ពិធីនេះត្រូវបានធ្វើឡើងដោយផ្សាយផ្ទាល់តាមអុីនធឺណែតនិងបានតភ្ជាប់ជាមួយទីតាំងចំនួន ៦៣ នៅតាមគ្រប់ខេត្តទូទាំងប្រទេស។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបំផុសចលនាប្រជាជនទាំងមូលគាំទ្រដល់ការបង្ការ និងទប់ទល់ការរាតត្បាត Covid-19

 

ថ្លែងមតិក្នុងពិធីបំផុសចលនានេះនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាក់ថា វៀតណាមកំពុងប្រឈមមុខនឹងពេលវេលាដ៏សំខាន់ដោយត្រូវតែប្រឈមមុខនឹងការរីករាលដាលនៃជំងឺ Covid-19 ដែលកំពុងរីករាលដាលទូទាំង ពិភពលោក។ ក្នុងរយៈពេលពីរខែកន្លងមកនេះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានឯកភាព និងរួបរួមគ្នាចូលរួមយុទ្ធនាការបង្ការ ទប់ទល់និងកំចាត់ជំងឺតាមទ្រង់ទ្រាយដែលមិនធ្លាប់មានឡើយ។ ជាមួយនឹងល្បឿននៃការរីករាលដាលយ៉ាងឆាប់រហ័សនេះ ប្រទេសជាច្រើនត្រូវប្រឈមនឹងវិបត្តិធ្ងន់ធ្ងរដែលបណ្តាលពីជំងឺ។ ការរំខានខាងចិត្តវិទ្យា ចង្វាក់នៃជីវភាពរស់នៅប្រចាំថ្ងៃ និងការបំពេញការងារ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសង្គមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពលរដ្ឋម្នាក់ៗ និងភាពសុខសាន្ត សន្តិភាពនៃប្រទេសនីមួយៗ។ នាពេលខាងមុខនេះរោគរាតត្បាត Covid-19 នៅតែមានភាពស្មុគស្មាញ ហើយនឹងរីករាលដាលកាន់តែទូលំទូលាយ និងមានចំនួនអ្នកស្លាប់កាន់តែច្រើន ហើយច្បាស់ជានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រទេសទាំងអស់ខាងលើពិភពលោក។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលស្គាល់ និងកោតសរសើរចំពោះការចូលរួមយ៉ាងប្តូរផ្តាច់ ស៊ីជម្រៅ  ព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធនយោបាយទាំងមូល និងការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលក្នុងការប្រយុទ្ធប្រឆាំងដើម្បីគ្រប់គ្រងការរីករាលដាល Covid-19 នៅក្នុងប្រទេសរបស់យើង។ សរសើរប្រជាជនជាគំរូល្អ មានទង្វើល្អក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ដោយបានចែករំលែកការទទួលខុសត្រូវជាមួយសង្គមនិងសហគមន៍។ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះការឯកភាពជាឯកច្ឆន្ទ ស្មារតីចិត្តមួយថ្លើមមួយ និងការចែករំលែករបស់ជនរួមជាតិ និងយុទ្ធជននៅទូទាំងប្រទេសដែលបានជឿទុកចិត្ត និងគាំទ្រចំពោះការតាំងចិត្តរបស់បក្ស និងរដ្ឋក្នុងការបង្ការនិងទប់ទល់និងការរាតត្បាតជំងឺនាពេលកន្លងមក… អ្វីៗទាំងអស់បានបញ្ជាក់ពីអត្តសញ្ញាណជាតិ ស្មារតីសាមគ្គីភាព ភាពអង់អាចក្លាហាន និងឆន្ទៈរបស់ប្រជាជនវៀតណាម… នាយករដ្ឋមន្ត្រី អះអាងថា៖ វៀតណាមមានសមត្ថភាព ប្រភពធនធាន ឆន្ទៈនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ។ បក្ស និងរដ្ឋតែងតែចាត់ទុកសុខភាពប្រជាជនជាការផ្តល់អាទិភាពដំបូងបង្អស់ក្នុងការអនុវត្តឱ្យបាននូវការគោលដៅដឹកនាំ គ្រប់គ្រងសេដ្ឋកិច្ច - សង្គមរបស់ប្រទេស។

ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ជនរួមជាតិទាំងអស់នៅទូទាំងប្រទេសលើកកម្ពស់នូវលទ្ធផលដែលទទួលបានដើម្បីបន្តចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់ខ្លួនសម្រាប់អនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ថែមទៀតដើម្បីគ្រប់គ្រងស្ថានការណ៍នេះ បងា្ករនិងទប់ទល់ជំងឺរាតត្បាត ជួយរក្សាជីវភាពសេដ្ឋកិច្ច សង្គមឲ្យមានភាពប្រក្រតី និងមានសុវត្ថិភាពឡើងវិញ។

ហើយដើម្បីធ្វើបានដូច្នេះលោកនាយករដ្ឋមន្រ្តីបានស្នើសុំឱ្យមានការចូលរួមកាន់តែខ្លាំងឡើងនៃប្រព័ន្ធនយោបាយទាំងមូលនៅគ្រប់លំដាប់ថ្នាក់ គ្រប់ស្រទាប់នៅក្នុងសង្គម ជាពិសេសការយល់ដឹងនិងស្មារតីគោរពនៃប្រជាពលរដ្ឋម្នាក់ៗចំពោះរាល់​បទប្បញ្ញត្តិ និងអនុសាសន៍ បំរាមរបស់ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរដែនដី​ ក្នុងស្មារតីពលរដ្ឋម្នាក់ៗគឺជាយុទ្ធជនមួយរូបនៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ ហើយភូមិ ឃុំ សង្កាត់ និងក្រុមប្រជាជននីមួយៗ សូម្បីតែគ្រួសារនីមួយៗទាំងអស់ក៏ជាប៉មដាក់កាំភ្លើងធំការពារនិងប្រយុទ្ធនឹងជំងឺរាតត្បាតផងដែរ។

លោកនាយករដ្ឋមន្រ្តីក៏បានដាស់តឿនផងដែរថា ប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានទាំងអស់ចាំបាច់ត្រូវបង្កើន និងស្វែងរក និងចែករំលែកពីគំរូល្អ ការងារល្អឲ្យច្រើនជាងនេះថែមទៀត និងជួយផ្សព្វផ្សាយពីតម្លៃពិតនៃជីវិតពិត។ ស្មារតីរបស់វៀតណាមបានកំណត់ ហើយនឹងប្តេជ្ញាអនុវត្តនូវគោលការណ៍“ ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដូចជាការប្រយុទ្ធនឹងសត្រូវ” ហ៊ានលះបង់ផលប្រយោជន៍សេដ្ឋកិច្ចដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ពលរដ្ឋម្នាក់ៗនឹងជាយុទ្ធជនមួយរូបនៅ​លើ​សមរភូមិប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ល។

យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកជំនួញ អង្គភាព និងប្រជាជនទាំងអស់តាមលទ្ធភាពរបស់ខ្លួន អ្នករួមវិភាគទានជាលុយ  សម្ភារៈបរិក្ខារ អ្នករួមចំណែកដោយកម្លាំងកាយ គំនិតផ្តួចផ្តើម ដោយមិនគិតពីអាយុ ស្រទាប់ មុខងារ តួនាទី រួមទាំងញាតិមិត្តឆ្ងាយក្នុងនិងក្រៅប្រទេសទេដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាព ការជួយគាំទ្រអ្នកដទៃគឺការជួយខ្លួនឯង "ស្លឹកល្អគ្របលើស្លឹកដែលរហែក" លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍បែបនេះ៕

បកប្រែដោយ Minh Trung