អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្ត្រីអាចអត្ថាធិប្បាយពីសារៈសំខាន់នៃការបង្កើតក្រុមការងាររបស់រដ្ឋាភិបាលស្តីពីការទូតវ៉ាក់សាំងបានទេ  ហើយផែនការនាពេលខាងមុខរបស់ក្រុមការងារដើម្បីអាចទទួលបានប្រភពវ៉ាក់សាំងឱ្យបានលឿន និងឆាប់រហ័ស​តាមដែលអាចធ្វើទៅបាន?

លោករដ្ឋមន្ត្រី Bui Thanh Son៖ ជាមួយនឹងការលេចចេញនូវមេរោគបំប្លែងថ្មីចាប់ពីដើមឆ្នាំ ២០២១ ជំងឺរាតត្បាត Covid-19 មានភាពស្មុគស្មាញ និងរីករាលដាលយ៉ាងឆាប់រហ័សនៅលើពិភពលោកនិងនៅក្នុងប្រទេស អាចនិយាយបានថា ការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅប្រទេសវៀតណាម យើងបានឈានចូលដំណាក់កាលថ្មីជាមួយនឹងបាវចនា “៥ ពុំ + វ៉ាក់សាំង + បច្ចេកវិទ្យា” យុទ្ធសាស្ត្រវ៉ាក់សាំងគឺជាកិច្ចការបន្ទាន់បំផុត និងជាភារកិច្ចយុទ្ធសាស្ត្រ យូរអង្វែងដើម្បីគ្រប់គ្រង និងឆ្ពោះទៅរកការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ នៅក្នុងបរិបទដែលប្រទេសនេះមិនទាន់ផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19  ដូច្នេះតម្រូវការសម្រាប់ការបង្ការនិងគ្រប់គ្រងការរាតត្បាតមានភាពបន្ទាន់ណាស់ ខណៈដែលប្រភពវ៉ាក់សាំងរបស់ពិភពលោកកំពុងខ្វះខាតបានជាការទូតវ៉ាក់សាំងគឺជា“សមរភូមិជួរមុខ” ដ៏សំខាន់ពីព្រោះយុទ្ធនាការទទួលបានវ៉ាក់សាំងគឺជំហានដំបូងដែលកំណត់ពីការអនុវត្តប្រកបដោយជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំង។

ការអនុវត្តជាក់ស្តែងបង្ហាញថា តាមរយៈការទូតវ៉ាក់សាំង ប្រទេសយើងរហូតមកដល់ពេលនេះទទួលបានវ៉ាក់សាំងរាប់​លាន​ដូស​ពីការគាំទ្រនៃសហគមន៍អន្តរជាតិ មិនត្រឹមតែបម្រើដោយផ្ទាល់ក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យសំខាន់នៅក្នុងវិស័យជាច្រើនទាំងក្នុងទំនាក់ទំនងក្នុងស្រុក កិច្ចការបរទេស នយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច-សង្គម។

ផ្តើមចេញពីតម្រូវការបន្ទាន់នៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ប្រឈមមុខនិងការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាល និងសារៈសំខាន់នៃការទូតវ៉ាក់សាំង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតក្រុមការងាររដ្ឋាភិបាលស្តីពីការទូតវ៉ាក់សាំង។ នៅក្នុងបរិបទបច្ចុប្បន្ន ការបង្កើតក្រុមការងារនេះមានអត្ថន័យសំខាន់ណាស់។

ទី ១ បន្តបញ្ជាក់ពីគោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋគឺការពារសុខភាពប្រជាជនជាចម្បង កៀរគរធនធានក្នុងនិងក្រៅប្រទេសទាំងអស់ រួមទាំងវ៉ាក់សាំងផងដើម្បីទប់ស្កាត់ជំងឺរាតត្បាត Covid-19 នាំមកនូវសកម្មភាពសេដ្ឋកិច្ចសង្គម និងជីវភាពរបស់ប្រជាជនវិលត្រឡប់មករកភាពប្រក្រតីវិញឱ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន។

ទី ២ បញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំង ដើម្បីពង្រីកការចាក់វ៉ាក់សាំងដល់ប្រជាជនទាំងមូល។ ក្រៅពីការបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ដើម្បីពន្លឿនការស្រាវជ្រាវ និងការផលិតវ៉ាក់សាំងនៅក្នុងស្រុកនា ពេលអនាគតវាចាំបាច់ត្រូវលើកកម្ពស់ការទូតវ៉ាក់សាំងដើម្បីទទួលបានវ៉ាក់សាំងលឿនបំផុត និងនាំយកវ៉ាក់សាំង ឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំព្យាបាលជំងឺ Covid-19 មកប្រទេសវិញបានឆាប់បំផុត។

ទី ៣ ក្រុមការងាររបស់រដ្ឋាភិបាលគឺជាយន្តការពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធិ ស៊ីចង្វាក់គ្នារវាងក្រសួងពាក់ព័ន្ធដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការទូតវ៉ាក់សាំង ឆ្លើយតបបានភ្លាមៗចំពោះតម្រូវការប្រយុទ្ធប្រឆាំង Covid-19។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son

អ្នកយកព័ត៌មាន៖ តើការរួមចំណែកនៃវិស័យការទូតចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ដូចម៉្តេចលោករដ្ឋមន្រ្តី?

លោករដ្ឋមន្ត្រី Bui Thanh Son៖ ដោយគោរពយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយការបរទេសរបស់បក្ស ព្រមទាំងលើកកម្ពស់តួនាទីជាអ្នកឈានមុខគេនៃកិច្ចការបរទេសក្នុងការបង្កើត និងរក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាព ការកៀរគរធនធានខាងក្រៅដើម្បីអភិវឌ្ឍប្រទេស លើកកំពស់ឋានៈនិងកិត្យានុភាពនៃប្រទេស វិស័យការទូតបានអនុវត្តនូវគ្រប់សកម្មភាពខាងក្រៅដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ រួមជាមួយគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែកបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច​សង្គម និងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។

ទីមួយ ដោយតាមដានយ៉ាងដិតដល់អំពីការវិវឌ្ឍនៃការរីករាលដាលនៃជំងឺ Covid-19 និងបទពិសោធន៍របស់បណ្តាប្រទេសជុំវិញពិភពលោក ក្រសួងការបរទេសបានផ្តល់យោបល់ដល់រដ្ឋាភិបាលយ៉ាងឆាប់ៗអំពីនិន្នាការនៃប្រទេសដែលកំណត់វ៉ាក់សាំងជាកត្តាកំណត់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ និងស្តារការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ។

ទីពីរវិស័យការទូតបានឈានមុខគេក្នុងការផ្តល់ប្រឹក្សាលើការអនុវត្តការទូតវ៉ាក់សាំង។ អាស្រ័យហេតុនេះបានស្នើឱ្យរួមបញ្ចូលនូវខ្លឹមសារនៃការចលនាវ៉ាក់សាំងចូលក្នុងរាល់សកម្មភាពការទូតរបស់បក្សនិងរដ្ឋ។ ក្រសួងការបរទេសផ្ទាល់និងតាមរយៈទីភ្នាក់ងារតំណាងវៀតណាមនៅក្រៅប្រទេសបានខិតខំស្វែងរកប្រភពវ៉ាក់សាំងយ៉ាងសកម្ម។

ទី៣ ដោយប្រើប្រាស់បណ្តាញនៃទីភ្នាក់ងារតំណាងវៀតណាមចំនួន ៩៤ នៅឯបរទេសប្រកបដោយប្រសិទ្ធភាពនោះបានជាវិស័យការទូតបានម្ចាស់ការស្វែងរកប្រភពវ៉ាសាំងយ៉ាងសកម្ម បុកសរុបបទពិសោធន៍របស់ប្រទេសនានាអំពីការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 និងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយផ្អែកលើមូលដ្ឋាននោះបានរួមចំណែកផ្តល់ប្រឹក្សាដល់រដ្ឋាភិបាលមានការចាត់វិធានការសមស្របដើម្បីសម្រេចបាននូវគោលដៅពីរគឺបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាពផង និងការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម ធានាសន្តិសុខសង្គមផង។

ទី ៤ ក្រៅពីការជំរុញការទូតសេដ្ឋកិច្ចដើម្បីបម្រើការអភិវឌ្ឍជាមួយការប្រកាន់យកប្រជាជន តំបន់មូលដ្ឋាន អាជីវកម្ម ជាមូលដ្ឋានស្នូល ក្រសួងការបរទេសបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងនិងផ្នែកនានាដើម្បីស្រាវជ្រាវ និងផ្តល់យោបល់ដល់រដ្ឋាភិបាលនូវវិធានការជាច្រើនអំពីការជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកជំនាញ និងវិនិយោគិនបរទេសចូល​វៀតណាមដើម្បីរក្សានិងអភិវឌ្ឍ ផលិតកម្មនិងអាជីវកម្មក្នុងបរិបទនៃការរីករាលដាលនៃជំងឺCovid-19។

ទី ៥ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្រប់ស្ថាបន័នមានសមត្ថភាពដើម្បីផ្តល់ជំនួយដល់ប្រជាពលរដ្ឋវៀតណាមទាំងអស់ក្នុងការជំនះការលំបាកនៃជំងឺរាតត្បាត រួមចំណែកក្នុងការប្រយុទ្ធប្រឆាំង Covid-19៕

បកប្រែដោយ Minh Trung