ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ បានបន្តបន្សល់ទុកនូវការចាប់អារម្មណ៍ខ្លាំងក្នុងដំណើរការ ១/៤ សតវត្សរ៍នៃការចូលរួម “ដំបូលផ្ទះរួម” អាស៊ាន ដោយបានបង្ហាញយ៉ាងច្បាស់ថា ខ្លួនជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវខ្ពស់ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់មុខមាត់សហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប។

ឆ្នាំ២០២០ គឺជាឆ្នាំអាស៊ានឈានចូលទសវត្សរ៍ទី៦ ជាមួយសហគមន៍មួយដែលត្រូវបានបង្កើតឡើងអស់រយៈពេល ៥ ឆ្នាំហើយ ដែលបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយទៅជាខឿនសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ នៅលើពិភពលោក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។ សមិទ្ធិផលគួរឱ្យមានមោទនភាពទាំងនេះត្រូវបានឆ្លងកាត់ការ “សាកល្បងភ្លើង” នៅក្នុងបរិយាកាសពាសពេញទៅដោយបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ជាពិសេសការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ។ ដោយសារតែស្ថិតនៅក្នុងស្ថានភាពលំបាកនេះបានជាធ្វើឱ្យរំលេចឡើងនូវអាស៊ានមួយប្រកបដោយស្មារតីខ្លួនទីពឹងខ្លួន ខិតខំប្រឹងប្រែងរួមគ្នា មានភាពស្អិតរមួត និងការឆ្លើយតប ព្រមទាំងបំពេញភារកិច្ច “ទ្វេ” ក្នុងពេលតែមួយគឺការប្រយុទ្ធប្រឆាំង Covid-19 ផង និងការបន្តកសាងសហគមន៍ផង។ មូលនិធិឆ្លើយតបនឹងជំងឺ Covid-19, ស្តុកបំរុងផ្គត់ផ្គង់វេជ្ជសាស្រ្តបន្ទាន់, ក្របខ័ណ្ឌយុទ្ធសាស្ត្រឆ្លើយតបស្ថានភាពអាសន្នផ្នែកវេជ្ជសាស្ត្រជាដើម​​​ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសកម្មភាពខ្លាំងក្លាដែលប្រទេសជាសមាជិកបានអនុវត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ ទោះជាជួបការលំបាកក៏មិនចេះរាថយ ទោះជាជួបបញ្ហាប្រឈមក៏មិនចេះណាយចិត្តទេ ហេតុនោះ Covid-19 ក៏មិនអាចរារាំងបានដំណើរការនៃការកសាងសហគមន៍អាស៊ានបានឡើយ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧

ស្ថិតក្នុងចំណោមស្ថាប័នពហុភាគីមួយចំនួនដែលកំពុងប្រឈមមុខនឹងការលំបាកក្នុងឆ្នាំនេះ អាស៊ាននៅតែបន្តប្រកាន់ជំហរយ៉ាងរឹងមាំជាមជ្ឈភាពនៅក្នុងរចនាសម្ព័ន្ធក្នុងតំបន់ដែលទទួលបានការគោរព និងកិច្ចសហប្រតិបត្តិការពីដៃគូទាំងអស់នៅលើពិភពលោក។ ការប្តេជ្ញាចិត្តចូលរួមចំណែកហិរញ្ញវត្ថុជាមួយតួលេខជាក់លាក់សម្រាប់គំនិតផ្តួចផ្តើមអាស៊ានក្នុងការឆ្លើយតប និងជំនះផលប៉ះពាល់នៃរោគរាតត្បាត ការចេញសេចក្តីថ្លែងការណ៍គាំទ្រលើឯកសារនៃទស្សនៈរបស់អាស៊ានស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ឬ ជំហរជាគោលការណ៍របស់អាស៊ានស្តីពីការលើកកម្ពស់នីតិរដ្ឋ បង្កើនការសន្ទនា កសាងការជឿទុកចិត្ត អត់ធ្មត់មិនទុកឱ្យស្ថានការណ៍ស្មុគស្មាញ ដោះស្រាយជម្លោះ និងការខ្វែងគំនិតដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេសជាដៃគូជាច្រើនបាននាំមកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធលើកនេះ។ តួនាទី និងកិត្យានុភាពលើឆាកអន្ដរជាតិរបស់អាស៊ានក៏ត្រូវបានពង្រឹងកាន់តែខ្លាំងឡើងនៅពេលដែល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងនាមជាប្រធានអាស៊ាន ២០២០ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងលេចធ្លោនៅលើពិភពលោក (G20) ឬអគ្គលេខាធិការអាស៊ានជាលើកដំបូងបានថ្លែងសុន្ទរកថានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបង្ហាញពីកិច្ចសហប្រតិបត្តិការ ការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់អាស៊ានចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការពហុភាគីធំបំផុតនៅលើពិភពលោកក្នុងការថែរក្សាសន្តិភាព សន្តិសុខអន្តរជាតិ។

ដោយតួនាទីជាប្រធានអាស៊ាន ២០២០ ក្នុងគ្រាលំបាកនោះ វៀតណាមបានប្រកាន់ខ្ជាប់នូវស្មារតី “ភាពស្អិតរមួត និងការឆ្លើយតប” ដោយផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់សាមគ្គីភាព ការឯកភាព និងការសម្របសម្រួលគ្នាក្នុងគ្រប់សកម្មភាពប្រកបដោយប្រសិទ្ធភាពនៅក្នុងអាស៊ាន ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយដៃគូនានាដើម្បីពង្រឹងភាពធន់របស់សមាគម និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរោគរាតត្បាត Covid-19 ក៏ដូចជារាល់បញ្ហាដែលពាក់ព័ន្ធទៅនឹងភូមិសាស្ត្រពិភពលោក និងតំបន់។ សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការឆ្លើយតបរួមគ្នារបស់អាស៊ានចំពោះការផ្ទុះឡើងនៃ Covid-19  សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ ក្នុងខួបលើកទី៥៣ នៃការបង្កើតអាស៊ាន ឬ សេចក្តីប្រកាសហាណូយស្តីពីការពង្រឹងការងារសង្គមឆ្ពោះទៅរកសហគមន៍អាស៊ានមួយដែលមានភាពស្អិតរមួត និងការឆ្លើយតបនោះ គឺគ្រាន់តែជាការផ្តួចផ្តើមមួយចំនួនពីប្រទេសវៀតណាមប៉ុណ្ណោះដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសអាស៊ាន និងដៃគូនានាក្នុងឆ្នាំ ២០២០។ យើងក៏ត្រូវបញ្ជាក់ផងដែរថា សមត្ថភាពជាអ្នកដឹកនាំ និងប្រតិបត្តិការរបស់ប្រធានវៀតណាម គឺពិតជាមានភាពរស់រវើក ម្ចាស់ការ និងភាពច្នៃប្រឌិតនៅគ្រាដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានអនុម័តទៅលើចំនួនឯកសារច្រើនបំផុតមិនធ្លាប់មាន (ឯកសារចំនួនជាង ៨០)។

ស្ថានភាពរាតត្បាតជំងឺនៅតែមានភាពស្មុគស្មាញខ្លាំង បរិយាកាសភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់នៅតែមានការប្រែប្រួលនៅឡើយដែលជះឥទ្ធិពលដល់សន្តិភាព និងស្ថិរភាព។ ទោះយ៉ាងណាក៏ដោយគ្រប់ការលំបាក ឧបសគ្គទាំងអស់ដែលអាស៊ានធ្លាប់បានឆ្លងកាត់រហូតក្នុងរយៈពេលជាង ៥០ ឆ្នាំនោះហាក់ដូចជាការសាកល្បងដើម្បីអាស៊ានអាចបង្ហាញនិងបញ្ជាក់ថា អាស៊ានគឺជាសហគមន៍មួយប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប ហើយនេះនឹងជាត្រីវិស័យតម្រង់ទិសដែលអាស៊ានប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការធ្វើដំណើរទៅមុខ។

សហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព រឹងមាំ វិបុលភាព និងមានស្មារតីខ្លួនទីពឹងខ្លួន គឺជាអ្វីៗដែល ប្រទេសវៀតណាមបាននិងកំពុងបន្តធ្វើអស់ពីសមត្ថភាពរួមជាមួយបណ្តាប្រទេសសមាជិកអាស៊ានរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដ៏ខ្ពង់ខ្ពស់នេះ៕

បកប្រែដោយ Minh Trung