វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស
កប.អនឡាញ - ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨ វៀតណាមបានកសាងរូបភាពនៃសមាជិកដែលមានទំនួលខុសត្រូវ និងស្ថាបនាជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើន ចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការងាររួម ដោយទទួលបានការជឿទុកចិត្តពីប្រទេសដទៃទៀត។
នេះគឺជាខ្លឹមសារដែលបានបង្ហាញដោយលោក Nguyen Vu Minh អនុប្រធាននាយកដ្ឋានអង្គការអន្តរជាតិ នៃក្រសួងការបរទេសវៀតណាម នៅក្នុងសន្និសីទសារព័ត៌មានស្តីពីសិទ្ធិមនុស្ស និងការផ្ដល់ព័ត៌មានស្ដីពីកិច្ចការបរទេស នៅថ្ងៃទី ២៣ ខែមេសា នៅទីក្រុងហាណូយ។
    |
 |
|
លោក Nguyen Vu Minh (ទីពីរពីស្តាំ) មានប្រសាសន៍នៅក្នុងសន្និសីទ (រូបថត៖ vietnamplus.vn) |
យោងតាមលោក Nguyen Vu Minh ការដែលវៀតណាមត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសារជាថ្មីបានបង្ហាញពីការវាយតម្លៃវិជ្ជមានរបស់សហគមន៍អន្តរជាតិចំពោះការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការផ្លាស់ថ្មីនូវគំរូអភិវឌ្ឍន៍ ការអនុវត្តគោលនយោបាយដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន។
ក្នុងអំឡុងពេលអាណត្តិជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ២០២៦-២០២៨ ប្រទេសវៀតណាមនឹងបន្តអនុវត្តគំនិតផ្តួចផ្តើមចំនួន ១២ ដែលបានលើកឡើង និងបន្សល់ទុកនូវចំណាប់អារម្មណ៍ក្នុងអំឡុងពេលអាណត្តិ ២០២៣-២០២៥ ដូចជាសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ការប្រែប្រួលអាកាសធាតុ ការទទួលបានវ៉ាក់សាំង សមភាពយេនឌ័រក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការផ្តល់អំណាចដល់កុមារនៅលើអ៊ីនធឺណិត ការការពារហេដ្ឋារចនាសម្ព័ន្ធក្នុងជម្លោះប្រដាប់អាវុធ និងការរួមបញ្ចូលការអប់រំអំពីសិទ្ធិមនុស្សចូលទៅក្នុងប្រព័ន្ធអប់រំ។ល។
វៀតណាមនៅតែរក្សាជំហរប្រពៃណីរបស់ខ្លួនគឺដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ដោយមិនគាំទ្រដំណោះស្រាយ ឬឯកសារស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសជាក់លាក់ណាមួយ ដើម្បីជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងនោះទេ ហើយពិចារណាជំហរបោះឆ្នោតលើករណីនីមួយៗ៕
បកប្រែដោយ Thuy Anh