នៅក្នុងពិធីនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រតិភូបានចំណាយពេល ១ នាទីស្មឹងស្មាធ៍ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធប្រជាជនដែលបានបាត់បង់ជីវិតដោយសារការបាក់រលំស្ពាន Phong Chau ចាស់ជាងមួយឆ្នាំមុន ដោយសារឥទ្ធិពលនៃព្យុះទីហ្វុងប្រវត្តិសាស្ត្រ Yagi។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រតិភូកាត់ខ្សែបូសម្ពោធស្ពាន Phong Chau ថ្មី (រូបថត៖ Lai Hoa/VOV)

ដោយរំលឹកពីការបាត់បង់មនុស្ស និងទ្រព្យសម្បត្តិ ក៏ដូចជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃព្យុះទីហ្វុង Yagi មកលើជីវភាពរបស់ប្រជាជននៅសងខាងទន្លេក្រហម ក៏ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផលិតកម្មក្នុងតំបន់ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការបើកសម្ពោធស្ពាន Phong Chau ថ្មីក្រោយរយៈពេលត្រឹមតែមួយឆ្នាំ គឺជាសក្ខីភាពនៃការតភ្ជាប់រវាងប្រជាជនជាមួយបក្ស និងរដ្ឋ; រវាងប្រជាជន និងកងទ័ពប្រជាជនវៀតណាម; និងជំរុញការជឿទុកចិត្ត និងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងប្រជាជន។ ដោយលើកឡើងពីសារៈសំខាន់នៃស្ពាន Phong Chau ថ្មី លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការឆ្លើយតបទាន់ពេលវេលារបស់ក្រសួង ស្ថាប័ន និងមូលដ្ឋានក្នុងការជម្នះផលវិបាកបណ្តាលពីព្យុះ Yagi; ការតភ្ជាប់ចរាចរណ៍ និងសេដ្ឋកិច្ចអន្តរតំបន់; ការធានាសន្តិសុខនិងការពារជាតិ; ធានាការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាជន៕

បកប្រែដោយ Thuy Anh