អ្នកជំនាញ និងសារព័ត៌មានអន្តរជាតិជាច្រើនចាត់ទុកថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីកិត្យានុភាពកាន់តែខ្លាំងឡើងរបស់វៀតណាមលើឆាកអន្តរជាតិ។ ក្នុងអត្ថបទមួយក្រោមចំណងជើង "សុន្ទរកថារបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម នៅអង្គការសហប្រជាជាតិ សង្កត់ធ្ងន់លើតួនាទីសកលរបស់វៀតណាម ក្នុងបរិបទភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ" កាសែត The Washington Times បានសង្កត់ធ្ងន់លើតួនាទីដែលកំពុងកើនឡើងរបស់វៀតណាមជាប្រទេសដែលមានទំនួលខុសត្រូវ និងឆ្ពោះទៅអនាគត។ កាសែត The Washington Times ក៏បានបង្ហាញថា វៀតណាមជានិច្ចកាលគាំទ្រកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់អង្គការសហប្រជាជាតិ ដែលជាអង្គការពហុភាគីធំបំផុតនៅលើភពផែនដី។ កាសែតមួយនេះបន្តថា វៀតណាមជានិច្ចកាលសកម្មក្នុងការផ្តួចផ្តើមគំនិតដើម្បីលើកកំពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាព ធានាបាននូវបរិយាប័ន្នក្នុងអភិបាលកិច្ចសកល និងពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ មានប្រសាសន៍ក្នុងកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៨០ (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ កាសែត International Policy Digest បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា “Vietnam’s Bamboo Diplomacy Goes Global” ដោយអ្នកប្រាជ្ញ James Borton។ អត្ថបទនេះបានអះអាងថា ដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះរបស់លោក Luong Cuong ប្រធានរដ្ឋគឺជាការបង្ហាញយ៉ាងរស់រវើកនៃមាគ៌ា រចនាប័ទ្ម និងសិល្បៈការទូតរបស់វៀតណាម៖ បត់បែនបាន ចាក់ឬសសរឹងមាំ ទន់ភ្លន់។ ដំណើរទស្សនកិច្ចការងាររបស់លោក Luong Cuong ប្រធានរដ្ឋ ដើម្បីចូលរួម UNGA 80 បានកត់សម្គាល់ការផ្លាស់ប្តូរពី “ការចូលរួម” ទៅជា “ម្ចាស់ការដឹកនាំ” ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥៕

បកប្រែដោយ Huyen Trang