នេះជាកិច្ចពិភាក្សាលើកដំបូងរវាងនាយករដ្ឋមន្ត្រីជាមួយសហគមន៍ធុរកិច្ចបរទេសក្នុងឆ្នាំថ្មីឆ្នាំ២០២៥។ លោក  He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមក៏ចូលរួមកិច្ចពិភាក្សានេះផងដែរ។

ថ្លែងមតិនៅកិច្ចសន្ទនានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា៖ វៀតណាមកំណត់ថា ការខិតខំដើម្បីកំណើន ៨% គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងស្ថានភាពបច្ចុប្បន្ន ប៉ុន្តែត្រូវធ្វើជាមិនខាន ដូច្នេះការពឹងផ្អែកលើខ្លួនឯងគឺជាគន្លឹះ ប៉ុន្តែវាក៏ចាំបាច់ត្រូវអំពាវនាវរកជំនួយ និងកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ រួមទាំងសហគមន៍ធុរកិច្ចចិនផងដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងកិច្ចពិភាក្សាជាមួយសាជីវកម្ម និងធុរកិច្ចធំៗនៃប្រទេសចិន (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលដ៏ល្អមួយ បក្សទាំងពីរ និងរដ្ឋទាំងពីរគ្មានគោលដៅអ្វីក្រៅពីអភិវឌ្ឍប្រទេសឱ្យខ្លាំងមាំមួន និងរីកចម្រើន ដែលប្រជាជនមានជីវភាពរស់នៅសម្បូរសប្បាយ និងសុភមង្គល។ ក្នុងដំណើរការនេះ ចាំបាច់ត្រូវតភ្ជាប់សេដ្ឋកិច្ចទាំងពីរ អាជីវកម្ម និងការផ្លាស់ប្តូរប្រជាជន ហេតុដូច្នេះហើយលោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ ធុរកិច្ចវៀតណាម និងចិន ឈានមុខគេក្នុងការអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរស្តីពីការតភ្ជាប់ និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងពិធីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អង្គភាពអាជីវកម្មចិននឹងផ្ទេរបច្ចេកវិទ្យាទៅវៀតណាម គាំទ្រនិងជួយអាជីវកម្មខ្នាតតូចនៃវៀតណាមក្លាយទៅជាអាជីវកម្មធំជាមួយនឹងកម្រិតបច្ចេកវិជ្ជាអភិវឌ្ឍន៍ ហើយចូលរួមនៅក្នុងខ្សែសង្វាក់តម្លៃសកល។ លោកក៏បានលើកទឹកចិត្ត អង្គភាពអាជីវកម្មចិនពង្រីកទំហំវិនិយោគ លើវិស័យប្រពៃណី (ការវិនិយោគ ការនាំចេញ ការប្រើប្រាស់)  ក៏ដូចជាឧស្សាហកម្មដែលកំពុងរីកចម្រើនដូចជា semiconductors បញ្ញា សិប្បនិម្មិត(AI) អ៊ីនធឺណិតនៃវត្ថុ អុបតូអេឡិចត្រូនិច, កង់ទិច,ជីវបច្ចេកវិទ្យា សម្ភារៈថ្មី និងសេវាកម្មកម្រិតខ្ពស់ដូចជាការទូទាត់ជាមួយបច្ចេកវិទ្យាឌីជីថល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាមួយធុរកិច្ចចិន

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងដឹកជញ្ជូនពន្លឿនដំណើរការអនុវត្តគម្រោងផ្លូវដែករង្វាស់ស្តង់ដារតភ្ជាប់វៀតណាមជាមួយប្រទេសចិន ជាពិសេសផ្លូវដែក Lao Cai - Hanoi - Hai Phong, Lang Son - Hanoi, Mong Cai - Ha Long - Hai Phong។

ខាងភាគីចិន ថ្នាក់ដឹកនាំនៃសមាគម និងសាជីវកម្មចិនចំនួន ២៣ បានសម្តែងការជឿជាក់លើទស្សនវិស័យអភិវឌ្ឍន៍ និងអនាគតដ៏ភ្លឺស្វាងនៃសេដ្ឋកិច្ចវៀតណាម។ ភាគីចិនវាយតម្លៃថាបរិយាកាសវិនិយោគធុរកិច្ចរបស់វៀតណាមកំពុងមានភាពប្រសើរឡើង ហើយជាទិសដៅវិនិយោគដ៏ទាក់ទាញមួយក្នុងពិភពលោក ដែលជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ អង្គភាពអាជីវកម្មចិនចង់ពង្រីកការវិនិយោគនៅវៀតណាមលើវិស័យដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ អេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន ថាមពលស្អាត...។

បកប្រែដោយ Duy Hoan