លោក Wulf Gallert សហប្រធានគណៈទាក់ទងការបរទេសនៃគណបក្សឆ្វេងនិយមអាល្លឺម៉ង់ (Die Linke) បានលើកឡើងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមនៅប្រទេសអាល្លឺម៉ង់ មុនមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

leftcenterrightdel
ទីក្រុងហូជីមិញ គឺជាទីក្រុងដ៏ស្វាហាប់ និងទំនើបមួយ ដែលកំពុងអភិវឌ្ឍតាមបណ្តោយទន្លេសៃហ្គន។ (រូបថត៖ Hong Dat/VNA)

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃមហាសន្និបាតបក្សលើកទី១៤ ខាងមុខនេះ លោកបានកត់សម្គាល់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ។ មហាសន្និបាតបក្សលើកនេះត្រូវបានគេរំពឹងថានឹងដាក់ចេញសេចក្តី​សម្រេចចិត្តថ្មីៗ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំង និងកែលម្អការងាររៀបចំចាត់តាំង។ នាពេលអនាគត លោកជឿជាក់ថា ការរក្សាការពិភាក្សាដ៏ទូលំទូលាយ ការស្តាប់មតិពីប្រជាជន ជាពិសេសអ្នកដែលបង្កើតតម្លៃសម្រាប់សង្គមដោយផ្ទាល់នោះ នឹងក្លាយជាគន្លឹះក្នុងការសម្រេចបានជោគជ័យកាន់តែធំថែមទៀត។

ដោយសម្តែងមោទនភាពចំពោះមិត្តភាពជាប្រពៃណីយូរអង្វែងរវាងគណបក្សទាំងពីរ ដែលបានពូនជ្រំអស់ជាច្រើនទសវត្សរ៍មកហើយ លោក Wulf Gallert បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សឆ្វេងនិយមអាល្លឺម៉ង់បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍វិជ្ជមានមួយ។ លោកសង្ឃឹមថាភាគីទាំងពីរនឹងបន្តរក្សាយន្តការផ្លាស់ប្តូរព័ត៌មានយ៉ាងជិតស្និទ្ធ ដោយហេតុនេះពង្រឹងទំនាក់ទំនងមិត្តភាពដោយផ្អែកលើផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan