លោក To Lam អគ្គលេខាបក្ស ទទួលជួបគណៈប្រតិភូគណបក្សអាស៊ែបៃហ្សង់ថ្មី
កប.អនឡាញ - លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមតែងតែឱ្យតម្លៃ និងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសជាមិត្តប្រពៃណី និងដៃគូយុទ្ធសាស្ត្រ រួមទាំងប្រទេសអាស៊ែបៃហ្សង់ផងដែរ។
នៅថ្ងៃទី២៦ ខែមករា នៅទីក្រុងហាណូយ លោក To Lam អគ្គលេខាបក្ស បានទទួលជួបគណៈប្រតិភូនៃគណបក្សអាស៊ែបៃហ្សង់ថ្មី ដឹកនាំដោយលោក Tahir Budagov អនុប្រធាន និងជាប្រធានការិយាល័យគណៈកម្មាធិកាកណ្តាលគណបក្សអាស៊ែបៃហ្សង់ថ្មី ដែលបានអញ្ជើញមកអបអរសាទរលោក To Lam អគ្គលេខាបក្ស និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមចំពោះការរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមដោយជោគជ័យ។
    |
 |
|
លោក To Lam អគ្គលេខាបក្សទទួលជួបលោក Tahir Budagov អនុប្រធាន និងជាប្រធានការិយាល័យគណៈកម្មាធិកាកណ្តាល គណបក្សអាស៊ែបៃហ្សង់ថ្មី (រូបថត៖ Thong Nhat/TTXVN) |
លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមនឹងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ខ្លួនទីពឹងខ្លួន ដោយចាត់ទុកកិច្ចការបរទេសជាកិច្ចការសំខាន់ និងជាប្រចាំ រួមជាមួយនឹងការការពារជាតិ សន្តិសុខ។ នៅក្នុងដំណើរការអនុវត្តភារកិច្ចនេះ វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តប្រពៃណី និងដៃគូយុទ្ធសាស្ត្រ រួមទាំងប្រទេសអាស៊ែបៃហ្សង់ផងដែរ។
លោក Tahir Budagov បានពាំនាំសារសួរសុខទុកពីសំណាក់ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ ប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ហើយក្នុងនាមថ្នាក់ដឹកនាំគណបក្សអាស៊ែបៃហ្សង់ថ្មី បានអបអរសាទរចំពោះបក្សកុម្មុយនិស្តវៀតណាម ដែលរៀបចំមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមដោយជោគជ័យ និងបានអបអរសាទរលោក To Lam ដែលត្រូវបានបោះរឆ្នោតជ្រើសតាំងសាជាថ្មីជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ លោក Tahir Budagov បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស វៀតណាមនឹងអនុវត្តគោលនយោបាយ និងគោលការណ៍ណែនាំដែលមហាសន្និបាតបានអនុម័តដោយជោគជ័យ សម្រេចបាននូវគោលដៅគួរឱ្យចាប់អារម្មណ៍ដែលបានកំណត់ លើកកម្ពស់តួនាទីរបស់ប្រទេស និងធ្វើឱ្យវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ឈានមុខគេក្នុងតំបន់ និងក្លាយជាប្រទេសសំខាន់មួយនៅក្នុងពិភពលោក៕
បកប្រែដោយ Duy Hoan