នោះគឺជាសុន្ទរកថារបស់ លោក S.Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្នុងពិធីបើកការតាំងពិព័រណ៍រំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហព័ន្ធរុស្ស៊ី និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលរៀបចំដោយក្រសួងការបរទេសរុស្ស៊ី នាថ្ងៃទី ១១ ខែកុម្ភៈ នៅអគារទីស្នាក់ការក្រសួងនៅទីក្រុងមូស្គូ។

លោក Lavrov រដ្ឋមន្ត្រីការបរទេស បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវដែលរួមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូស្ថានទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាននៅទីក្រុងមូស្គូ សមាជិកសភារុស្ស៊ី ថ្នាក់ដឹកនាំសមាគមមិត្តភាពរុស្ស៊ី-វៀតណាម អ្នកការទូតរុស្ស៊ី អ្នកសិក្សាអំពីវៀតណាម និងមិត្តភក្តិរុស្ស៊ីរបស់វៀតណាមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក S.Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងលោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី អញ្ជើញទៅទស្សនាការតាំងពិព័រណ៍

ប្រមុខការទូតនៃសហព័ន្ធរុស្ស៊ីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានរពូនជ្រំក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ហើយសព្វថ្ងៃនេះប្រទេសទាំងពីរកំពុងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រេង និងឧស្ម័ន វិទ្យាសាស្ត្រ អប់រំ និងវប្បធម៌ កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសនៅវេទិកាអង្គការសហប្រជាជាតិ ដែលប្រទេសទាំងពីរមានទស្សនៈស្រដៀងគ្នាជាច្រើនលើបញ្ហាតំបន់ និងពិភពលោក។

ក្រឡេកមើលរយៈពេល ៧៥ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍទំនាក់ទំនង លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជឿជាក់ថា ភាគីទាំងពីរអាចមានមោទនភាព និងសុទិដ្ឋិនិយមឆ្ពោះទៅអនាគត ដោយបន្តពង្រឹងទំនាក់ទំនងដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ ដើម្បីស្ថិរភាព និងសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជុំវិញពិភពលោក។

ជាការឆ្លើយតប លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី បានថ្លែងអំណរគុណចំពោះពាក្យសម្ដីដ៏កក់ក្តៅ និងស្មោះស្ម័គ្ររបស់លោក Lavrov រដ្ឋមន្ត្រីការបរទេស ហើយបានថ្លែងអំណរគុណចំពោះក្រសួងការបរទេសរុស្ស៊ីដែលបានរៀបចំពិធីរំលឹកខួបនេះពោពេញទៅដោយមនោសញ្ចេតនា។ រូបភាពដែលបានដាក់តាំងនៅពិព័រណ៌គឺពិតជាព្រឹត្តិការណ៍សំខាន់ដែលបានគូសសញ្ញាប្រវត្តិសាស្ត្ររយៈពេល ៧៥ ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងរុស្ស៊ី។

បកប្រែដោយ Duy Hoan