leftcenterrightdel
(ប្រភព៖ CSIS)

នៅថ្ងៃទី ១០ ខែកញ្ញា មជ្ឈមណ្ឌល East West Center ដែលមានទីស្នាក់ការនៅទីក្រុង Washington នៃសហរដ្ឋអាមេរិកបានប្រកាសរៀបចំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ Webinar ក្រោមប្រធានបទ “ការទូតវិទ្យាសាស្ត្រ - កត្តាមួយសម្រាប់បង្វែរ ទិសសមុទ្រខាងកើត” ដែលគ្រោងនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ (ម៉ោងនៅសហរដ្ឋអាមេរិក)។

ព្រឹត្តិការណ៍នេះ ជាផ្នែកមួយក្នុងក្របខ័ណ្ឌនៃសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ ស្ដីពីតំបន់មហាសមុទ្រ ឥណ្ឌា - ប៉ាស៊ីហ្វិក។ សិក្ខាសាលានេះនឹងត្រូវបានបែងចែកជាពីរវគ្គ។ ជាក់ស្ដែង វគ្គពិភាក្សាទីមួយនឹងពិពណ៌នាអំពីបញ្ហាប្រឈមនៅសមុទ្រខាងកើត តាមទស្សនៈវិទ្យាសាស្ត្រ ហើយវគ្គពិភាក្សាទី ២ នឹងផ្ដោតសំខាន់លើបច្ចេកវិទ្យា ឧបករណ៍ និងឱកាសសហប្រតិបត្តិការវិទ្យាសាស្ត្រនៅសមុទ្រខាងកើត៕

តាម vovworld