កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី ៣៩ និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្ដទៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់បន្តមានការវិវឌ្ឍយ៉ាងឆាប់រហ័សនិងមិនអាចទាយទុកជាមុនបានឡើយ។ ការផ្ទុះឡើងនៃ Covid-19 បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់បណ្ដាប្រទេសក្នុងតំបន់។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និង ៣៩ និងកិច្ចប្រជុំពាក់ព័ន្ធ (រូបថត៖ vnanet.vn)

កិច្ចប្រជុំអាស៊ានលើកទី ៣៨ និងលើកទី ៣៩ និងកិច្ចប្រជុំពាក់ព័ន្ធគឺជាឱកាសមួយសម្រាប់អាស៊ានបន្តជំរុញខ្លឹមសារអាទិភាពលើការកសាងសហគមន៍។ នេះក៏ជាឱកាសសម្រាប់អាស៊ានរួបរួមគ្នានិងចែករំលែកវិធានការគ្រប់គ្រងជំងឺរាតត្បាត កែលំអសមត្ថភាពសុខាភិបាលសាធារណៈ ជំរុញការទទួលវ៉ាក់សាំង Covid-19 ឲ្យបានទាន់ពេលទន្ទឹមនឹងការរក្សាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់។ ជាមួយគ្នានោះ ការពង្រឹងនិងពង្រីកតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងបរិបទដែលដៃគូជាច្រើនមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាគម។ លើកទឹកចិត្តដៃគូដើម្បីជួយគាំទ្រអាស៊ានក្នុងការគ្រប់គ្រងនិងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 និងសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមរួម; រក្សាគោលការណ៍របស់អាស៊ានលើបញ្ហាអន្តរជាតិនិងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតនិងស្ថានភាពនៅមីយ៉ាន់ម៉ា។

ពង្រីកលទ្ធផលល្អប្រសើរនៃអាណត្តិប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងរយៈពេលកន្លងមក វៀតណាមបានបន្តចូលរួមយ៉ាងសកម្ម និងរួមវិភាគទានក្នុងកិច្ចការរួមរបស់អាស៊ាន រួមជាមួយអាស៊ានរក្សាកិច្ចសហប្រតិបត្តិការ រក្សាតួនាទីមជ្ឈភាព កិត្យានុភាពនៃសមាគមនិងដោះស្រាយបញ្ហាដែលកើតមានឡើងឲ្យសមស្រប។ វៀតណាមបានសម្របសម្រួលជាមួយប្រទេសម្ចាស់ផ្ទះ​ប្រ៊ុយណេជំរុញអាទិភាពនៃឆ្នាំអាស៊ាន ២០២០ ផ្សារភ្ជាប់ជាមួយអាទិភាពនៃឆ្នាំអាស៊ាន ២០២១ ជាពិសេសគឺឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 និងត្រួតពិនិត្យការអនុវត្តធម្មនុញ្ញអាស៊ាន កសាងចក្ខុវិស័យនៃសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ និងលើកកំពស់តួនាទីរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការអនុតំបន់។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី ៣៩ និងកិច្ចប្រជុំពាក់ព័ន្ធគឺជាសកម្មភាពការទូតពហុភាគីផ្លូវការមានទំហំធំបំផុតក្នុងឆ្នាំ ២០២១ ដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួម។ នេះជាឱកាសសម្រាប់វៀតណាមបន្តអះអាងនូវគោលនយោបាយការបរទេសប្រកបដោយឯករាជ្យ ស្វ័យភាព  ពហុភាគីនីយកម្ម ពិពិធកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយនិងស៊ីជម្រៅ។ ជាមួយនឹងគោលការណ៍  “រួមចំណែកយ៉ាងសកម្មនិងការទទួលខុសត្រូវ” នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និង៣៩។ យើងជឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងបន្តរួមចំណែកនិងផ្ដល់គំនិតផ្តួចផ្តើមសំខាន់ៗ ស្របតាមស្មារតីរួមនិងបង្ហាញនូវបំណងរបស់វៀតណាមគឺខិតខំរួមជាមួយអាស៊ានជំនះរាល់ការលំបាកនិងបញ្ហាប្រឈម រក្សាសាមគ្គីភាពនិងឯកភាពក្នុងប្លុកនិងជំរុញទំនាក់ទំនងក្នុងតំបន់ បន្តកសាងសហគមន៍និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើងនិងពង្រឹងតួនាទីមជ្ឈភាពនិងកិត្យានុភាពអន្តរជាតិរបស់សមាគម៕

បកប្រែដោយ Pham Diep