្ទឹមនឹងសមិទ្ធផលបែបនេះ តើអ្វីទៅជាបញ្ហាមានកម្រិត ការលំបាកក្នុងសកម្មភាពក្នុងឆ្នាំកន្លងទៅ? តើ VUFO បានទទួលមេរៀនណាខ្លះ ទើបនៅឆ្នាំ ២០២៣ យើងនឹងសម្រេចបានសមិទ្ធផលបន្ថែមទៀត?
លោកស្រី Nguyen Phuong Nga៖ ក្នុងឆ្នាំ ២០២២ ស្ថានភាពអន្តរជាតិ និងក្នុងស្រុកបន្តមានការប្រែប្រួលស្មុគស្មាញជាច្រើន។ ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លាក្នុងចំណោមប្រទេសធំៗ ហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក អតិផរណា... គឺជាការលំបាកដែលប្រទេសទាំងអស់ត្រូវប្រឈមមុខ។ ក្នុងបរិបទនោះ សកម្មភាពនៃការទូតប្រជាជនក៏ ជួបប្រទះការលំបាកជាច្រើនផងដែរ។
ស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញក៏ជះឥទ្ធិពលដល់គោលជំហរ និងទស្សនៈរបស់អង្គការដៃគូ និងមិត្តរបស់វៀតណាមផងដែរ ដែលធ្វើឲ្យពេលខ្លះភាគីនានាមានទស្សនៈខុសគ្នា និងមិនត្រូវគ្នា។ ការរក្សាទំនាក់ទំនងសហប្រតិបត្តិការ និងការស្វែងរកសំឡេងរួមបានក្លាយជាតម្រូវការជាចម្បង។ ប្រការនេះក៏ទាមទារឱ្យយើងត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវជំហរ និងគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ គឺ “ជ្រើសរើសយុត្តិធម៌ ជ្រើសរើសភាពត្រឹមត្រូវ និងមិនជ្រើសរើសភាគី” ។
ចំពោះមេរៀនជាបទពិសោធន៍ពីការអនុវត្តក្នុងឆ្នាំ ២០២២ ខ្ញុំគិតថាមេរៀនទីមួយគឺត្រូវយល់ឱ្យបាន ហ្មត់ចត់ ប្រកបដោយភាពច្នៃប្រឌិត និងបត់បែនអនុវត្តគោលនយោបាយការបរទេសរបស់បក្ស ជាពិសេសគោលការណ៍ណែនាំការបរទេស ដែលបានគូសបញ្ជាក់ដោយមហាសន្និបាតលើកទី ១៣ របស់បក្ស។ ការទូតប្រជាជនត្រូវតែអនុវត្តប្រកបដោយភាពសុខដុមរមនា ដើម្បីបំពេញបានផលប្រយោជន៍របស់ជាតិ ប៉ុន្តែទន្ទឹមនឹងនោះ រួមចំណែកដល់ផលប្រយោជន៍រួមរបស់មនុស្សជាតិ ដើម្បីវឌ្ឍនភាព យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លើសពីនេះ គួរតែមានការសម្របសម្រួលយ៉ាង ស៊ីសង្វាក់គ្នា និងជិតស្និទ្ធរវាងសសរស្តម្ភទាំងបីនៃ ទំនាក់ទំនងបរទេស៖ ការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន។ ការបណ្ដុះបណ្ដាលកម្មាភិបាល និងបុគ្គលិកជំនាញឱ្យធ្វើការងាររបស់ពលករបរទេសក៏ចាំបាច់ណាស់ដែរ ព្រោះគោលនយោបាយដែលបានដាក់ចេញត្រូវតែអនុវត្តដោយមនុស្សយើង។ កត្តាមនុស្សមានសារៈសំខាន់ណាស់ ដើម្បីធ្វើការការទូតប្រជាជនពិតជាចាំបាច់ណាស់ទាមទារការប្តេជ្ញាចិត្ត ភាពច្នៃប្រឌិត និងការផ្លាស់ថ្មី។
អ្នកយកព័ត៌មាន៖ នៅឆ្នាំ ២០២៣ តើលោកស្រីរំពឹងអ្វីខ្លះអំពីការងារការទូតប្រជាជនរបស់វៀតណាម?
លោកស្រី Nguyen Phuong Nga៖ នៅឆ្នាំ២០២៣ ប្រធានបទនៃប្រព័ន្ធ VUFO នឹងការទូតប្រជាជនបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ យើងខ្ញុំកំណត់គោលដៅនេះដោយផ្អែកលើអាទិភាពរបស់បក្ស និងរដ្ឋ ដោយចាត់ទុកឆ្នាំ ២០២៣ ជាឆ្នាំស្នូលសម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ ឆ្នាំ ២០២១-២០២៥ ព្រមទាំងសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៣ របស់បក្ស។ នៅក្នុងដំណើរការនៃការជម្នះផលវិបាកនៃការរាតត្បាតនៃជំងឺ Covid-19 នេះក៏ជាឆ្នាំកំណត់ផងដែរ ខណៈពេលដែលយើងកំពុងផ្តោតការខិតខំប្រឹងប្រែងទាំងអស់របស់យើងលើការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាលើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ការផ្លាស់ប្តូរគំរូកំណើនថ្មីឆ្ពោះទៅរកការអភិវឌ្ឍបៃតង ប្រកបដោយចីរភាព។
នៅឆ្នាំ ២០២៣ យើងនឹងមានឱកាសជាច្រើនដើម្បីអបអរសាទរទំនាក់ទំនងការទូតជាមួយប្រទេសនានា។ នេះជាឱកាសសម្រាប់វៀតណាម ក្នុងការរឹតបន្តឹងថែមទៀតនូវចំណងមិត្តភាពជាមួយប្រជាជនជុំវិញពិភពលោក ហើយទន្ទឹមនឹងនោះត្រូវបង្កើនសកម្មភាពជាក់ស្តែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីប្រមូលធនធានទាំងខាងចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យា ... សំដៅរួមចំណែកដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសបន្ទាប់ពីជំងឺរាតត្បាត។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រី
បកប្រែដោយ Minh Trung