ឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ាប្រចាំអាស៊ាន លោក Aung Myo Myint បានសង្កត់ធ្ងន់ថា ទោះបីមានបញ្ហាប្រឈមក៏ដោយ ក៏ក្រោមការណែនាំរបស់វៀតណាមនៅឆ្នាំនេះ អាស៊ានបានឈានដល់កំរិតកម្ពស់ថ្មីមួយ ដែលបង្ហាញពិភពលោកឱ្យកាន់តែយល់ច្បាស់អំពីសាមគ្គីភាព និងសមត្ថភាពស្តារឡើងវិញរបស់ខ្លួន ជាមួយនឹងស្មារតីនៃ “ភាពស្អិតរមួត និងការឆ្លើយតប”។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (រូបថត៖ vnanet.vn)

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមនៅទីក្រុងហ្សាកាតា លោកឯកអគ្គរដ្ឋទូត Aung Myo Myint បានសង្កត់ធ្ងន់ថា វៀតណាមមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងតួនាទីជាប្រធានអាស៊ានប្តូរវេណឆ្នាំ ២០២០ វៀតណាមបានជំរុញ និងអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោកទៀតផង។ នេះជាលើកដំបូងដែលកិច្ចប្រជុំកំពូលរបស់ស្ត្រីអាស៊ានត្រូវបានធ្វើឡើង។

វៀតណាមបានឈានមុខគេក្នុងការសម្របសម្រួលកិច្ចប្រឹងប្រែងរបស់អាស៊ានក្នុងការឆ្លើយតបនឹងរោគររាតត្បាតតាមរយៈគំនិតផ្តួចផ្តើមសំខាន់ៗដូចជាក្របខ័ណ្ឌស្តារអាស៊ានទាំងមូលឡើងវិញ (ACRF) ការអនុវត្ត និងការបង្កើតមូលនិធិអាស៊ានដើម្បីឆ្លើយតបទៅនឹងរោគរាតត្បាត Covid-19 ។ល។

យោងតាមលោកឯកអគ្គរដ្ឋទូត Aung Myo Myint ចំណុចលេចធ្លោបំផុតនៃឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ក៏ជាសមិទ្ធិផលដ៏សំខាន់បំផុត គឺអាស៊ានសម្រេចបាននៅឆ្នាំនេះ គឺប្រទេសទាំងឡាយបានបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)៕

បកប្រែដោយ Thanh Cong