កាលពី ៦០ ឆ្នាំមុន នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ១៩៦០ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ១៩៦០ ក្នុងបរិយាកាសរីករាយសប្បាយអបអរសាទរបក្ស និងរដូវផ្ការីក លោកអ៊ុំហូបានដាំដើមជ្រៃនៅឧទ្យានបឹង Bay Mau (បន្ទាប់មកហៅថាឧទ្យាន Thong Nhat ឥឡូវនេះជាឧទ្យាន Lenin) ដែលជាការចាប់ផ្តើមនៃចលនាថ្មីដ៏ស្រស់ស្អាតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាបុណ្យតេតចូលឆ្នាំថ្មីដាំដើមឈើ។

leftcenterrightdel
លោកអ៊ុំហូដាំដើមឈើនៅឧទ្យានបឹង Bay Mau (នៅរដ្ឋធានីហាណូយ) កាលពីថ្ងៃទី ១១ ខែមករាឆ្នាំ ១៩៦០

គួរបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៩៥៩ ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតបក្ស និងទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកប្រធានហូជីមិញបានសរសេរអត្ថបទមានចំណងជើងថា “បុណ្យតេតចូលឆ្នាំថ្មីដាំដើមឈើ” ដែលបានចុះផ្សាយលើកាសែត Nhan Dan បានផ្តួចផ្តើមគំនិត និងចាប់ផ្តើមចលនាបុណ្យតេតចូលឆ្នាំថ្មីដាំដើមឈើ។ លោកប្រធានហូជីមិញសង្ឃឹមថា សកម្មភាពនេះជាសកម្មភាពជាក់ស្តែងមួយដើម្បីអបអរសាទរការបង្កើតបក្សក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

បុណ្យចូលឆ្នាំថ្មីតាមច័ន្ទគតិឆ្នាំ ១៩៦០ គឺជាបុណ្យតេតចូលឆ្នាំថ្មីដំបូងបង្អស់ ដែលប្រជាជនវៀតណាមផ្តើមដាំដើមឈើតាមការអំពាវនាវរបស់លោកប្រធានហូជីមិញ។ លោកប្រធានហូជីមិញ រួមជាមួយកម្មាភិបាល និងប្រជាជន បានដាំដើមឈើនៅឧទ្យានបឹង Bay Mau។ ចាប់តាំងពីពេលនោះមក បុណ្យតេតចូលឆ្នាំថ្មីដាំដើមឈើបានផ្សាភ្ជាប់ជាមួយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោកប្រធានហូជីមិញធ្លាប់ដាំដើមចាំប៉ានៅប្រទេសឥណ្ឌា និងដាំដើមអូកនៅប្រទេសរុស្ស៊ី ហើយលោកបានហៅដើមឈើទាំងពីរនេះថាជា “ដើមឈើមិត្តភាព”។ លោកប្រធានហូជីមិញមានគោលបំណងចង់ឲ្យប្រជាជននៃប្រទេសនីមួយៗមានទំនួលខុសត្រូវក្នុងការថែរក្សា និងថែទាំ “ដើមឈើមិត្តភាព” ឲ្យកាន់តែស្រស់បំព្រោង និងនិរន្តរភាព។ នៅពេលដែលចក្រភពអាមេរិក និងពួកបរិវារាយសារធាតុគីមីពុល និងគ្រាប់បែក ដើម្បីបំផ្លិចបំផ្លាញដើមឈើ នៅភាគខាងត្បូងនៃប្រទេសវៀតណាម និងព្រៃឈើរាប់លានហិកតា លោកប្រធានហូជីមិញបានអំពាវនាវប្រជាជននៅភាគខាងជើងនៃប្រទេសវៀតណាមអោយ “ដាំដើមឈើសម្រាប់យើងផង និងសម្រាប់ជនរួមជាតិយើងនៅភាគខាងត្បូងផង”។ លោកបានអំពាវនាវឱ្យមានការរៀបចំបុណ្យតេតចូលឆ្នាំថ្មីដាំដើមឈើដើម្បីកម្ចាត់ពួកឈ្លានពានអាមេរិក។

បុណ្យតេតចូលឆ្នាំថ្មីដាំដើមឈើបង្ហាញពីមនោគមវិជ្ជាដ៏ខ្ពង់ខ្ពស់របស់លោកប្រធានហូជីមិញ ដើម្បីប្រទេសជាតិ ដើម្បីប្រជាជន កសាងប្រទេសជាតិឲ្យរីកចម្រើន អភិវឌ្ឍប្រកបដោយចីរភាព ថែរក្សាការពារធម្មជាតិ និងបរិស្ថាន ដែលទាក់ទាញការចូលរួមយ៉ាងសកម្មពីកម្មាភិបាល និងប្រជាជនជាច្រើនកុះករ។ ចលនាបុណ្យតេតចូលឆ្នាំថ្មីដាំដើមឈើ ត្រូវបានរក្សា និងអភិវឌ្ឍឱ្យកាន់តែទូលំទូលាយ និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកបុណ្យតេតចូលឆ្នាំថ្មីដាំដើមឈើ តែងតែរួមដំណើរជាមួយបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ហើយចូលឆ្នាំថ្មីមកដល់ម្តងៗ ស្ថាប័ន អង្គភាពនានានៅទូទាំងប្រទេស បានរៀបចំបុណ្យតេតចូលឆ្នាំថ្មីដាំដើមឈើយ៉ាងផុលផុស ដើម្បីអនុវត្តតាមពាក្យទូន្មានរបស់លោកអ៊ុំហូ៕

បកប្រែដោយ Huyen Trang