មានប្រសាសន៍ក្នុងកិច្ចប្រជុំទាំងឡាយ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រធានម៉ាឡេស៊ី ក្នុងការដឹកនាំដំណើរការកិច្ចសហប្រតិបត្តិការតំបន់ក្នុងពេលវាលាដែលមានការផ្លាស់ប្តូរយ៉ាងសំខាន់របស់អាស៊ាន។ ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ មានការលំបាក និងបញ្ហាប្រឈមច្រើនជាងពេលមុន ដែលតម្រូវឱ្យអាស៊ាន និងប្រទេសសមាជិកបន្តប្រកៀកស្មានឹងគ្នា ផ្តល់អាទិភាពខ្ពស់បំផុតដល់ដំណើរការកសាងសហគមន៍។

លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ចក្ខុវិស័យសហគមន៍អាស៊ាន ២០២៤ រួមជាមួយនឹងយុទ្ធសាស្ត្រសហប្រតិបត្តិការថ្មី នឹងក្លាយជាក្របខ័ណ្ឌដើម្បីអាស៊ានបន្ត​ធ្វើសកម្មភាពរួមគ្នា ឆ្លើយតបយ៉ាងសកម្ម និងឆ្ពោះទៅរកការអភិវឌ្ឍ។ អាស៊ានចាំបាច់ត្រូវពង្រឹងស្វ័យភាព និងភាពខ្លួនទីពឹងខ្លួន ជាពិសេសភាពខ្លួនទីពឹងខ្លួនក្នុងវិស័យសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងបញ្ជាប្រឈមពីខាងក្រៅ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

ដោយយល់ឃើញថា ការវិវឌ្ឍដ៏ស្មុគស្មាញនៃបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីបាននាំឲ្យមានតម្រូវការបន្ទាន់អំពីការបង្កើនកិច្ចសហប្រតិបត្តិការនៅកម្រិតតំបន់ និងពិភពលោកនោះ លោក Bui Thanh Son បានជម្រាបជូន និងសង្ឃឹមថា បណ្តាប្រទេសនានានឹងគាំទ្រ និងចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅចុងខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ។ វៀតណាមបានលើកឡើងការកសាងសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការចាប់ខ្លួនឧក្រិដ្ឋជន​​ដែល​រត់គេច​ខ្លួន ធ្វើឱ្យអាស៊ានក្លាយជាគំរូមួយនៃកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

លោក Bui Thanh Son និងប្រទេសដទៃទៀតបានពិភាក្សា និងបញ្ជាក់ឡើងវិញនូវគោលជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាអន្តរជាតិ និងតំបន់ ព្រមទាំងវាយតំលៃខ្ពស់ចំពោះអាស៊ាន ក្រោមការដឹកនាំរបស់ប្រធានម៉ាឡេស៊ី ដែលបានជួយដល់ប្រទេសមីយ៉ាន់ម៉ាភ្លាមៗ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដី ហើយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ចប់អំពើហិង្សា ធ្វើការសន្ទនា និងរួមគ្នាអនុវត្តសកម្មភាពជួយសង្គ្រោះ និងស្តារឡើងវិញរយៈពេលវែង។ លោក Bui Thanh Son ក៏បានស្នើអាស៊ានឲ្យស្វែងរកវិធីសាស្រ្ត និងវិធានការថ្មី ដើម្បីអនុវត្តការឯកភាព ៥ ចំណុចឱ្យកាន់តែមានប្រសិទ្ធភាព។

ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រឡេស្តេ លោក Bui Thanh Son បានអះអាងសារជាថ្មីថា វៀតណាមគាំទ្រទីម័រឡេស្តេចូលជាសមាជិកអាស៊ានក្នុងពេលឆាប់ៗនេះ។ ដោយមានបទពិសោធន៍ក្នុងរយៈពេល ៣០ ឆ្នាំចូលជាសមាជិកអាស៊ាន វៀតណាមយល់យ៉ាងច្បាស់ និងត្រៀមខ្លួនជាស្រេចគាំទ្រទីម័រឡេស្តេឲ្យជំនះការលំបាកទាំងក្នុងដំណើរការរៀបចំ និងក្នុងការអនុវត្តកាតព្វកិច្ចជាសមាជិក ក្នុងប៉ុន្មានឆ្នាំដំបូងចូលជាសមាជិកអាស៊ាន៕

បកប្រែដោយ Duy Hoan