បន្ទាប់ពីពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានអំពីបញ្ហាដែលធុរកិច្ចអាមេរិកយកចិត្តទុកដាក់និងលើកឡើង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះមតិយោបល់ដែលបង្ហាញពីការយល់ដឹងយ៉ាងស៊ីជម្រៅអំពីវៀតណាម និងបរិយាកាសវិនិយោគនៅវៀតណាម ក៏ដូចជាបំណងចង់ពង្រីកការវិនិយោគអាជីវកម្មនៅវៀតណាមរបស់ធុរកិច្ចអាមេរិក។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យធុរកិច្ចអាមេរិកបន្តសហការ និងពិភាក្សាជាមួយក្រសួង ស្ថាប័នរបស់វៀតណាម ដើម្បីដោះស្រាយបញ្ហា ក្នុងស្មារតីបង្កើតបរិយាកាសធ្វើអាជីវកម្ម និងវិនិយោគអំណោយផលបំផុតសម្រាប់ធុរកិច្ច។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យអាមេរិក និងធុរកិច្ចអាមេរិក បង្កើនការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចវៀតណាម ដើម្បីឲ្យវៀតណាមមានលក្ខខណ្ឌអំណោយផលសម្រាប់លើកកម្ពស់សុខុមាលភាពសង្គម និងការការពារបរិស្ថាន ដោយបង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់ ផ្ទេរបច្ចេកវិទ្យាជឿនលឿន និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាម ជាពិសេសឧស្សាហកម្មដែលកំពុងរីកចម្រើន។ល។

*នារសៀលថ្ងៃទី១ ខែមីនាដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាជាមួយធុរកិច្ចជប៉ុន ក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ ដើម្បីរួមជាមួយវៀតណាមអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាមួយធុរកិច្ចជប៉ុន (រូបថត៖​ vnanet.vn)

បញ្ចប់ការពិភាក្សា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណចំពោះមតិស្មោះត្រង់ និងការផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហានៃភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ធុរកិច្ចជប៉ុនដោយមានបទពិសោធន៍ ធនធាន និងកិត្យានុភាពរបស់ខ្លួននឹងគាំទ្រវៀតណាមក្នុងការទទួលបានប្រភពវិនិយោគ ប្រភពហិរញ្ញវត្ថុបៃតងនិងនិរន្តរភាពដូចជា "សហគមន៍អាស៊ីសម្រាប់ការបំភាយឧស្ម័នសូន្យ" (AZEC) និងប្រភពវិនិយោគសម្រាប់វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ដូចជា "មូលនិធិនវានុវត្តន៍/ការធ្វើបរិវត្តកម្មឌីជីថល" របស់រដ្ឋាភិបាលជប៉ុន។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ អភិវឌ្ឍឧស្សាហកម្មគាំទ្រ និងកសាងកម្លាំងពលកម្មប្រកបដោយគុណភាពខ្ពស់ ធានានូវសកម្មភាពផលិតកម្មប្រកបដោយស្ថិរភាព ដើម្បីប្រយោជន៍នៃភាគីទាំងពីរ៕

បកប្រែដោយ Thuy Anh