លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន Zarubezhneft នៃប្រទេសរុស្ស៊ី
កប.អនឡាញ - លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើ ឱ្យក្រុមហ៊ុន Zarubezhneft បន្តយកចិត្តទុកដាក់ និងសម្រួលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន Rusvietpetro នៅក្នុងប្រទេសរុស្ស៊ី។
នាថ្ងៃទី២៧ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបជាមួយលោក Sergei Kudryashov អគ្គនាយកក្រុមហ៊ុន Zarubezhneft ប្រទេសរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបជាមួយលោក Sergei Kudryashov អគ្គនាយកក្រុមហ៊ុន Zarubezhneft (ប្រទេសរុស្ស៊ី) |
នៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រពៃណី និងគួរឱ្យទុកចិត្តរវាងក្រុមហ៊ុនប្រេង និងឧស្ម័នជាតិវៀតណាម (សម្ព័ន្ធក្រុមហ៊ុន PVN) និងក្រុមហ៊ុន Zarubezhneft។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គម្រោងរួមគ្នារវាង PVN និង Zarubezhneft មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ បង្កើនសន្តិសុខថាមពល បណ្តុះបណ្តាលធនធានមនុស្ស និងកែលម្អសមត្ថភាពបច្ចេកវិទ្យាសម្រាប់ប្រទេសវៀតណាមផងដែរ។
នៅពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Zarubezhneft បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុន Rusvietpetro នៅក្នុងប្រទេសរុស្ស៊ី ដោយអាចពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួន ទទួលវាលបណ្តូងប្រេង និងឧស្ម័នថ្មី និងវាលបណ្តូងប្រេង និងឧស្ម័នមានសក្តានុពលនៅជិតតំបន់ Nhenhetxky បង្កើនប្រសិទ្ធភាពរបស់ក្រុមហ៊ុន Vietsovpetro ធានាទិន្នផលសមស្រប វិនិយោគលើការរុករកនៅក្នុងតំបន់មានសក្តានុពលថ្មីៗ។ ជាមួយគ្នានេះ លើកកម្ពស់កិច្ចសហប្រតិបត្តិការលើឧស្ម័នរាវ LNG ខ្សែសង្វាក់ផ្គត់ផ្គង់ LNG ឃ្លាំងកំពង់ផែ LNG ការផ្ទេរបច្ចេកវិទ្យាខួងជ្រៅ ខួងពិបាក; ពិចារណាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ អ៊ីដ្រូសែន សម្ភារៈថ្មី; កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់ប្រទេសវៀតណាម៕
បកប្រែដោយ Thanh Cong