ព្រះមហាក្សត្រប៊ូតាននិងម្ចាស់ក្សត្រី យាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
នារសៀលថ្ងៃទី ១៨ សីហា ព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រី Jetsun Pema Wangchuck បានយាងមកដល់ទីក្រុង ហាណូយ ចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែសីហា តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាមនិងលោកជំទាវ។