ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការចុះមណ្ឌលនេះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូ មិនត្រឹមតែជាមោទនភាពសម្រាប់ខេត្ត ក្រុងទាំងបី (Quang Ninh-Hai Phong-Bac Ninh) ប៉ុណ្ណោះទេ ថែមទាំងជាលើកតម្កើងគុណតម្លៃពិសេសរបស់ព្រះពុទ្ធសាសនា Truc Lam ក្នុងការបង្កើតអត្តសញ្ញាណ និងស្មារតីរបស់ប្រជាជាតិវៀតណាមទៀតផង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីមានប្រសាសន៍ក្នុងពិធី (រូបថត៖ vnanet)

លោកនាយករដ្ឋមន្ត្រីបានលើកឡើងដំណោះស្រាយសំខាន់ៗជាច្រើន ដើម្បីអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានបទប្បញ្ញត្តិស្តីពីតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នគ្រប់គ្រង និងសហគមន៍ក្នុងកិច្ចសហការអភិរក្ស។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមានការបង្កើតផែនការគ្រប់គ្រង ដោយមានការចូលរួមពីក្រសួង ស្ថាប័ន និងមូលដ្ឋាន ក្នុងនោះខេត្ត Quang Ninh ជាស្ថាប័នចាត់ការ។ ផែនការនេះចាំបាច់ត្រូវកំណត់ឲ្យបានពេញលេញនូវហានិភ័យ និងដាក់ចេញដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងហានិភ័យ គ្រោះមហន្តរាយធម្មជាតិ និងមានផែនការគ្រប់គ្រងភ្ញៀវទេសចរប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋម្នាក់ៗនឹងក្លាយជា “ឯកអគ្គរដ្ឋទូតវប្បធម៌” ក្នុងការផ្សព្វផ្សាយរូបភាពនៃមណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាននេះដល់មិត្តអន្តរជាតិ។

ក្នុងពិធីនេះដែរ លោក Jonathan Wallace Baker ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់លើតម្លៃសកលនៃ Yen Tu ដែលជាប្រភពដើមរបស់ព្រះពុទ្ធសាសនា Truc Lam ដោយមានការរួមបញ្ចូលគ្នានូវពុទ្ធសាសនា  និងតម្លៃវប្បធម៌...៕

បកប្រែដោយ Thuy Anh