ក្នុងពិធីនេះ តាងនាមប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េខាងត្បូង លោកឯកអគ្គរដ្ឋទូត Park Noh Wan បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី​ ជូនផ្កា និងជូនអំណោយរបស់ប្រធានាធិបតីកូរ៉េខាងត្បូងដល់លោក Tran Van Tuy អតីតប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-កូរ៉េខាងត្បូង

leftcenterrightdel
លោក Tran Thanh Man សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ជូនផ្កាអបអរសាទរលោក Tran Van Tuy (រូបថត៖ vnanet.vn)

ការ​ដែល​រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូងបានប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ជាការទទួល​ស្គាល់​​ការរួមវិភាគទានយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់លោក Tran Van Tuy អតីតប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-កូរ៉េខាងត្បូង ក្នុងការពង្រឹង និងជំរុញការយោគយល់គ្នាទៅវិញទៅមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង  ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan