ក្នុងអំឡុងបំពេញបេសកកម្មនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu បានជួបនិងធ្វើការជាមួយអគ្គនាយកនៃអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus នៅឯទីស្នាក់ការធំរបស់ WHO ហ្សឺណែវ។

leftcenterrightdel
ការបង្ការ និងទប់ទល់នឹងជំងឺ Covid-19 នៅវៀតណាម

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ។ ក្នុងជំនួបនេះឧបការីរដ្ឋមន្រ្តីការបរទេស Pham Quang Hieu បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏ធំធេងរបស់អង្គការសុខភាពពិភពលោកសម្រាប់វិស័យសុខាភិបាលរបស់វៀតណាម ជាពិសេសក្នុងវិស័យថែទាំសុខភាពប្រជាជន ការការពារទប់ស្កាត់ជំងឺរាតត្បាត ការបណ្តុះបណ្តាលនិងលើកស្ទួយសមត្ថភាពរបស់បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់។

ទន្ទឹមនឹងនេះលោកឧបការីរដ្ឋមន្ត្រីបានជម្រាបពីការខិតខំប្រឹងប្រែង និងរាល់វិធានការព្រមៗគ្នានៃវៀតណាម និងកិច្ចកិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងការបង្ការនិងទប់ទល់នឹងការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ Covid-19 ដែលបណ្តាលមកពីវីរុស Corona ប្រភេទថ្មី។ បន្ថែម​លើនេះលោកឧបការីរដ្ឋមន្រ្តីបានស្នើឱ្យអង្គការសុខភាពពិភពលោកបន្តចែករំលែកព័ត៌មាន ផ្តល់ជំនួយបច្ចេកទេស និងការផ្តល់ឧបករណ៍​វេជ្ជសាស្រ្តដើម្បីជួយការពារនិងគ្រប់គ្រងជំងឺ។

រីឯខ្លួនវិញ លោក Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោកបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តភ្លាមៗជាបន្ទាន់របស់ប្រទេសវៀតណាមចំពោះវិធានការជាច្រើនប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់គ្រប់ស្ថាប័ន តំបន់ ដោយហេតុដូច្នេះបានជួយគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាព។

អគ្គនាយកអង្គការសុខភាពពិភពលោកបានស្វាគមន៍កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងបណ្តាប្រទេសអាស៊ាន និងតួនាទីសកម្មរបស់វៀតណាមក្នុងវិស័យនេះគឺមានសារៈសំខាន់ណាស់ដែលរួមចំណែកដល់ការគ្រប់គ្រងរបស់ Covid-19 នៅក្នុងតំបន់។ បន្ថែមលើនេះ អគ្គនាយកអង្គការសុខភាពពិភពលោកបានមានប្រសាសន៍លើកទឹកចិត្តឲ្យសហភាពអាហ្រ្វិកអនុវត្តតាមគំរូសម្របសម្រួលរបស់អាស៊ានដើម្បីគ្រប់គ្រងការរាតត្បាតនៅទ្វីបអាហ្វ្រិក។

បើនិយាយពីចក្ខុវិស័យនោះ អគ្គនាយកអង្គការសុខភាពពិភពលោកបាននិយាយថា ស្ថានភាពនៃការរីករាលដាល Covid-19 នឹងមានភាពស្មុគ​​ស្មាញណាស់ព្រោះនេះជាវីរុសថ្មីទាំងស្រុង អ្នកវិទ្យាសាស្ត្រកំពុងធ្វើការយ៉ាងសកម្មដើម្បីវិភាគលក្ខណៈនៃវីរុសនេះ ហើយវាត្រូវការពេលវេលាដើម្បីវាយតម្លៃថា តើវីរុសនេះមានលក្ខណៈតាមរដូវឬអត់ដើម្បីរកការព្យាបាលនិងការពារ។ ដូច្នេះបច្ចុប្បន្ននេះ មិនអាចវាយតម្លៃបាន​ថា​តើ​ការរីករាលដាលនៃ Covid-19 អាចមាននៅពេលណា។

លោកបានបញ្ជាក់ថា អង្គការសុខភាពពិភពលោកមានឆន្ទៈបន្តសហប្រតិបត្តិការ និងចែករំលែកជាមួយបណ្តាប្រទេសនូវរាល់ព័ត៌មាន ការពិនិត្យវាយតំលៃ និងលទ្ធផលស្រាវជ្រាវដែលទាក់ទងទៅនឹង Covid-19 ដើម្បីចូលរួមចំណែកក្នុងការការពារជំងឺនេះឱ្យមានប្រសិទ្ធភាព៕

បកប្រែដោយ Minh Trung