ក្នុងឆ្នាំ ២០២១ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Binh Phuoc សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជាក់ស្តែងគឺសម្រេចបាន ២០/២៥ គោលដៅ និងលើសពីផែនការកំណត់។ ជាក់ស្តែងក្នុងនោះអត្រាកំណើនសេដ្ឋកិច្ច (GRDP) សម្រេចបាន ៦.៣២% (អត្រាកំណើនខ្ពស់បំផុតនៅក្នុងតំបន់អាគ្នេយ៍); ចំណូលថវិកាសម្រេចបាន ១៣,៦៧៥ ពាន់លានដុង ស្មើនឹង ១៨០% នៃការប៉ាន់ប្រមាណដែលបានកំណត់ (កើនឡើង១៨% បើធៀបនឹងឆ្នាំ២០២០); ការនាំចេញសម្រេចបាន ៣.៧៥ ពាន់លានដុល្លារអាមេរិក (កើនឡើង ២២% ក្នុងរយៈពេលដូចគ្នា និងឈានដល់ ១២០.៩% នៃផែនការឆ្នាំ); ទាក់ទាញគម្រោងវិនិយោគបរទេសចំនួន ៦៣ គំរោង ដែលមានដើមទុនចំនួន ៥១៤ លានដុល្លារអាមេរិក (កើនឡើង ២៨.៥% បើធៀបនឹងផែនការ); គម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចរាចរណ៍ បន្តទទួលបានការយកចិត្តទុកដាក់ពីការវិនិយោគ មួយជំហានម្តងៗ ធ្វើឱ្យបណ្តាញដឹកជញ្ជូនក្នុងខេត្ត និងអន្តរតំបន់មានភាពល្អឥតខ្ចោះ។ល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានអនុសាសន៍បញ្ចប់កិច្ចប្រជុំ

មានអនុសាសន៍បញ្ចប់កិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃថា ក្នុងឆ្នាំ២០២១ ទោះបីជាមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Binh Phuoc បានរួបរួម ប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងយ៉ាងធំធេង ធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ជំនះការលំបាក និងបញ្ហាប្រឈមនានា។ ទាក់ទងនឹងស្ថានភាពនៅឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការលំបាក និងបញ្ហាប្រឈមមានច្រើនជាងឱកាសអំណោយផល។ ដូច្នេះ ខេត្ត Binh Phuoc  ត្រូវតែកំណត់ច្បាស់ និងផ្តួចផ្តើមគំនិតដើម្បីមានការរៀបចំដំណោះស្រាយ និងការរៀបចំឱ្យកាន់តែប្រសើរឡើងដើម្បីអនុវត្តភារកិច្ច។ ខេត្តត្រូវតែលើកកម្ពស់ភាពខ្លួនទីពឹងខ្លួន និងស្វែងរកគ្រប់មធ្យោបាយដើម្បីបង្កើនចំណូល កាត់បន្ថយការចំណាយ តែផ្តោតការចំណាយលើការវិនិយោគអភិវឌ្ឍសំខាន់ៗ។

នាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Binh Phuoc សិក្សា និងយល់ដឹងបន្ថែមអំពីតួនាទី សក្តានុពល និងកាលានុវត្តភាពអភិវឌ្ឍន៍របស់ខេត្តក្នុងការអភិវឌ្ឍ ទូទៅនៃតំបន់ និងទូទាំងប្រទេសដើម្បីផ្តួចផ្តើមកម្មវិធី ផែនការ និងដំណោះស្រាយសមស្រប។ ខិតខំប្រែក្លាយ Binh Phuoc ឱ្យទៅជាមណ្ឌល ជំរុញការអភិវឌ្ឍដ៏សំខាន់នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង។

ខេត្ត Binh Phuoc ត្រូវតែបន្តជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្តោតលើការធ្វើផែនការជាមួយនឹងចក្ខុវិស័យជាយុទ្ធសាស្ត្រ ការគិតគូ ឈានមុខគេដើម្បីលើកកម្ពស់សក្តានុពលនិងភាពខ្លាំង បន្តធ្វើកំណែទម្រង់រដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងអាជីវកម្ម ពន្លឿនការផ្លាស់ប្តូរឌីជីថល កសាងរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល ពលរដ្ឋឌីជីថល…

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្ត Binh Phuoc ត្រូវយកចិត្តទុកដាក់ចំពោះការងារកសាងប្រព័ន្ធបក្ស និងនយោបាយស្អាតស្អំ ពង្រឹងសមត្ថភាពដឹកនាំ និងកម្លាំងតស៊ូរបស់អង្គការបក្ស និងសមាជិកបក្ស។ ផ្តោតលើការកសាងក្បាលម៉ាស៊ីនរដ្ឋបាលប្រកបដោយប្រសិទ្ធភាព ខេត្តត្រូវតែពង្រឹងការការពារ និងធានាសន្តិសុខ រក្សាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព  សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសមិត្ត ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំដែន ព្រមទាំងបង្កើតលក្ខខណ្ឌ និងបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។

បកប្រែដោយ Minh Trung