នាព្រឹកថ្ងៃទី៦ ខែធ្នូ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane និងភរិយា បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅវិមានរដ្ឋសភា ក្រោមការធ្វើអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងភរិយា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសទាំងពីរបានជួបពិភាក្សាការងារជាមួយគ្នា។

leftcenterrightdel
លោក Vuong Dinh Hue និងភរិយាទទួលជួបលោក Saysomphone Phomvihane និងភរិយា 

 

នៅក្នុងកិច្ចពិភាក្សានោះ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពគ្នាវាយតម្លៃទំនាក់ទំនងនយោបាយ-ការទូត នៃប្រទេសទាំងពីរត្រូវបានរឹតបន្តឹងមិនឈប់ឈរលើគ្រប់វិស័យទាំងអស់។ ជាពិសេស ភាគីទាំងពីរបានសម្របសម្រួលរៀបចំយ៉ាងជោគជ័យនូវដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅ វៀតណាម របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith (ខែមិថុនា ឆ្នាំ ២០២១) និងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទៅកាន់ប្រទេសឡាវ (ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១)  ដោយទទួលបានលទ្ធផលសំខាន់ៗ ជាក់ស្តែងជាច្រើន រួមចំណែកក្នុងការតម្រង់ទិស និងបង្កើតកម្លាំងជំរុញបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលខាងមុខ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តរៀបចំសន្និសីទ និងសិក្ខាសាលាដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសកម្មភាពរបស់រដ្ឋសភា និងឯកភាពពង្រឹងការផ្លាស់ប្តូររវាងក្រុមសមាជិករដ្ឋសភាមិត្តភាព ក្រុមសមាជិករដ្ឋសភាជាស្ត្រី និងក្រុមសមាជិករដ្ឋសភាវ័យក្មេង រួមជាមួយនឹងការរៀបចំសិក្ខាសាលាស្តីពីការអនុវត្តតួនាទីនៃស្ថាប័ននីតិបញ្ញត្តិនានាផងដែរ។ ទន្ទឹមនឹងនោះមានការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ការរៀបចំតាំងពិពណ៌រូបថតអំពីប្រវត្តិសាស្ត្រទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងឡាវ និងវៀតណាម និងសកម្មភាពផ្សេងៗទៀតដែលសមស្របទៅនឹងស្ថានភាពជំងឺរាតត្បាត Covid-19។

ប្រធានរដ្ឋសភាទាំងពីរបានឯកភាពបន្តជំរុញយន្តការសហប្រតិបត្តិការត្រីភាគី វៀតណាម-ឡាវ-កម្ពុជា អំពីតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យកាន់តែមានភាពជាក់ស្តែងជាមួយសិក្ខាសាលាថ្នាក់គណៈកម្មការជំនាញនានានៃរដ្ឋសភាប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។

ប្រធានរដ្ឋសភានៃប្រទេសទាំងពីរក៏បានឯកភាពពិចារណាលើលទ្ធភាពនៃការរៀបចំបេសកកម្មត្រួតពិនិត្យរួមរវាងគណៈកម្មការជំនាញនៃរដ្ឋសភានៃប្រទេសទាំងពីរស្តីពីការរៀបចំការអនុវត្តនូវឯកសារច្បាប់ស្តីពីព្រំដែននៃប្រទេសទាំងពីរ និងរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី វៀតណាម-ឡាវ ក្នុងដំណាក់កាល ២០១៦-២០២១...

leftcenterrightdel
នៅវិមានប្រធានរដ្ឋ លោក Nguyen Xuan Phuc បានទទួលជួបប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane

 

នារសៀលថ្ងៃដដែល នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាឡាវ បានស្នើឱ្យភាគីទាំងពីរបន្តពិនិត្យ និងត្រួតពិនិត្យលើផែនការ និងជំរុញគម្រោងតភ្ជាប់សេដ្ឋកិច្ច និងដឹកជញ្ជូន ដូចជាការសាងសង់ផ្លូវល្បឿនលឿនវៀងច័ន្ទ-ហាណូយ គម្រោងផ្លូវដែក Khammuan-Vung Ang...

ប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងប្រធានរដ្ឋសភាទាំងពីរ លោក Saysomphone Phomvihane និងលោក Vuong Dinh Hue។ ចែករំលែកជាមួយឡាវអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាដែលបង្កឡើងដោយជំងឺរាតត្បាត Covid-19 លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះស្ថាប័នមុខងាររបស់ប្រទេសទាំងពីរសម្រាប់ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងជិតស្និទ្ធក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ហើយគួរតែបន្តទៅអនាគត។ លោកប្រធានរដ្ឋក៏បានអះអាងដែរថា គោលនយោបាយជាប់លាប់របស់វៀតណាមគឺការផ្តល់អាទិភាព និងពង្រឹងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ ជានិច្ច។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអះអាងដែរថា នឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
នាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane

 

នារសៀលថ្ងៃទី៦ ខែធ្នូ នេះដែរ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ផងដែរ។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានរដ្ឋសភា លោក Saysomphone Phomvihane បានសម្តែងនូវក្តីសប្បាយរីករាយថា ទោះបីជាមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ក៏ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងមិត្តភាពដ៏វិសេសវិសាលនៅតែបន្តត្រូវបានពង្រឹង ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ នយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងសង្គម-វប្បធម៌ អប់រំ និងបណ្តុះបណ្តាល។

គួរកត់សម្គាល់ថា ក្នុងបរិបទនៃការរាតត្បាត Covid-19 ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឡាវ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២១ នៅតែ សម្រេចបាន ១.០៦២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣០.១ % ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពថា ប្រទេសទាំងពីរគួរតែបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងសហប្រតិបត្តិការអប់រំដែលបានចុះហត្ថលេខា ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំ និងអ្នកគ្រប់គ្រងគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនោះសម្របសម្រួលយ៉ាងល្អក្នុងការរៀបចំសកម្មភាពក្នុងឆ្នាំ២០២២៕

បកប្រែដោយ Minh Trung