ស្វាគមន៍លោក John W. McIntyre មកទទួលភារកិច្ចនៅប្រទេសវៀតណាម លោក Luong Tam Quang រដ្ឋមន្ត្រី បានសម្តែងទំនុកចិត្តថា ជាមួយបទពិសោធន៍របស់ខ្លួន លោកភារធារីស្តីទីនឹងចូលរួមចំណែកជាវិជ្ជមានក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិក ឲ្យកាន់តែជាក់ស្ដែង មានប្រសិទ្ធភាព និងសមស្របទៅនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
លោក Luong Tam Quang និងលោក John W. McIntyre (រូបថត៖ bocongan.gov.vn)

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងស្ថាប័នអនុវត្តច្បាប់អាមេរិកនាពេលកន្លងមក លោក Luong Tam Quang រដ្ឋមន្ត្រី ចាត់ទុកថា លទ្ធផលទាំងនេះបានរួមចំណែកជាក់ស្តែងក្នុងការធានាសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសនីមួយៗ។

ដោយបង្ហាញពីកិត្តិយសដែលត្រូវបានចាត់តាំងទៅបំពេញភារកិច្ចនៅវៀតណាម នៅពេលដែលទំនាក់ទំនងទ្វេភាគីកំពុងមានការអភិវឌ្ឍល្អ លោក John W. McIntyre បញ្ជាក់ថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចវៀតណាម រួមទាំងក្រសួងនគរបាល ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន៕

បកប្រែដោយ Thuy Anh