ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ឲ្យដឹងថា ការដែលអាជីវកម្មចិនជំរុញកិច្ចសហប្រតិបត្តិការនិងការវិនិយោគនៅវៀតណាម រួមចំណែកធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនមានអត្ថន័យជាយុទ្ធសាស្ត្រ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងជំនួបជាមួយថ្នាក់ដឹកនាំធុរកិច្ចចិន (រូបថត៖ vnanet.vn)

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាង៤ ដង ដែលធ្វើឱ្យចិនក្លាយជាទីផ្សារនាំចូលធំជាងគេរបស់វៀតណាម។ វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន។ ការវិនិយោគរបស់ចិនចូលក្នុងវៀតណាមបានកើនឡើងជាង៧ដង។ ប្រទេសចិនបានក្លាយជាអ្នកវិនិយោគធំជាងគេទី ៦ ក្នុងចំណោមដៃគូវិនិយោគចំនួន ១៤៦ របស់វៀតណាម។ ក្នុងឆ្នាំ ២០២៣ និងរយៈពេល ១១ ខែក្នុងឆ្នាំ ២០២៤ កិច្ចសហប្រតិបត្តិការវិនិយោគមានការរីកចម្រើនយ៉ាងខ្លាំង ចិនបានក្លាយជាដៃគូនាំមុខគេក្នុងចំនួនគម្រោងវិនិយោគថ្មីនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ឲ្យដឹងថា៖ វៀតណាមកំពុងផ្ដោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ព្រមទាំងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការនាពេលខាងមុខរបស់សារជីវកម្មសំណង់ប៉ាស៊ីហ្វិកក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅវៀតណាម។

ដោយយល់ស្របនឹងសំណើរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh និងឲ្យដឹងថា សារជីវកម្មសំណង់ប៉ាស៊ីហ្វិក និងអាជីវកម្មផ្សេងទៀតមានបំណងចង់ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមនៅវៀតណាម ព្រមទាំងសន្យាថា ធានានូវគុណភាពល្អបំផុត តម្លៃថោកបំផុត ស្ថាបត្យកម្មដ៏ស្រស់ស្អាតបំផុត និងវឌ្ឍនភាពល្អបំផុត ហើយប្រែក្លាយគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះទៅជានិមិត្តរូបនៃទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំធុរកិច្ចចិន (រូបថត៖ vnanet.vn)

វៀតណាមកំពុងស្រាវជ្រាវការអភិវឌ្ឍន៍លំហអាកាស លំហសមុទ្រ និងលំហរក្រោមដី រួមនឹងហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យអាជីវកម្មចិនពង្រីកកិច្ចសហប្រតិបត្តិការនិងវិនិយោគលើវិស័យដែលអាជីវកម្មចិនមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ និងអាទិភាពដូចជា៖ នវានុវត្ដន៍ អភិវឌ្ឍន៍បៃតង ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ ឧស្សាហកម្មកែច្នៃ ការបំប្លែងឌីជីថល។ ជាពិសេសឧស្សាហកម្មដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិមិត្ត បន្ទះឈីប semiconductor កុំព្យូទ័រពពក អ៊ីនធឺណិតនៃវត្ថុ ចូលរួមកសាងតំបន់សហប្រតិបត្តិការឆ្លងព្រំដែន ធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិ សាកល្បងច្រកទ្វារព្រំដែនឆ្លាតវៃ...ព្រមទាំងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជឿជាក់ថា សារជីវកម្មចិននឹងទទួលជោគជ័យជាច្រើននៅវៀតណាម និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។៕

បកប្រែដោយ Pham Diep