អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានតំណាងប្រទេសចំនួន៥០។ លោកនាយករដ្ឋមន្រ្តីអេស្តូនីបានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។

នៅកិច្ចប្រជុំ ប្រតិភូទាំងឡាយបានផ្តោតសំខាន់លើការកសាងបណ្តាញអ៊ីធឺណិតប្រកបដោយសន្តិភាព សុវត្ថិភាព សន្តិសុខ និងស្ថិរភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ព្រមទាំងអំពាវនាវឲ្យបង្កើនវិធានការបង្កើតសមត្ថភាពប្រើប្រាស់ គ្រប់គ្រងអ៊ិនធើណែត និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ លើការចែករំលែកបទពិសោធន៍ជាតិ ស្តីពីការការពារអ៊ីនធឺណិត។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy មានប្រសាសន៍នៅកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា វៀតណាមគាំទ្រការកសាងបណ្តាញអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព រួសរាយរាក់ទាក់ បើកទូលាយ និងស្ថិរភាព ដែលឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃ និងប្រជាជនរួមចំណែកក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានបញ្ជាក់ថា សន្តិសុខអ៊ិនធឺណិត កិច្ចសហប្រតិបត្តិការក្នុងការបង្កើតសមត្ថភាព និងការឆ្លើយតបទៅនឹងឧបទ្ទវហេតុតាមអ៊ិនធឺរណែតជាអាទិភាពមួយនៃប្រតិបត្តិការរបស់អាស៊ាន។ នៅឆ្នាំ២០២០ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងអាស៊ានបូក៣ ស្តីពីរោគរាតត្បាត Covid-19 ប្រកបដោយជោគជ័យ និងសុវត្ថិភាព៕

បកប្រែដោយ Huyen Trang