ក្នុងសិក្ខាសាលានេះ អ្នកជំនាញទាំងអស់បានឯកភាពថា៖ ការគ្រប់គ្រងដោយជោគជ័យលើជំងឺរាតត្បាត Covid-19 និងរាល់ដំណោះស្រាយរឹងមាំនៅឆ្នាំ ២០២០ បានជួយឱ្យវៀតណាម ការពារបានសុខភាព និងអាយុជីវិតប្រជាជនរបស់ខ្លួន និងទប់ស្កាត់បានការធ្លាក់ចុះនៃសេដ្ឋកិច្ច រក្សាបានអត្រាកំណើន ២.៩១% និងស្ថិតក្នុងក្រុមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅលើពិភពលោក ហើយនៅតែរក្សាបានកំណើនក្នុងរយៈពេលនៃឆមាសទី ១ នៃឆ្នាំ ២០២១។ ក៏ប៉ុន្តែ សុខភាពប្រជាជន សហគ្រាស អាជីវកម្មកំពុងជួបប្រទះការធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីការផ្ទុះឡើងជំងឺ Covid-19 លើកទី ៤ ដោយប្រភេទ Delta បានធ្វើឱ្យតំបន់ជាច្រើននៅទូទាំងប្រទេសត្រូវតែចាត់វិធានការបង្ការ និងទប់ស្កាត់ជំងឺយ៉ាងតឹងរ៉ឹងជាងមុន។

leftcenterrightdel
ប្រធានរដ្ឋសភា Vuong Dinh Hue ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញសេដ្ឋកិច្ច-សង្គម

អ្នកជំនាញក៏បានយល់ព្រមវាយតម្លៃថា មានហេតុផល ៥ យ៉ាងដែលវៀតណាមបានផ្លាស់ប្តូរពីឋានៈជា “តារា” ទៅជាក្រុមប្រទេសដែលមានអត្រាកំណើនមធ្យមរបស់ពិភពលោក នៅឆ្នាំនេះដូចជា៖ ស្ថានភាពសុខភាពកាន់តែអាក្រក់ទៅៗ, កម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវទោះបីជាថ្មីៗនេះបានបង្កើនល្បឿនក៏ដោយ, អនុវត្តការរឹតបន្តឹងលើការធ្វើដំណើរ, រាល់គោលនយោបាយមិនទាន់ស៊ីសង្វាក់គ្នា, ខ្វះភាពបត់បែនបានធ្វើឱ្យប្រសិទ្ធភាពនៃការប្រឆាំងនឹងជំងឺរាតត្បាតមិនដូចការចង់បាន, គោលនយោបាយឆ្លើយតបអំពីសេដ្ឋកិច្ចមានទំហំល្មមគួរសម, គោលនយោបាយរូបិយវត្ថុមិនទាន់ចូលរួមជាច្រើនទេ ដោយសារតែធនធាននៅមានកំណត់,  កម្មវិធីជំនួយសង្គមក៏មានកំណត់ផងដែរ។

អ្នកជំនាញក៏បានលើកឡើងការព្យាករណ៍ថា អត្រាកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២១ នឹងជាមធ្យមចន្លោះពី ៥.៦% ទៅ ៦% ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ថា ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកមានភាពខុសគ្នាយ៉ាងខ្លាំង។ ក្រុមទី ១ គឺជាប្រទេសដែលមានការងើបឡើងវិញខ្លាំង  ប្រទេសអភិវឌ្ឍន៍ដែលម្ចាស់ការបានការផ្គត់ផ្គង់វ៉ាក់សាំងដោយសម្រេចបានភាពស៊ាំសហគមន៍ និងមានសក្តានុពលសេដ្ឋកិច្ចដើម្បីអនុវត្តនូវរាល់កញ្ចប់គោលនយោបាយគាំទ្រទ្រង់ទ្រាយធំ។ ក្រុមទី ២ គឺជាប្រទេសដែលងើបឡើងវិញយឺតដែលអាចប្រឈមមុខនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ដែលភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍ និងទីផ្សាររំលេចថ្មីៗ រួមទាំងប្រទេសវៀតណាមផងដែរ ដោយសារមិនទាន់ម្ចាស់ការបានលើវ៉ាក់សាំង និងសមត្ថភាពសេដ្ឋកិច្ចនៅតែមានកម្រិត។ នោះបង្ហាញថា វាចាំបាច់ត្រូវតែមានការអនុវត្តយន្តការចែករំលែកវ៉ាក់សាំងដោយយុត្តិធម៌ និងស្មើភាពគ្នាសម្រាប់ប្រទេសនានា។

អ្នកជំនាញក៏ផ្តល់អនុសាសន៍នានាអំពីហានិភ័យនៃការធ្លាក់ចុះកំណើនក្នុងរយៈពេលវែង។ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុអាចត្រូវបានរឹតបន្តឹង ប្រសិនបើប្រទេសអភិវឌ្ឍរឹតបន្តឹងនូវគោលនយោបាយទាំងនេះលឿនជាងការរំពឹងទុក ដើម្បីទប់ទល់នឹងហានិភ័យនៃការកើនឡើងអតិផរណាដោយសារតែការអនុវត្តគោលនយោបាយ “បន្ធូរបន្ថយ”។ នៅក្នុងសេចក្តីសន្និដ្ឋាននៃការពិភាក្សាដោយសង្កត់ធ្ងន់លើបញ្ហានេះ ប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា នេះគឺជាបញ្ហាដែលរដ្ឋសភា និងរដ្ឋាភិបាលត្រូវតែគណនាដោយយកចិត្តទុកដាក់បំផុតព្រោះនៅពេលយើងចាប់ផ្តើមងើបឡើងវិញបាន តែប្រទេសកំពុងអភិវឌ្ឍនឹងមានការរឹតបន្តឹងការចំណាយ ដើម្បីដោះស្រាយភាពមិនប្រាកដប្រជាម៉ាក្រូ ...

នាពេលខាងមុខនេះ ប្រធានរដ្ឋសភាបានឯកភាពជាមួយអ្នកជំនាញថា វៀតណាមត្រូវតែបន្តប្រកាន់ខ្ជាប់នូវគោលដៅទ្វេ ប៉ុន្តែមានការផ្តល់អាទិភាពដល់ពេលវេលា និងទីតាំងជាក់លាក់សម្រាប់ការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ផ្តោតលើការពន្លឿនយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំង ការធ្វើតេស្ត នេះគឺជាតម្រូវការដំបូងបង្អស់ដើម្បីគ្រប់គ្រងជំងឺរាតត្បាត និងកាត់បន្ថយការខូចខាតផ្នែកសេដ្ឋកិច្ច និងសង្គម។ យើងនៅតែត្រូវការបន្តរក្សាគម្លាត និងដាក់កំហិតលើការធ្វើដំណើរ ប៉ុន្តែត្រូវធ្វើឱ្យមានភាពសមហេតផលជាងមុន អនុវត្តបច្ចេកវិទ្យា មានភាពបត់បែន ធ្វើឱ្យបានព្រមៗគ្នា និងសកម្ម។ បន្តគាំទ្រទាំងគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ ឆ្ពោះទៅរកទិសដៅដែលមានតុល្យភាពជាងមុន។ គោលនយោបាយសារពើពន្ធគួរតែផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ការស្តារសេដ្ឋកិច្ច និងសង្គម ក្នុងទិសដៅបង្កើនការចំណាយលើសុខភាព ការគាំទ្រដោយថវិកាបន្ថែមទៀតសម្រាប់ប្រជាជន ជួយគាំទ្រអត្រាការប្រាក់ដែលមានគោលដៅ មានអាស័យដ្ឋានសម្រាប់អាជីវកម្ម ...

បង្កើនគោលនយោបាយជំនួយសង្គម ជាពិសេសជួយដល់ក្រុមដែលងាយរងគ្រោះដើម្បីបន្ថយល្បឿន និងយកឈ្នះលើការកើនឡើងនៃវិសមភាពសង្គម ដែលបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19។ លោកប្រធានរដ្ឋសភាក៏បានឯកភាពជាមួយសំណើរបស់អ្នកជំនាញអំពីភាពចាំបាច់ត្រូវតែមានកម្មវិធីមេស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញក្នុងកំឡុងពេល និងក្រោយពេលមានជំងឺរាតត្បាត ដោយមានការបែងចែកដំណាក់កាលជាក់លាក់សម្រាប់គោលនយោបាយឱ្យសមស្រប។ ក្នុងនោះវាចាំបាច់ត្រូវតែលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្ម ប្រព័ន្ធអេកូឡូស៊ីសម្រាប់ការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជំរុញកំណើនបៃតង និងពន្លឿនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ...

បកប្រែដោយ Minh Trung